ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

លោក ខូយ រីដា នាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគល់ជូនក្រុមគ្រួសារសពក្មេងស្រីរងគ្រោះ ដែលត្រូវឃាតកររំលោភសម្លាប់

លោក ខូយ រីដា នាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគល់ជូនក្រុមគ្រួសារសពក្មេងស្រីរងគ្រោះ ដែលត្រូវឃាតកររំលោភសម្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ អំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ នាំយកទៅប្រគល់ដល់ដៃក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដែលត្រូវឃាតកររំលោភសម្លាប់ យ៉ាងអាណោចអាធម នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់គេហដ្ឋាននៃសព ស្ថិតក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ដែលត្រូវឃាតកររំលោភសម្លាប់ យ៉ាងអាណោចអាធម។ ជាមួយគ្នានោះ លោកប្តេជ្ញានឹងជម្រុញប្រតិបត្តិការរុករក និងវែកមុខឃាតករ ដើម្បីផ្តន្ទាទោសឱ្យខាងតែបាន។

អំណោយដ៏សប្បសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានយកទៅប្រគល់ជូនគ្រួសារសពក្មេងស្រីរងគ្រោះ រួមមាន ថវិកា៤លានរៀល និងអង្ករ១០០គីឡូក្រាម។ ក្រៅពីនោះមានថវិកា រដ្ឋបាលខេត្តពោធិ៍សាត់ ចូលរួមបុណ្យសព ២លានរៀល និងថវិកាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ១០ម៉ឺនរៀលទៀតផងដែរ។

សូមជម្រាបជូនថា សាកសពក្មេងស្រីសិស្សសាលា អាយុ១៦ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ នាវេលាម៉ោង ០០និង ០៥នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ត្រង់ចំណុចត្រពាំងសម្រែ សង្ស័យជាករណីរំលោភសម្លាប់។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ភឿង ស្រីល័ក្ខណ៍ ភេទស្រី អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្សសាលា រៀនថ្នាក់ទី១០ បច្ចុប្បន្នរស់នៅភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយពេលក្រុមគ្រូពេទ្យខេត្ត និងកម្លាំងនគរបាលជំនាញ ធ្វើកោសល្យវិច្ច័យសាកសព និងពិនិត្យកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចជំនាញ បានដាក់ការសណ្ឋានថា ករណីខាងលើអាចពាក់ព័ន្ធនឹងករណីឃាតកម្ម (សង្ស័យករណីរំលោភសម្លាប់)។ សាកសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើ បុណ្យ តាមប្រពៃណី និងបានបូជារួចរាល់ហើយ។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងមមាញឹក ដើម្បីកំណត់មុខសញ្ញា ចាត់ការតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.