កំពង់ធំ ៖ បុរសម្នា្កក់ចិត្តសឿងឈ្លោះគ្នាតិចចួចរត់ទៅធ្វើអត្តឃាត(ចងករសំលាប់ខ្លួន និងខ្សែអង្រឹងជាប់និងដើមខ្វិតបានសំរេចដូចបំណង) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃព្រហស្បតិ៍13កើត ខែមិគ្គសិរ ឆ្នាំ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី ២០ ខែធ្នូឆ្នាំ២០១៨នៅក្នុងប្លង់ដីឈ្មោះ សុខនៅភូមិបារាយណ៍តូច ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ គឺ ឌីសំភ័ស ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិកើតហេតុ មុខរបជាងសំណង់។
ក្រោយពីបានទទួលពត៌កំលាំងជំនាញអធិការស្រុកបានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍និងអាជ្ញាធមូលដ្ឋានពិនិត្យសាកសពឃើញថាឃើញមានស្លាកស្នាមរលាត់ត្រង់ករនិងមានទឹកកាមសើមជាប់ខោរលីអូររួចសន្និដ្ឋានសាកសពនេះពិតជាបានចងករប្រាកដមែនរួចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ: មានទំនាស់ប្រកែកជាមួយបងប្រុសបង្កើតនិងវាយគ្នាបន្តិចបន្ទួចក៏ជិះម៉តូទៅចង់ករសំលាប់ខ្លួនតែម្តង៕ អាំង ប៊ុនហូវ




