ខេត្តពោធិ៍សាត់៖មេឈ្មួញឧក្រិដ្ឋឧកញ៉ា តាំង អ៊ាង បាន នឹងកំពង់តែលួចប្រើឈ្មោះខ្មោច របស់ក្រុមហ៊ុន MDរបស់ឧកញ៉ា ទ្រីភាព និងអាងអំណាចគណអភិបាលខេត្តពោធិ៏សាត់ ទៅកាប់ បំផ្លាញព្រៃអភិរក្សភ្នំសំកុស ដោយគ្មានការទប់ស្កាត់ ដែលបញ្ហានេះគេសង្ស័យថា ៖ប្រសិនបើជាគ្មានការឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរ គណអភិបាលខេត្តពោធិ៏សាត់ទេ គេមិនជឿថាមេឈ្មួញ តាំង អៀង និង បក្ខពួក ហ៊ានលួចចូលទៅកាប់បំផ្លាញព្រៃ ឈើក្នុងជម្រកដែនព្រៃអភិរក្សការពារដោយព្រះរាជក្រឹត្យ តំបន់ភ្នំសំកុសតាមទំនើងចិត្ត ។
តាមមន្ត្រីសាលាខេត្តពោធិ៍សាត់មួយរូបសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ឲ្យដឹងថា រយៈពេលជាង០១ខែមកនេះ សកម្មភាពកាប់ឈើនៅក្នងតំបន់អភិរក្សដូចរៀបរាប់ខាងលើ ហាក់មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទៅទៀត ដោយឃើញមានអ្នកអាឈើរាប់រយនាក់ និងគ្រឿងចក្រ រថយន្តប្រកុង រថយន្តច្នៃជិត១០០ គ្រឿង ហើយ ឧកញ៉ា តាំង អ៊ាង បានប្រើមេការបស់ខ្លួនពីរនាក់ ឈរចាំប្រមូលទិញឈើនៅដេប៉ូធំៗចំនួនពីរទីតាំងខុសគ្នា ក្នុងក្រុមហ៊ុនMDS។
សេចក្តីរាយការណ៍បន្តថា មេការធំមា្នក់ឈ្មោះ ង៉ូវ ទី ត្រូវជាប្អូនប្រុសរបស់ឧកញ៉ា តាំង អ៊ាង បានបង្កើតដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុងបរិវណក្រុមហ៊ុន MDS ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង។ឯមេការធំម្នាក់ទៀតឈ្មោះ លីម ជាកូនប្រុសបង្កើតឧកញ៉ា លាង ចាន់មុនី ដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃ ឈើ និងជាមនុស្សជំនិតរបស់ឧកញ៉ាទ្រីភាព បានយកទីតាំងកែច្នៃឈើយ៉ាងធំ ទល់មុខក្រុមហ៊ុន MDS ដំណាក់សុក្រំ ស្ថិតក្នុងឃុំសំរោង ស្រុកក្រវាញ សម្រាប់ប្រមូលទិញឈើខុសច្បាប់និងស្ទួចដាក់រថយន្តV1 ដឹកចេញទៅកាន់រាជធានីភ្នំពេញ ជាប្រចាំ។
គួររំលឹកដែនព្រៃអភិរក្សភ្នំសំកុស ស្ថិតនៅក្នុងស្រុកវាលវែង និងព្រៃអភិរក្សជួរភ្នំក្រវាញ ក្នុងស្រុកក្រវាញត្រូវមេឧក្រិដ្ឋជនព្រៃឈើ ដែលមានងារជាឧកញ៉ាឈ្មោះ តាំង អ៊ាង បានឲ្យមេការរបស់ខ្លួនប្រើមនុស្សរាប់រយនាក់ ចូលទៅកាប់បំផ្លាញឈើដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព និងបានឃុបឃិតពុករលួយពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងទៀតថា ៖ លោកឧកញ៉ា តាំង អៀង បានបញ្ជាអោយមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់ បានលួចខ្សិបប្រាប់ឲ្យដឹងថា ៖ ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDS ឧកញ៉ា តាំង អ៊ាង បានចំណាយលុយប្រមាណ ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះជីវ័ន្ត ហៅពៅ ចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន។ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពង និងមួយចំនួនទៀតដឹកយកទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀត នៅក្រោយទីតាំរោងចក្រកាត់ ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅក្រៅប្រទេស។
ប្រភពដដែលបានឲ្យដឹងទៀតថា ព្រោះតែក្រុមមន្ត្រីជំនាញអស់នោះបានទទួលស្រោមសំបុត្រឧបត្ថមបិទមាត់ធ្វើសកម្មភាពពុករលួយជាប្រចាំនោះ។ មេការធំៗទាំងពីរនាក់ខាងលើ ចែកតំបន់គ្នាដើម្បីប្រមូលទិញឈើខុសច្បាប់ ដោយលោក ង៉ូវ ទី ទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុស ចាប់ពីច្រកអូរលាក់មាស ច្រកពងពង់ ច្រកស្ទឹងតាតាំង ច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។ ឯលោក លីម មានសិទ្ធិចាំទិញឈើខុសច្បាប់ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញ ចាប់ពីតំបន់ខ្សាច់ពូក ច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញ ដូចជាប្រភេទឈើប្រណីតប្រភេទឈើរាជថ្កុល ធ្នង់ នាងនួន និងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។
ទាក់ទិនទៅនឹងជំនួញលួចកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ និងបន្ថែមការលូចគៃបំបាត់ពន្ធរដ្ឋដែលមានក្រុមមន្ត្រីជួយហែរហម ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS នេះ ភាគីពាក់ព័ន្ធការិយាល័យរបស់យើងមិនអាចសុំការបកស្រាយបានទេពីសំណាក់កូនជឹង និងលោកឧក ញ៉ា តាំង អ៊ាង បានទេ ៕






