ខេត្តបន្ទាយមានជ័យ ៖ ប្រភពបែកធ្លាយ ពីមន្ត្រីគយខេត្ត បន្ទាយមានជ័យបាន អោយដឹងថាលោក ឧកញ៉ាស៊ីផា ដែលជាមានមុខមាត់ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានមុខងារជាទីប្រឹក្សារ ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន នឹងកំពុងរកស៊ីនាំរថយន្ត គេចពន្ធតែត្រូវបាន មន្ត្រីគយចល័តតំបន់ ៥នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ (គយក្រសួងប្រចាំខេត្ត បន្ទាយមានជ័យ) ធ្វើការត្រួតពីនិត្យនឹងមាន ការសម្របសម្រួល ពីអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការបង្ក្រាប នៅរថយន្តគេចពន្ធ។
បើយោងតាមប្រភព ច្បាស់ការមួយបានបង្ហើប អោយអ្នកព័ត៍មានយើង ដឹងថាការចុះបង្ក្រាបនេះ ធ្វើឡើងតាំងពីព្រឹក ថ្ងៃទី០១ខែធ្នូរឆ្នាំ២០១៨ វេលាម៉ោង០៨នឹង២០នាទី ក្នុងបរិវេណភូមិគ្រិះ លោកឧកញ៉ាហង្សស៊ីផា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លាក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពបានអោយដឹង ទៀតថារថយន្តដែល ខាងគយចុះបង្ក្រាប ក្នុងភូមិគ្រិះ របស់លោកឧក ញ៉ាហង្សស៊ីផា ជាប្រភេទរថយន្ត រថទូរចង្កូតស្តាំព័ណស ចំនួន២គ្រឿងសុទ្ធ តែមានតម្លៃជាង ១០ម៉ឺនដុល្លាក្នុងមួយគ្រឿងៗ។
រថយន្តទាំង២គ្រឿង ដែលក្រុមមន្ត្រីគយ ចល័តក្រសួងបានធ្វើ ការចុះឃាត់នោះ ទីមួយរថយន្តម៉ាក តូយ៉ូតាអាល់ហ្វារ៉ូ (Toyota alpharo) នឹងទីពីររថយន្តម៉ាក តូយ៉ូតាវែលហ្វាយអី(Toyota Vell Fire)។
មន្ត្រីគយចល័តតំបន់ ៥នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករម្នាក់ប្រចាំ ខេត្តបន្ទាយមានជ័យ បានបង្ហើបអោយ ដឹងនៅព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០១៨ នេះថារថយន្តរថទូរ ទំនើបផលិតឆ្នាំ ២០១៦ទាំង២គ្រឿង របស់លោកឧកញ្ញ៉ា ហង្ស ស៊ីផា ត្រូវបានរឹបអូសយក មករក្សាទុកសិន ហើយខាងគយនៅ មិនទាន់មានគោលការណ៍ អោយបង់ពន្ធឡើយ។
ពាក់ព័ន្ធជុំវិញរថយន្ត ទំនើបខាងលើនេះដែល ត្រូវបានក្រុមមន្ត្រីគយ ចល័តតំបន់ ៥នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករធ្វើការចុះ បង្ក្រាបនៅក្នុងភូមិគ្រិះ របស់លោកឧកញ៉ា ហង្សស៊ីផា អង្គភាពសារព័ត៍មាន យើងមិនអាច សុំការបំភ្លឺពីលោកឧកញ៉ា ហង្សស៊ីផា តាមទូរស័ព្ទ បានទេនៅរសៀលទេ៕





