ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ករណី​ជនជាតិ​ប៉ា​គី​ស្ថាន និង​ណេ​ប៉ាល់​៥៧​នាក់ រត់ចេញ​ពី​កាស៊ីណូ​អូរ​ស្មាន់​រី​សត

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ករណី​ជនជាតិ​ប៉ា​គី​ស្ថាន និង​ណេ​ប៉ាល់​៥៧​នាក់ រត់ចេញ​ពី​កាស៊ីណូ​អូរ​ស្មាន់​រី​សត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចេញ​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ជនជាតិ​ប៉ា​គី​ស្ថាន និង​ណេ​ប៉ាល់​ចំនួន​៥៧​នាក់ បាន​នាំគ្នា​រត់​ចេញពី​កាស៊ីណូ​អូរ​ស្មាន់​រី​ស​ត ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ឈើ ពីព្រោះ​តែ​ជន​បរទេស​ទាំងនោះ​តវ៉ា ក្រោយ​មេការ​ជនជាតិ​ចិន​ឲ្យធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់សម្រាក​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៤៖៤០​នាទី មាន​បុគ្គលិក​ជនជាតិ​បរទេស​របស់​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ «​អូរ​ស្មា​ច់រី​ស​ត​» ចំនួន​៥៧​នាក់ ជនជាតិ ប៉ា​គី​ស្ថាន​៥៣​នាក់ (​ស្រី​២​នាក់​) និង ណេ​ប៉ាល់​៤​នាក់ បាន​ធ្វើ​ការតវ៉ា និង​នាំគ្នា​ដើរចេញ​ពី​ក្រុមហ៊ុន ហើយ​ត្រូវបាន​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចុះ​ទៅ​សម្របសម្រួល និង​នាំ​ពួកគាត់​ទាំង​៥៧​នាក់ មក​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​។​

​ក្រោយ​បញ្ចប់​ការសួរនាំ​, ជនជាតិ​បរទេស​ទាំងនោះ​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​ពី​២-៣​ខែ​មក​ហើយ ដោយ​មិន​ទទួលបាន​ប្រាក់ខែ​នោះទេ និង​ត្រូវបាន​ក្រុមហ៊ុន​បញ្ជូន​ពួកគាត់​ឲ្យមកធ្វើ ការ​នៅ​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ​អូរ​ស្មា​ច់រី​សត​ក្នុង​ខេត្តឧត្ដរមានជ័យ​វិញ​។​

​ក្រោយ​ពួកគាត់​បាន​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ​អូរ​ស្មា​ច់រី​ស​ត បាន​រយៈពេល​១០​ថ្ងៃ ត្រូវ​អ្នក​គ្រប់គ្រង​ជនជាតិ​ចិន (​មិន​ស្គាល់​ឈ្មោះ​) ឲ្យ​ពួកគាត់​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក និង​ដោយ​ភ័យខ្លាច​ថា​ខ្លួន​មិន​បាន​ទទួល​ប្រាក់ខែ ដូច​ក្រុមហ៊ុន​នៅឯ​ខេត្ត​ព្រះសីហនុ ទើប​ពួកគាត់​នាំគ្នា​តវ៉ា ហើយ​ដើរ​ចេញពី​ក្រុមហ៊ុន ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ឈើ ក្នុង​គោលបំណង​តវ៉ា​ឲ្យមាន​ពេល​ឈប់​សម្រាក​គ្រប់គ្រា​ន់ ខ្លះ​ចង់​បន្ត​ការងារ​នៅ​កន្លែង​ដដែល ខ្លះ​ចង់​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន ក្នុង​ខេត្ត​ព្រះសីហនុ ខ្លះ​ទៀត​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​ក្រោយ​ធ្វើការ​សាកសួរ​ទៅលើ​ជន​បរទេស​ទាំង​៥៧​នាក់​នោះ​រួច ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជូន​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំង​៥៣​នាក់ និង​ណេ​ប៉ាល់​៤​នាក់ ទៅ​ស្នាក់​ការ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្ត​សៀមរាប​ដើម្បី​បន្ត​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.