ខេត្តពោធិ៍សាត់ ៖ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានប្រាប់ការិយាល័យនិពន្ធយើងឱ្យ ដឹងថា ប្រឡាយគោករាក់ដើម្បីនាំទឹកស្រោចស្រពដំណាំស្វ្រូវរបស់ប្រជាកសិករដែលខ្វះខាតទឹក ។ ហើយការចុះស្តារ ប្រឡាយដែលមានប្រវែង ១.៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីនាំ ទឹកពីប្រព័ន្ធធារាស្ត្រដំណាក់អម្ពិលកាត់តាមអាងទឹក អន្លង់ស្វាយ សម្រាប់ស្រោចស្រពដំណាំ ស្រូវរបស់ប្រជាពលរដ្ឋ ចំនួន ៤ភូមិ គឺភូមិកូនត្នោត, ភូមិរោងតាកុក, ភូមិកំពង់ក្តី និងភូមិប្រាសាទ នៅក្នុងឃុំរំលេច និងបន្តទៅឃុំអូរតាប៉ោង ដែលមានផ្ទៃដីសរុបចំនួន ២.០០០ហិកតា ក្នុងនោះឃុំរំលេច ផ្ទៃដីចំនួន ៥០០ហិកតា និងនៅឃុំអូរតាប៉ោង ផ្ទៃដីចំនួន ១.៥០០ហិកតា ដែលកំពុងត្រូវការទឹកជាចាំបាច់ ។
លោកប្រធានមន្ទីរ កែវ វ័យ បានមានប្រសាសន៍បន្តទៀតថា នឹងបន្តដឹកនាំក្រុមការងារចុះអនុវត្តតាមផែន ការរបស់ថ្នាក់លើ ជាបន្តបន្ទាប់ ខណៈនៅខេត្តពោធិ៍សាត់ឆ្នាំនេះមិនសូវសម្បូរភ្លៀងទឹកនោះទេ ហើយប្រជាពលរដ្ឋត្រូវទឹកសង្គ្រោះស្រូវជាចាំបាច់ ។ ហើយប្រជាពលរដ្ឋសូមអរគុណដល់លោកប្រធានមន្ទីរ កែវ វ័យ យ៉ាងខ្លាំង ក្នុងការដែលលោកប្រធានបានជួយួសង្គ្រោះពូជស្រូវរបស់ពួកគាត់ទាន់ពេលវេលា ៕



