ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាល២ខណ្ឌ តាមបង្ក្រាបឃាត់ខ្លួនក្រុមដៃស្អិត២នាក់ នៅខណ្ឌឫស្សីកែវ ក្រោយឆក់ទូរស័ព្ទបានសម្រេចនៅខណ្ឌទួលគោក

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាល២ខណ្ឌ (ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក) នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដេញតាមបង្ក្រាបក្រុមដៃស្អិត (ឆក់ទូរស័ព្ទ) បានចំនួន២នាក់ និងដកហូតវត្ថុតាងជិះធ្វើសកម្មភាព មានម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KO-៤៦៤៣ និងទូរស័ព្ទដៃ០១គ្រឿងផងដែរ ម៉ាក Iphone11 ពណ៌ស ដែលជារបស់ជនរងគ្រោះ។

កម្លាំងនគរបាលខណ្ឌទាំង២ ដែលបានសហការគ្នាតាមបង្ក្រាបក្រុមឆក់ទូរស័ព្ទដៃទាំង២នាក់នេះ បាននៅចំណុចតាមបណ្ថោយកំណាត់ផ្លូវជាតិលេខ ក្នុងសង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចនៅតាមបណ្ដោយផ្លូវលេខ២៩១ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍ សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់ជនសង្ស័យដែលបង្ក្រាប និងឃាត់ខ្លួនបានក្នុងករណីឆក់ទូរស័ព្ទបានសម្រេចនេះទី១-ឈ្មោះ ទ្រី ប៊ុនហាប់ ហៅហាប់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមួយកន្លែង សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ហើយសម្រាប់ជនសង្ស័យទី២ ដែលជាបក្ខពួកឈ្មោះ ហ៊ុន សេង ហៅសេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល តាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

របាយការណ៍ដដែលរបស់សមត្ថកិច្ច បានបញ្ជាក់ទៀតថា សម្រាប់ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ផាន គីមហួយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលមួយកន្លែង តាមផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យ៉ាងណាក៏ដោយ នៅក្នុងករណីនេះ សម្រាប់ជនសង្ស័យទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពឆក់ទូរស័ព្ទ ត្រូវបាននឹងកំពុងស្ថិតក្រោមការស្រាវនៅឡើយ និងបន្តឃាត់ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.