ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​និង​ជំងឺអេដស៍​១​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​«​យើង​ប្តេជ្ញា​រួម​គ្នា​បញ្ចប់​បញ្ហា​អេដស៍​ឆ្នាំ​២០២៥»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ និង​ជំងឺអេដស៍​ថ្ងៃទី​០១​ធ្នូ ក្រោម​អធិបតីភាព​លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត តំណាង លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​, លោក​វេជ្ជៈបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺអេដស៍ ដោយ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​លោក អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ,​លោក លោកស្រី​តំណាង​អង្គភាព​មន្ទីរ​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ,​ប្រជាពលរដ្ឋ ,​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​សរុប​ជាង​២០០​នាក់់ ក្នុងនោះ ក៏​មាន​អ្នក​រស់នៅ​ជាមួយ​ជំងឺអេដស៍​ចូលរួម​ផង​ដែរ​។​

​បន្ទាប់​ពី​ចំណាប់អារម្មណ៍​របស់​តំណាង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​តំណាង​ក្រុម​បុរស​ស្រលាញ់​បុរស ព្រមទាំង​តំណាង​អង្គការ​សង្គម​ស៊ីវិល រួចមក លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អាន​សន្ទរកថា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី តំណាង​ដ៍​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ធ្វើការ​ផ្តាំផ្ញើ ដល់​សមាជិក​ក្នុង​អង្គពិធី​ថា កុំ​ឲ្យ​ភ្លើតភ្លើន​ភ្លេចខ្លួន ដោយសារ​តែ​ការស្រឡាញ់ មួយ​ពេល​ខ្លី អូសទាញ​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​អេដស៍ រី​ឯ​យុវជន​ត្រូវ​ត​ម​និង​ការ​រួមភេទ​, មិន​ត្រូវ​ភ្លើតភ្លើន​ការសប្បាយ​ផ្លូវភេទ និង​ភ្លើតភ្លើន​ចំពោះ​គ្រឿងញៀន​ឡើយ ។ ដោយឡែក​មនុស្សពេញវ័យ ត្រូវ​ស្មោះ​ប្តី​១ ប្រពន្ធ​១, មិនត្រូវ​មាន​ដៃគូ​ស្នេហា​ច្រើន​, ត្រូវ​ប្រើ​ស្រោមអនាម័យ​ជានិច្ច បើ​មាន​ដៃគូ​ស្នេហា​ក្រៅ​ពី​ប្រពន្ធ​របស់​ខ្លួន ផងដែរ ។​

​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​លោក​វេជ្ជៈបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺអេដស៍ មានប្រសាសន៍ថា​៖​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ការឆ្លង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង តាស់​តឿន​ក្រើនរំឭក ដល់​យុវវ័យ កុំ​ឲ្យ​ភ្លើតភ្លើន​ភ្លេចខ្លួន ដោយសារ​តែ​ការស្រឡាញ់ មួយ​ពេល​ខ្លី អូសទាញ​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​អេដស៍ តាមរយៈ​ការផ្សព្វផ្សាយ​នៅថ្ងៃនេះ យុវវ័យ​នឹង​បន្ត​ចូលរួម ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត ឲ្យ​កាន់តែ​ទូលំ​ទូលាយ​ជាង​នេះ ដើម្បី​ឲ្យ​យុវវ័​យមាន​ការយល់ដឹង និង​ការតាំង​ចិត្ត​កាន់តែ​រឹងមាំ​។ លោក​ក៏​សូម​ធ្វើ​ការអំពាវនាវ ដល់​យុវវ័យ​របស់​យើង និង​សូម​ឲ្យ​ប្អូនៗ​ទាំងអស់គ្នា មានការ​ប្រុងប្រយ័ត្ន ព្រោះ​យើង​ដឹង​ហើយ​ថា ជំងឺអេដស៍​នៅ​តែ​បន្ត​ចម្លង ដោយ​ស្ងៀមស្ងាត់ ខណៈ​ដែល​អ្នក​មាន​ផ្ទុក និង​អ្នក​ជំងឺអេដស៍ មិន​អាច​មើល​នឹង​ភ្នែក​ទទេ​បាន​ទេ ហើយ​បើ​ដឹងថា ខ្លួនឯង​មិន​ទាន់​ប្រឈម​ទេ សូម​កុំ​ប្រព្រឹត្តិ ប៉ុន្តែ​បើ​ដឹងថា ខ្លួន​ប្រឈម​នឹង​ការឆ្លង​ហើយ សូម​មក​ធ្វើតេស្ដ​ឈាម​ជាបន្ទាន់ ដើម្បី​ទទួលបាន​ថ្នាំ​ដោយ​ឥតគិតថ្លៃ និង​ថែទាំ​សុខភាព តាម​ការណែនាំ របស់​គ្រូពេទ្យ ។​លោក​ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ ប្រទេស​កម្ពុជា​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការសំរេច​គោលដៅ ៩៥- ៩៥- ៩៥ នៅ​ត្រឹម​ឆ្នាំ ២០២៥  ពិតមែន តែ​ជិត​ដល់​ទីដៅ​ក្តី តែ​ចំងាយ​ផ្លូវ​ចុងក្រោយ​ច្រើន​តែ​ពិបាក​បំផុត ដូច្នោះ​យើង​ត្រូវ​ចូល​រួមគ្នា ក្នុងការ ប្រយុទ្ធ ប្រឆាំង​មេរោគ​អេដស៍​ផងដែរ ។​ជា​ចុង​បញ្ជាក់​ក៍ មាន​ការចែក អំណោយ​ដល់ អ្នក​រស់នៅ​ជា មួយ​មេរោគ​អេដស៍  និង​ជំងឺអេដស៍​ផងដែរ ។​

​សូមបញ្ជាក់​ថា​៖ យោងតាម​តាម​របាយការណ៍ ដែល​អាន​ដោយ​លោក អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ដោយ​ស្មគ្រ័ចិត្ត និង​រក្សា​ការសំងាត់ ដោយ​ជួស​ឈាម​ចុង​ម្រាមដៃ បានបង្ហាញ​ថា គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នេះ អ្នក​ធ្វើតេស្ត​ឈាម​ចុង​ម្រាមដៃ​ចំនួន ៣៣៤៤​នាក់ មាន​ផ្ទុក​មេរោគ​អេដស៍​ចំនួន​២០​នាក់ គិត​ជា​ភាគរយ​ស្មើរ​និង​០,៦% ដែល​នេះ​ជា​សារ​មួយ​បញ្ជាក់​ថា​ខេត្ត​ប៉ៃលិន នៅ​មាន​ការប្រឈមមុខ​ខ្ពស់ ចំពោះ​មេរោគ​អេដស៍​-​ជំងឺអេដស៍​ផងដែរ ៕
​ដោយ សេន ត​

r181208b1 r181208b2 r181208b3 r181208b5 r181208b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.