ព្រឹកថ្ងៃទី១៥ខែធ្នូ២០១៨នេះ អាជ្ញាធរខេត្តព្រះវិហារ និងមន្ទីរពាក់ព័ន្ធ្តបានបង្ហាញឯកសារដល់ក្រុមអ្នកសារព័ត៌ មានយើងឲ្យដឹងថា៖ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី គឺមានលោក អ៊ឺម សំអឿន ជាប្រធានក្រុមហ៊ុន ដែលបានទទួលលិខិតអនុញ្ញាតិពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយយោងលើឯកសារស្របច្បាប់របស់ក្រុមហ៊ុន លោក អ៊ឺម សំអឿន។
បើតាមប្រភពពីក្រសួងកសិកម្មបានឲ្យដឹងថា៖ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី បានបង្កើតរោងចក្រអារច្រៀក កែច្នៃ និងផលិតគ្រឿងសង្ហារឹមមួយកន្លែងដែលមានទីតាំងនៅចំណុចអូរស្នៀត ស្ថិតនៅក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីប្រមូលផល អនុផអនុផលព្រៃឈើដឹកចូលក្នុងក្រុមហ៊ុន ដើម្បីអារច្រៀកកែច្នៃ សម្រាប់ដឹកចេញបន្តយកទៅលក់នៅតាមដេប៉ូឈើនានា ជាច្រើនកន្លែងក្នុងប្រទេស ដោយស្របច្បាប់។
បើយោងតាមឯកសារ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញលិខិតអនុញ្ញាតលេខ២៤៣៨កសក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យក្រុមហ៊ុនសំអឿន សុវណ្ណ ចុះកាត់ប្រមូលផលអនុផលព្រៃឈើ ដើម្បដើម្បីបង់ពន្ធជូនរដ្ឋ ស្ថិតនៅស្រុកឆែប និង ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយយោង លើ លិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផល អនុផលព្រៃឈើក្នុងដីបម្រុងដាំអំពៅរបស់ក្រុមហ៊ុនចិនជាង៥០០០០ហិកតា និង ដីទុកសម្រាប់កំណើន ប្រជាពលរដ្ឋ។



