ខេត្តឧត្ដរមានជ័យ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស់តែតាំងចូលកាន់តំណែង ដោយអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម ប៉ែន កុសល់ ជាប្រធានបក្សខេត្តឧត្ដរមានជ័យថ្មី។
សូមជម្រាបដែរថា ប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៨ម្សិលមិញនេះ។
ក្នុងឱកាស់នោះដែសម្ដេចវិបុលសេនាភក្ដី សាយ ឈុំបានក្រើនរំលឹកដល់ ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ ក្នុងឱកាស់ផ្ទេចូលកាន់តំណែង ដើម្បីអោយអ្នក ដែលតែងតាំងមុខតំណែងថ្មីនេះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះ គ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ទៀត៕





