ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

មេជាង​ប្តឹងទៅ​អធិការ​វត្ត​បេង​សុ​វណ្ណា​រាម មិន​ព្រម​សង​ថ្លៃ​ជំពាក់​សាងសង់​ដំបូល​វិហារ​តាម​កិច្ចសន្យា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​អះអាង​ថា មេជាង​ម៉ៅការ​សំណង់​គ្រោងឆ្អឹង​ដំបូល​ព្រះវិហារ​វត្ត​បេង​សុ​វណ្ណា​រាម បាន​ចោទប្រកាន់ ថា ចៅអធិការ​វត្ត​នេះ​ថា មិន​ព្រម​ទូទាត់​សង​ជំពាក់​ថ្លៃ​ការសាងសង់​គ្រោងឆ្អឹង​ដំបូល​ព្រះវិហារ​តាម​កិច្ចសន្យា ខណៈ ជំពាក់​លុយ​គាត់​រហូតដល់ ១១.៣០០​ដុល្លារ លុះ​ពេល​បុណ្យទាន​ម្តងៗ ទទួលបាន​បច្ច័យ​ជាច្រើន បែរ​ជា​សង​ត្រឹមតែ ប្រាំ​ម៉ឺន ទៅ​ដប់​ម៉ឺន​រៀល​ប៉ុណ្ណោះ ទើប​រឿងនេះ​គាត់​ប្តឹងទៅ​តុលាការខេត្ត​ប៉ៃលិន ឱ្យ​ជួយ​រក​យុត្តិធម៌ ។​

​បើតាម​សម្តី​លោក ឈុំ ភឿន ជា​មេជាង​ម៉ៅការ​សំណង់ រស់នៅ​ភូមិ​អូរ​ច្រា​កណ្តាល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា លោក​បាន​ចូល​ទៅ​ម៉ៅការ​សាងសង់​គ្រោងឆ្អឹង​ដំបូល​ព្រះវិហារ​វត្ត​បេង​សុ​វណ្ណា រាម កាលពី​ឆ្នាំ​២០១០ ហើយ​ក៏​ធ្វើ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ ដោយ​ទទួល​ម៉ៅការ​ត្រឹមតែ​គ្រោងឆ្អឹង​ដែក និង​ក្បឿង​ប៉ុណ្ណោះ សរុប​ចំនួន ១៧.០០០​ដុល្លារ ។ លោក​បន្ត​ទៀត​ថា ក្រោយមក​ចៅអធិការ​វត្ត​នេះ​បាន​សង​ថ្លៃ ជំពាក់​បន្តបន្ទាប់​ដោយ​នៅ​សល់ ១១.៣០០​ដុល្លារ​ទៀត ។​

​គួរ​រំលឹក​ផងដែរ​ថា យោង​តាម​កិច្ចសន្យា​ចុះ​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ​២០១០​កន្លង​ទៅ​របស់​ព្រះចៅអធិការ វត្ត​នេះ និង​លោកតា​អាចារ្យ គណៈកម្មការ​វត្ត ដោយ​មាន​ស្នាម​មេដៃ​មេភូមិ និង​ហត្ថលេខា​ត្រា​របស់​មេឃុំ​ស្ទឹង​កាច់ ទទួលស្គាល់​លើ​កិច្ចសន្យា​ដែល​វត្ត​នេះ​ជំពាក់​ប្រាក់​លោក​ខ្វះ​ជាង ១​ម៉ឺន​ដុល្លារ ហើយ​ព្រះចៅអធិការ​សន្យា​ដូចតទៅ​ ៖ ទី​១-​បុណ្យផ្កា​, ទី​២-​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​, ទី​៣-​បុណ្យ​ភ្ជុំបិណ្ឌ​, ទី​៤-​បុណ្យ​កឋិនទាន ដោយ​បច្ច័យ​ចំណូល បុណ្យ​នីមួយៗ សន្យា​សង​ជាង​ម៉ៅការ​ផ្សេង​ចំនួន ៣០​ភាគរយ ទុក​សម្រាប់​វត្ត ១០​ភាគរយ និង​នៅ ៦០​ភាគរយ សង​ជូន ទៅ​ឈ្មោះ ឈុំ ភឿន រហូតដល់​អស់ ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ង​ណា​ក៏​ដោយ​ចៅអធិការ​វត្ត​មិន​បាន​ធ្វើតាម​កិច្ច សន្យា​នោះឡើយ ដោយ​បន្ទាប់ពី​បុណ្យទាន​ម្តងៗ​សង​ត្រឹមតែ ៥​ម៉ឺន ទៅ ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ធ្វើឱ្យ​លោក​កើតទុក្ខ មិន​សុខចិត្ត​ទើប​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការខេត្ត​ប៉ៃលិន​ឱ្យ​ចាត់ការ​រឿង​នេះ​ទៅតាម​ច្បាប់ ។​

​លោក សំ សាវឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការ​ជំពាក់​ប្រាក់ ជាង​នោះ ខាង​លោក​ក៏​ដឹង​ដែរ ប៉ុន្តែ​ក្រោយមក​រឿងនេះ​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការខេត្ត​ហួស​ពី​ដៃ​របស់​លោក​ហើយ មិន​អាច​ធ្វើ​ការសម្របសម្រួល​បានទេ ។ ជុំវិញ​បញ្ហា​នេះ ភ្នាក់ងារ​សារព័ត៌មាន​មិនអាច​ទាក់ទង​លោក កង ថេង មេឃុំ​ស្ទឹង​កាច់​ដើម្បី​សុំ​ការបំភ្លឺ​បៅ​ន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​អត់​មាន​អ្នកទទួល ។​

​ចំណែក​ព្រះ​តេជ​គុណ ឃុត ចាន់​ហ៊ាង ចៅអធិការ​វត្ត​បេង​សុ​វណ្ណា​រាម ដែល​ទើបតែនឹង​ចូល​គង់នៅ​វត្ត​នេះ បានឱ្យដឹងថា ខាង​វត្ត​បាន​សង​ទៅ​មេការ​សំណង់​លោក ឈុំ ភឿន ជា​បណ្តើរៗ​តាំងពីដើម​មក​ដោយ​នៅ​សល់​ត្រឹមតែ ៧.០៨០​ដុល្លារ​ប៉ុណ្ណោះ ។ ព្រះ​តេជគុណ​បញ្ជាក់ទៀតថា បើ​មេជាង​ឱ្យ​ខាង​វត្ត​សង​រហូតដល់ ៦០​ភាគរយ គឺ​មិន​អាច ធ្វើ​ទៅ​រួច​បាន​ទេ ព្រោះ​បច្ច័យ​ដែល​ទទួលបាន​មក​ពី​បុណ្យទាន​ម្តងៗ យក​ទៅ​សង​ថ្លៃ​ជំពាក់​ជាង​ដទៃទៀត និង​យក ទៅ​កសាង​វត្ត​បន្ថែម ដូច្នេះ​សង​តាម​លទ្ធភាព​ដែល​វត្ត​អាច​ធ្វើ​ទៅ​បាន​តែ​ប៉ុណ្ណោះ ៕

 

2015_09_15ch1 (1) 2015_09_15ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.