ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គម្រប់ខួប១២ឆ្នាំនៃការយាងសោយទិវង្គត «ព្រះបរមរតនកោដ្ឋ» នៅតែឋិតក្នុងក្រអៅបេះដូងប្រជារាស្ត្រ ទោះព្រះអង្គឃ្លាតចាកគ្មានថ្ងៃត្រឡប់

(ភ្នំពេញ)៖ ដ្បិតវេលាកន្លងទៅ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់វណ្ណៈនៅតែចងចាំព្រះភក្ត្រ ក៏ដូចជាវីរភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ឥតបំភ្លេចបាន ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិក្នុងការទាម ទារឯករាជ្យភាពពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

បើរម្លឹកត្រឡប់ទៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាវេលាដែលប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ជួបប្រទេះនូវការបាត់បង់ដ៏ធំធេង ខណៈដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះអង្គបានយាងសោយទិវង្គត ដោយព្រះជរាពាធ នៅវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។

ស្ថិតក្នុងសម្លៀកបំពាក់កីឡាកំពុងដើរហាត់ប្រាណជាមួយកូនប្រុសក្បែរមណ្ឌលព្រះបរមរតនកោដ្ឋ អ្នកស្រី ខូវ ខាល័ង ប្រាប់ឱ្យដឹងថា ទោះបីព្រះបរមរតនកោដ្ឋបានឃ្លាតឆ្ងាយទៅកាន់ឋានសួគ៌អស់កាល១២ឆ្នាំក៏ដោយ ប៉ុន្តែព្រះភក្ត្រព្រះអង្គនៅតែដិតដាមក្នុងការចងចាំរបស់អ្នកស្រីជានិច្ច។

ចំណែកពលរដ្ឋម្នាក់ទៀតដែលមានមុខរបរជាអ្នកលក់ដូង លោក ស៊ុម ណី បានរៀបរាប់ឱ្យដឹងថា លោកតែងរុញរទេះផ្លែដូងមកឈប់សំចតលក់ក្បែរៗមណ្ឌលព្រះបរមរតនកោដ្ឋ។ ឆ្លើយតបនឹងសំណួរសួរថាតើលោកចាំដែរទេថាថ្ងៃទី១៥ ខែតុលានេះជាថ្ងៃអ្វី? បុរសរូបនេះតបដោយឥតស្ទាក់ស្ទើរភ្លាមៗថា ជាថ្ងៃដែល«ព្រះបរមរតនកោដ្ឋសោយទិវង្គត»។ រីឯយុវជន ហ៊ុត ដាវ័ន្ត និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យន័រតុន ផ្នែកវិស្វករ ប្រាប់ថា ខ្លួនពិតជាគោរពស្រឡាញ់ព្រះបរមរតនកោដ្ឋណាស់ ពិសេសវីរភាពរបស់ព្រះអង្គក្នុងការទាម ទារឯករាជ្យភាពពីនឹមអាណានិគមនិយមបារាំង។

ទាក់ទិននឹងវីរភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា «ព្រះបរមរតនកោដ្ឋ» នៅតែជាតួអង្គយ៉ាងសំខាន់ដែលឋិតនៅក្នុងដួងចិត្តរបស់ប្រជារាស្ត្រ។

សាស្ត្រាចារ្យស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ រូបនេះបញ្ជាក់ថា កត្តាដែលធ្វើឱ្យព្រះបរមរតនកោដ្ឋក្លាយជាវីរក្សត្រដែលទទួលបានក្តីស្រឡាញ់យ៉ាងបរិបូរណ៍ពីប្រជាជនទូទាំងប្រទេស ព្រោះព្រះអង្គមានភាពប៉ិនប្រសប់ក្នុងកិច្ចនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបេសកម្មទាមទារឯករាជ្យពីបារាំងដែលបានធ្វើឱ្យកម្ពុជាទទួលបានភាពសុះសាយលើសកលលោក។

សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។

ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ឆ្នាំនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រក្នុងទូទាំងប្រទេសនឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់១២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅខាងកើតវិមានឯករាជ្យ។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ អភិវឌ្ឍន៍លើគ្រប់វិស័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.