ខេត្តរតនគីរី ៖ ប្រជាពលរដ្ឋសហគមន៍ចំនួន៣ឃុំ សហការគ្នាបង្កើតកំពង់ដរ យកតម្លៃថោក និងបង់ពន្ធជនរដ្ឋ ខណៈដែលម្ចាស់កំពង់ដរចាស់ឃុបឃិតជាមួយអភិបាលស្រុកមិនបានដាក់អោយដេញថ្លៃជាសាធារណៈ ក្នុងស្រុកអណ្ដូងមាស បានផ្ដិតមេដៃ គាំទ្រទូកដរថ្មី និងសុំអោយអាជ្ញាធរបញ្ឈប់ការចម្លងទូកដរចាស់ ស្ថិតនៅក្នុងភូមិលោមចាស់ ឃុំម៉ាឡិក ស្រុកអណ្តូងមាស ខេត្តរតនគិរីអស់រយៈពេលជិត ៥ ឆ្នាំមកហើយ ។
បន្ទាប់ពីស្ពានតេជោឆ្លងទន្លេសេសាន្ត ដែលទទួលសាងសង់ដោយក្រុមហ៊ុនទ្រីភាពគ្រុប ត្រូវបានបាក់ស្រុតក្រោយពេលសាងសង់រួចក្នុងរយៈពេលខ្លី ប្រជាពលរដ្ឋក្នុងស្រុកអណ្ដូងមាស ក៏ដូចជាអ្នកដំណើរទូទៅ ប្រឈមនិងចំណាយអស់ថវិការច្រើន និងខាតពេលវេលា ក្នុងការឆ្លងទូកដរទៅមក។ ជាក់ស្ដែងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកអណ្ដូងមាស បានផ្ដិតមេដៃប្រមាណជាង១ពាន់នាក់ សុំអោយអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ ការចម្លងទូកដរចាស់ ដែលធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយ អោយទូកដរថ្មីបង្កើត ឡើងដោយប្រជាពលរដ្ឋក្នុងសហគមន៍រៃអង្គាស់ថវិកាគ្នា។
តាមការអោយដឹងពីតំណាងប្រជាពលរដ្ឋបានអោយដឹងថា ទូកចម្លងចាស់យកតម្លៃខ្ពស់ ដោយម៉ូតូមួយគ្រឿងនិងមនុស្សម្នាក់ទៅមកយក៥ពាន់រៀល ចំណែកចំណែករថយន្តប្រភេទទេសចរណ៍ ឫមួយបាំងកន្លះថ្លៃ៨ម៉ឺនទៅមក បើគោយន្តទៅមកមួយគ្រឿង១៥ម៉ឺន ត្រាក់ទ័រកសិកម្មទៅមក៨០ម៉ឺនរៀល ដោយគ្មានដាក់តម្លៃនៅក្នុងសៀវភៅបន្ទុកនិងមានការលំបាកក្នុងការឆ្លងនៅពេលយប់ គ្រាដែលពួកគាត់មានអាសន្ន ដូចជាអ្នកជម្ងឺធ្ងន់ ស្ត្រីឆ្លងទន្លេ ឬក៏ចម្លងសាកសពជាដើម។ គាត់បានបន្ថែមទៀតថា ម្យ៉ាងវិញទៀតម្ចាស់ទូកចម្លងនោះ មានសំដីអសុរស ហាក់ដូចជាគ្មានសុជីវធ៌មចំពោះភ្ញៀវ។
លោក អ៊ឹម សំអឿន ប្ដីអ្នកស្រី កែវ សុខា ជាម្ចាស់ទូកដរថា កាលពីមុនអ្នកធ្វើអាជីវកម្មមានដល់ទៅ៦នាក់ ដោយដាក់វេនគ្នាចម្លង៥ថ្ងៃម្ដង ហើយបង់ថវិកាចូលសាលាស្រុក ក្នុង១ឆ្នាំ៩០ម៉ឺនរៀលក្នុងម្នាក់ ដល់ឆ្នាំ២០១៣ ទើបមានការដេញថ្លៃដល់ខេត្ត រហូតដល់ឆ្នាំ២០១៤ ចំណែកឆ្នាំ២០១៥នេះមិនមានការដេញថ្លៃទេ តែគណៈកម្មាការភាស៊ីថ្នាក់ខេត្ត ចុះចចាតម្លៃសម្រេចយក៧លាន៥សែនរៀល ក្នុងរយៈពេល៥ខែ។ ដោយតម្លៃឆ្លងអោយអនុវត្តតាមសៀវបន្ទុកឆ្នាំ២០១៤ ម៉ូតូ១គ្រឿង មនុស្សម្នាក់៤ពាន់រៀលទៅមក ម៉ូតូខ្នាតធំទៅមក៥ពាន់រៀល ម៉ូតូជនបរទេស និងជនបរទេស១ម៉ឺនរៀល រថយន្តទេសចរណ៍ទៅមក៥ម៉ឺន រថយន្តប្រភេទគោយន្តកែច្នៃទៅមក៨ម៉ឺន គ្រឿងចក្រកសិកម្ម និងរថយន្តខ្នាតធំមិនបានបញ្ជាក់ការយកតម្លៃនោះទេហើយក៏គ្មានដាក់តម្លៃក្នុងសៀវភៅក្នុងបន្ទុកដែរ។
