ខេត្តរតនគីរី ៖ នាយរងការិយាល័យនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមួយរូបបានរងការចោទប្រកាន់ថា បានជំរិតទារប្រាក់ចំនួន១២០០ដុល្លាពីរថយន្តដឹកឈើហើយដោះលែងវិញមិនធ្វើការបង្ក្រាប។
តាមការអោយដឹងពីសមត្ថកិច្ចនគរបាលនៃស្នងការខេត្តរតនគិរីបានបង្ហើបថាលោកវរសេនីយ៍ឯកសុខ រ័ត្ន ជានាយរងប្រឆាំងបទល្មើសសេដ្ឋកិច្ចមកពីនាយកដ្ឋានមហាផ្ទៃមកបំពេញភារៈកិច្ចនៅខេត្តរតនគិរីដោយថ្នាក់លើសម្រេចបេសកម្មចំនួន៥ខែចាប់ពីថ្ងៃទី០៦ ខែកក្កដាដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ និងមានកូនចៅប្រាំរូបទៀត។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ រថយន្តសាំយុងមួយគ្រឿង ព៌ណស អត់ស្លាកលេខ ត្រូវបាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឃាត់ជំរិតទាប្រាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ពីខេត្តមណ្ឌលគីរី មកខេត្តរតនគីរី ស្ថិតក្នុងភូមិសាស្ត្រឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ចំងាយប្រមាណជា២គីឡូម៉ែត្រពីស្នាក់សន្តិសុខកងរាជអាវុធហត្ថស្រុកលំផាត់។
ស្ត្រីម្នាក់នៅស្រុកលំផាត់គេហៅចែ សាឡាឡា ឬ ចែសក់ក្រហម រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ បានរៀបរាប់ទាំងទឹកភ្នែកថា នៅថ្ងៃខែខាងលើ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងស្ទាក់រថយន្តសាំយុងដឹកឈើគាត់ បង្គាប់អោយបង់ប្រាក់ចំននួ៣ពាន់ដុល្លា ជាធ្នូរនិងការមិនបង្ក្រាប ដោយមានការអង្វរលន់តួរជាច្រើនម៉ោង ទើបមានការព្រមព្រៀងនៅតម្លៃតែត្រឹម១២០០ដុល្លា។ គាត់បានបន្តទៀតថា ក្រោយពេលចចាគ្នាត្រូវ គាត់បានប្រម៉ែប្រមូលប្រាក់ក្នុងផ្ទះ មិនគ្រប់ទើបសម្រេចចិត្ត យកម៉ូតូឌ្រីមសង់ទៅលក់ ដើម្បីយកប្រាក់មកជូនលោកនគបាលរូបនោះ ទើបបន្តដំណើរទៅទៀតបាន។
ជុំវិញករណីខាងលើនេះ លោកវិរៈសេនីយ៍ឯក សុខ រ័ត្ន នាយរងការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកពីនាយកដ្ឋានក្រសួងមហាផ្ទៃ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលលើកហើយ ឮថាអ្នកសាព័ត៌មានបិតទូរស័ព្ទវិញភ្លាម។
គួរបញ្ជាក់ថា កន្លងមកនៅខេត្តរតនគីរី គេពុំដែលឃើញ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ដែលមកបំពេញភារៈកិច្ច មិនដែលបង្ក្រាបបានបទល្មើស ម្ដងណាឡើយ គឺពួកគាត់មកទទួលតែលាភសការៈ ពីបទល្មើសគ្រប់ប្រភេទតែប៉ុណ្ណោះ ។ កន្លងមកលោកសុខ រ័ត្ន ត្រូវថ្នាក់លើតម្រូវអោយទៅនៅខេត្តផ្សេងមួយរយៈពេលខ្លី ឥឡូវនេះស្រាប់តែលិចមុខមកកាន់នៅខេត្តរតនគិរីវិញ សង្ស័យចំណាយលុយអស់ច្រើន ហើយមើលទៅ បានមកដល់ខេត្តរតនគិរីត្រូវអ្នករកស៊ីនៅខេត្តរតនគិរីទាំងថៅកែឈើតូច ធំ យំអត់ចេញដោយសារលោក សុខ រ័ត្ន ជំរិតទារប្រាក់ច្រើនៗដើម្បីស្រង់ដើមក្នុងការចំណាយទើបបានមកឈរជើងនៅខេត្តរតនគិរីវិញ៕
ជីវ៉ា






