ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​អាជ្ញាធរ​នឹង​បញ្ឈប់​ការសន្តោស​ចំពោះ​អ្នក​ចោល​សំរាម​ពាស​វាល​ពាស​កាល​ក្នុង​ក្រុង​កំពត ទៀតហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ការ​រ​យល់ដឹង​ផ្នែកអនាម័យ បរិស្ថាន​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ហាក់ដូចជា​នៅមានកម្រិត ខណៈ​ដែល​ការបញ្ជ្រាប​បាន និង​កំពុង​បន្ត​អនុវត្ត​ជា​បន្តបន្ទាប់​។ អំណើស​ត​ទៅ​ការសន្តោសប្រណី​ចំពោះ​អ្នក​បន្ត​ផ្គើន ជាមួយ​គោលការណ៍​នេះ​នឹងរង​ការផាកពិន័យ​ដោយ​ពុំ​មាន​ក្តីយោគយល់​ទៀតឡើយ​។

​នេះ​ជា​ការ​ក្រើនរំឭក​មួយ នា​ឱកាស​នៃ​ពិធី​សម្អាត​សំរាម​លើផ្លូវ​វាង​ក្រុង​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ កាលពី​ពេល​ថ្មីៗ​កន្លងមក របស់ លោកស្រី មិញ ច័ន្ទ​សូរិយា ប្រធានការិយាល័យ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ មន្ទីរ​បរិស្ថាន​ខេត្តកំពត ហើយ​លោក​ស្រី​ក៏​បាន​សង្កត់ធ្ងន់ថា​៖ ក្រសួង​បរិស្ថាន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​មាន​ការយកចិត្តទុកដាក់​បំផុត​អំពី​បញ្ហា​បរិស្ថាន ប៉ុន្តែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ហស​ក់នៅ​មាន​កម្រិត​នៅឡើយ​។ ម្លោះ​ហើយ​កិច្ចការពារ ថែរក្សា​បរិស្ថាន ក៏​ដូចជា​ការគ្រប់គ្រង​សំរាម​នៅ​តាម​តំបន់​នានា​ជា​បន្ទុក និង​ភារកិច្ច​របស់​មន្ត្រី​មូលដ្ឋាន​នីមួយៗ​ដែល​ថ្នាក់​ខេត្ត​បាន​ផ្ទេរ​ជូន​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លងមកហើយ​ដែរ​។ លោកស្រី​ប្រធាន​បាន​បន្តថា កន្លងមក ក៏ដូចជា​ពេល​បច្ចុប្បន្ន មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជ្រាប និង​កំពុង​បន្ត​ផ្សព្វផ្សាយ​ដល់​គ្រប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្រុង ទាំង​បណ្តា​ស្រុក ពាក់ព័ន្ធ​បញ្ហា​សោភ័ណភាព អនាម័យ ព្រម​ទាំង​បរិស្ថាន​។​

​ចាប់ពី​ពេលនេះ​តទៅ ក្នុងករណី​ដែល​មាន​ជនខិលខូច​នៅតែ​បន្ត​ចោល​សំរាម​ពាសវាល​ពាសកាល​ក្រោយ​ទទួលបាន​ការអប់រំ​ម្តង​ជា​ពីរ​ដង​រួចមក នោះ​អាជ្ញាធរ​នឹង​ចាត់ការ​ផាកពិន័យ​តាម​នីតិវិធី​ដោយ​មិន​លើកលែង​ឡើយ​។ លោកស្រី មិញ ច័ន្ទ​សូរិយា បានបញ្ជាក់​ថា ប្រភព​ចម្បង នៃ​គំនរ​សំរាម​តាម​តំបន់​នីមួយៗ​តែង​កើតចេញ​ពី​សកម្មភាព​អាជីវកម្ម​នៅ​ក្បែរ​តំបន់​នោះ​ដោយ អាជីវករ​មួយចំនួន​មិន​បាន​ទុកដាក់​ក្នុង​ធុង​ត្រឹមត្រូវ ហើយ​ឆ្លៀត​ឱកាស​ដឹក​យក​មក​ចាក់​ចោល​តាម​ទីសាធារណៈ​តែម្តង​។

​ទាក់ទិន​នឹង​គំនរ​សំរាម​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ផ្ទាល់ លោកស្រី សេង សុ​ភី​ម មេឃុំ​ត្រពាំង​ធំ​បាន​រៀបរាប់ថា គំនរ​សំរាម​ដែល​កើតមាន​ក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ​នេះ ភាគច្រើន​នាំមក​ពី​ក្រុង​កំពត​ដែល​អាជីវករ​ខ្លះ​បាន​ដឹក​មក​លប​លួច​ចាក់​ពេលយប់ ស្រប​ពេល​កម្លាំង​មូលដ្ឋាន​មិនទាន់​មាន​គ្រប់គ្រាន់​ក្នុងការ​ឃ្លាំ​ចាំមើល​នោះ​។ ជាធម្មតា អ្នក​សម្អាត​មិន​ត្រឹមតែ​ហត់​ទេ គឺ​ថែមទាំង​ខឹងសម្បារ​ចំពោះ​ក្រុម​អ្នក​យក​សំរាម​មក​ចោល​នេះ​ទៀតផង​។ ដូច្នេះ ជា​ការអំពាវនាវ​សំណូមពរ​ដល់​អស់លោក​ឈប់​យក​សំ រាម​មកចាក់​ពាសវាល​ពាសកាល​បន្តទៀត​ដើម្បី​ជៀសវាង​នូវ​ការ​ផាកពិន័យ​តាម​ផ្លូវច្បាប់​៕
​សេង ណា​រិទ្ធ​

 

r181219c1 r181219c2 r181219c3 r181219c4 r181219c5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.