ពាក់ព័ន្ធករណីប្រជាពលរដ្ឋតវ៉ាខាងលើនេះ លោក នង ដារិទ្ធ អភិបាលស្រុកអណ្ដូងមាស បានចោទប្រកាន់ថា ការបង្កើតទូកចម្លងថ្មីនេះ គឺលោក ហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអណ្ដូងមាស បានបង្កើតទូកដរចម្លងថ្មីផ្សេងទៀត ដោយយកតម្លៃទាម និងកែនប្រជាពលរដ្ឋ អោយផ្ដិតមេដៃគាំទ្រ ដើម្បីផលប្រយោជន៍របស់ខ្លួន។ហើយការបង្កើតដរចម្លងថ្មីនេះ ដោយពុំបានសុំច្បាប់ពីអាជ្ញាធរដែនដីឡើយ។ លោកបន្តថា ការសំណូមពររបស់ប្រជាពលរដ្ដ លោកនិងទទួលយកនូវសំណូមពរនេះ ជូនទៅថ្នាក់ខេត្ត មន្ទីសេដ្ឋកិច្ចនិងហិរញិវត្ថុ ដើម្បីពិចារណាសម្របសម្រួលតម្លៃសៀវភៅបន្ទុកបន្ថែមទៀត។
ចំណែកលោកហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអណ្តូងមាសបញ្ជាក់ថាចំពោះរឿងទូកដរថ្មីនេះជារឿងរបស់ប្រជាពលរដ្ឋគ្នាគាត់មិនពាក់ព័ន្ធជាមួយលោកឡើយ នេះជាការឯកភាពគ្នារបស់ប្រជាសហគមន៍ចំនួន៣ឃុំតែប៉ុណ្ណោះ។
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញិវត្ថុ លោក ទន់ សុថារ័ត្ន បានបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមក អាជីវកម្មទូកចម្លងក្នុងស្រុកអណ្ដូងមាសមិនបានបង់ប្រាក់ចូលមកដល់ខេត្តទេ ទើបថ្មីៗនេះ អ្នកស្រី កែវ សុខា ម្ចាស់អាជីវករ បានចូលកមបង់ប្រាក់ជូនរដ្ឋ៧លាន៥សែនរៀល តាមគណៈកម្មាការសម្រេច។
គួររលឹកផងដែរថារៀងរាល់ការប្រជុំគណៈកម្មការខេត្ត ឫប្រជុំផ្សេងៗលោកនង ណារិទ្ធអភិបាលស្រុកអណ្តូងមាសតែងតែលើកឡើងក្នុងអង្គប្រជុំថាគឺអ្នកសារពត៌មានព្រៀបដូចជាដុំថ្មភ្នំព្រះសុមេរុតែងតែសង្កត់លើរាងកាយរបស់គាត់ប៉ុន្តែទង្វើរបស់គាត់តួយ៉ាងដូចជាឃុបឃិតជាមួយម្ចាស់ទូកដរមិនបានដាក់អោយដេញថ្លៃជាផ្លូវការសំរាប់រកចំណូលជូនរដ្ឋ លោកមិនបានគិតឃើញនោះទេ បើលុយចូលហោប៉ាវផ្ទាល់ខ្លួនដូចជាភោជនីដ្ឋាន និងសណ្ឋាគារសាវឌីដ៏ស្កឹមស្កៃ ព្រមទាំងគ្រឿងចក្រជាច្រើនគ្រឿង និងស្ថានីយ៍ប្រេងឥន្ទៈនៅស្រុកអណ្តូងមាសតើលោកបានថវិការមកពីណាហើយប្រាក់ខែរបស់លោកក្នុងមួយខែសំរាប់អភិបាលស្រុកប៉ុន្មានម៉ឺនរៀល។ នេះអត់និយាយពីរឿងស៊ីញ៉េអោយក្រុមហ៊ុនដីសម្បទានផ្សេងនៅក្នុងស្រុកអណ្តូងមាសនេះផង ៕
ជីវា





