ការផ្លាស់ប្តូរភារកិច្ច តែងតាំងមន្ត្រីថ្មី គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដែលមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អភិបាល-អភិបាលរង នៃគណៈអភិបាលខណ្ឌទាំង១២ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញរាជធានីភ្នំពេញ លោក ប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោក លោកស្រីអភិបាលរងខណ្ឌ មន្ត្រីរាជការ លោកចៅសង្កាត់ ស្មៀន សង្កាត់ទាំង៥ ។
សូមបញ្ជាក់ថា អភិបាលរង នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ទូច សាលីន អភិបាលរង នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដែលត្រូវផ្លាស់ប្តូរភារកិច្ច ជំនួសដោយ លោក ជា វីរៈ វិញ៕





