ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សម្ដេច​តេជោ ហ៊ុន សែន ៖​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ដែល​ជា​ទិវា​សិទ្ធិមនុស្ស​សកល (Human Rights Day) ដែល​អង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យ​ប្រើ​តាំងពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ១៩៤៨ ដើម្បី​លើកស្ទួយ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​ជាតិ​គ្រប់​រូប​នៅលើ​ពិភពលោក​ដែល​កើត​មក​មាន​សិទ្ឋិ​សេរីភាព និង​ស្មើភាព​គ្នា​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។​

​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៩៧៥-១៩៧៩) គឺ​ប្រជាពលរដ្ឋ​មិន​មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំង​ង​អស់ សូម្បី​សិទ្ឋិ​រស់រានមានជីវិត សិទ្ឋិ​ទទួលទាន​អាហារ សិទ្ឋិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ឋិ​ជំនឿ​សាសនា សិទ្ឋិ​សិក្សាអប់រំ សិទ្ឋិ​ជ្រើសរើស​តំណាង និង​សិទ្ឋិ​បញ្ចេញមតិ សិទ្ឋិ​រៀប​អាពាហ៌ពិពាហ៌ និង​សិទ្ឋិ​ប្រកប​ការងារ​ជា​ដើម​..​។​ល​។ របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​បាន​ដកហូត​សិទ្ឋិ​សេរីភាព​ទាំងអស់ ហើយ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ធ្វើការ​ហួស​កម្លាំង ឈឺ​ស្លាប់​ដោយ​គ្មាន​ពេទ្យ​និង​ថ្នាំ​ព្យាបាល ព្រមទាំង​បាន​សម្លាប់​ចោល​អស់​ជាង​៣​លាន​នាក់​នៅក្នុង​រយៈពេល​តែ ៣​ឆ្នាំ ៨​ខែ​និង ២០​ថ្ងៃ​ប៉ុណ្ណោះ​។​

​ក្រោយពេល​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​ថ្ងៃ​ទី ៧ មករា ១៩៧៩ គឺ​សិទ្ឋិ​សេរីភាព​របស់​ពលរដ្ឋ​ត្រូវបាន​ទទួល​ពេញលេញ​ឡើង​វិញ​រហូត​ដល់​សព្វថ្ងៃ​នេះ​។ សិទ្ឋិ​សេរីភាព គឺ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​តូចធំ ជ្រើសរើស​ជំនឿ​សាសនា និង​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី ហើយ​សិទ្ឋិ​សេរីភាព​ក៏​បាន​ធ្វើអោយ​កម្ពុជា​កាន់​តែ​រីកចម្រើន​ជឿនលឿន​ទៅ​មុខ ។

​សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​អោយបាន​គង់វង្ស ដើម្បី​ឲ្យ​កម្ពុ​យើង​កាន់តែ​រីកចម្រើន​៕

r181210a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.