ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

មេបញ្ជាការ​ទិស​ទី​៣ (​ប៉ៃលិន​- សំឡូត​) ធ្វើ​ទស្សនកិច្ច​សិក្សា ស្តីពី​ការងារ​កសាង ពង្រឹង​អង្គភាព​រឹងមាំ លើ​គ្រប់​វិស័យ​នៅ​ទីបញ្ជាការ​កងអនុសេនាធំ ផ្នែក​សឹក​រង​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​កងអនុសេនាធំ ផ្នែក​សឹក​រង​សាលា​ក្រៅ មាន​ពិធី​ធ្វើ​ទស្សនកិច្ច​សិក្សា ស្តីពី​ការងារ​កសាង ពង្រឹង​អង្គភាព​រឹងមាំ លើ​គ្រប់​វិស័យ ស្ថិត​ក្រោម​អធិបតី ភាព​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទិស​ទី​៣, ឧត្តម សេនីយ៍​ទោ ព្រំ ប៉ាត់ មេបញ្ជាការ​កង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ប្រង់ សុធី នាយសេនាធិកា​រង​យោធភូមិ​ភាគ​៥ ,​លោក​ឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុក​ព្រំដែន ,​លោក​អភិបាលស្រុក​សាលា​ក្រៅ , ព្រមទាំង​មេបញ្ជាការ​អាវុធហត្ថ​ស្រុក ,​តំណាង​អធិការ​ស្រុក​សាលា​ក្រៅ និង​នាយទាហាន ពលទាហាន ជិត​១០០​នាក់ ។​

​បន្ទាប់​ពី​ប្រតិភូ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង តាម​បណ្តា​គោលដៅ​នានា​ក្នុង​កងអនុសេនាធំ ផ្នែក​សឹក​រង​សាលា​ក្រៅ រួចមក គណៈអធិបតី​និង​ប្រតិភូ ក៏​បាន​ចូលរួម​មតិ​វាយតម្លៃ នូវ​ចំនុច​វិជ្ជមាន និង​អវិជ្ជមាន ដែល​អង្គភាព​ទាំងមូល​ធ្វើបាន​។​

​មានប្រសាសន៍​នា​ឧកាស​នោះ​ដែរ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត បាន​ធ្វើ​ការកោតសរសើ​រ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​នៃ​ការអញ្ជើញ​ចូលរួម​ដ៏​កុះករ ពី​សំណាក់​ឯកឧត្តម​អស់លោក​ពី​គ្រប់​បណ្តា​អង្គភាព​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ចូលរួម​ធ្វើ​ទស្សនកិច្ច​សិក្សា ដើម្បី​ចែករំលែក​បទពិសោធន៍​។ ចំពោះ​អង្គភាព​កងអនុសេនាធំ ផ្នែក​សឹក​រង​សាលា​ក្រៅ  ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត បាន​មានប្រសាសន៍​កោតសរសើ​រ ដោយសារ​ជាក់ស្តែង ឃើញថា​មាន​ការ​វិវឌ្ឍន៍​ឈាន​ឡើង​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​រយ​:​ពេលមុន ដែល​ទីនេះ​គ្មាន​អ្វី​សោះ​សូម្បី​ការរស់នៅ​របស់​ទាហាន  ។​

​ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា​៖ នេះ​សបញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​របស់​មេ​បញ្ជាកា​រ​អង្គភាព​គ្រប់​ថ្នាក់ មានការ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ និង​ដោយ​អាស្រ័យ​ដោយ​មាន​ការចូលរួម ដ៏​សស្រាក់សស្រាំ​ពី​នាយ​-​ពលទាហាន​គ្រប់ៗ​រូប និង​ដោយ​អាស្រ័យ​លើ​ការយកចិត្តទុកដាក់​ពី​ឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុក​ព្រំដែន លើ​ការដឹកនាំ​បញ្ជា និង​កសាង​។​ជាមួយគ្នា​នេះ​ឯកឧត្តម បាន​ជំរុញ​នឹង​ធ្វើការ​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ​អង្គភាព ត្រូវ​បន្ត​អនុវត្ត​ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់ វិស័យ ដូចដែល​មានចែង​នៅក្នុង​ផែនការ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ របស់​យោធភូមិ​ភាគ​ទី​៥ ទាំង​៤​ខ្លឺមសារ ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ស្មារតី​ច្នៃប្រឌិត​គំនិត​ផ្តើម​ត​ទៅ​មុខ​ទៀត​ឲ្យ​ដូច​ភ្លៀងរលឹម​។
​ព្រម​ជាមួយគ្នានេះ​ដែរ​ឯកឧត្តមក៏​បាន​ជំរុ​ញ និង​ផ្តល់​ការលើកទឹកចិត្ត ដល់​នាយ​ពលទាហាន ក្នុង​អង្គភាព​កងអនុសេនាធំ ផ្នែក​សឹក​រង​សាលា​ក្រៅ ត្រួវ​បង្កើន​ការគ្រប់គ្រង​កម្លាំង សំភា​រៈសិក និង​គ្រឿង​បំពាក់ ដែល​មាន​ស្រាប់ ឲ្យបាន​ល្អ ក្តាប់​ឲ្យ​ជាប់រាល់​សភាពការណ៍ ដែល​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ ដែល​ខ្លួន​ទទួលខុសត្រូវ និង​រក្សា​ឲ្យបាន​ល្អ នូវ​ការទំនាក់ទំនង​ជាមួយ​កងទ័ព នៃ​ប្រទេស​ជិតខាង ក្នុង​ការរក្សា​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន ពិសេស​គោរព​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូលរួម​ពង្រឹង​ប្រៀប​ការពារជាតិ ការពារ​សន្តិសុខ​សង្គម និង​ការពារ​បូរណៈភាព​ទឹកដី​កម្ពុជា​ឲ្យបាន​រឹងមាំ​។

​សូមបញ្ជាក់​ថា​៖ ទីបញ្ជាការ​កងអនុសេនាធំ ផ្នែក​សឹក​រង​សាលា​ក្រៅ ស្ថិតក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ផ្តួចផ្តើម​ថវិកា​ក្នុង​ការកសាង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុក​ព្រំដែន ផងដែរ ៕
​ដោយ សេង សុវណ្ណារិទ្ធ​

 

r181201c1 r181201c2 r181201c3-1 r181201c3-2 r181201c3-3 r181201c3-4 r181201c3-5 r181201c3-6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.