ស្នងការនគរបាលខេត្តកំពង់ធំដាក់បទបញ្ជារ ពង្រឹងការអនុវត្តតួនាទី ភារកិច្ចគ្រប់ឋានានុក្រម

កំពងធំ៖ ស្នងការនរគបាលខេត្តកំពង់ធំ ដាក់បទបញ្ជារដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តន៍ឲ្យម៉ឺងម៉ាត់បំផុត ទៅតាមវិន័យ៨៧៣ របស់កងកំលាំងនគរបាលជាតិ ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច សាមគ្គីភាព ឯកភាព និងការទទួលខុសត្រូវ ។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ជួបសំណេះសំណាល ជាមួយកម្លាំងនគរបាលស្រុកកំពង់ស្វាយ និងស្រុកស្ទោង។ ជាមួយគ្នានេះ លោកលើក ឡើងថា កន្លងមកកងកម្លាំងនគរបាលនៅតាមអធិការ និងប៉ុស្តិ៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី ឆន្ទ: ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ រហូតសម្រេចបានជោគជ័យ គួរជាទីមោទនៈ ក្នុងបេសកកម្មគ្រប់ផ្នែក។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការអនុវត្តតួនាទីភារកិច្ច និងវិន័យ របស់នគរបាលជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស បទវិន័យលេខ៨៧៣ របស់កងកម្លាំងនគរ បាលជាតិ ក្នុងការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: និងសុវត្ថិភាព ជូនប្រទេសជាតិ។ ដើម្បីពង្រឹងការគោរព អនុវត្តតួនាទី ភារកិច្ច គ្រប់ឋានានុក្រម មានសាមគ្គីភាព ឯកភាព ការទទួលខុសត្រូវ និងចូលរួមចំណែក ចែករំលែកជួយគ្នាទៅវិញទៅមក ក្នុងនាមកងកម្លាំងប្រដាប់អាវុធ្ធ ក្នុងពេលមានទុក្ខលំបាក។ ក្នុងនោះការ ពង្រឹងរបៀបរបបការងារជំនាញ ការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន និងការប្រើប្រាស់វិធានការសរុប កម្លាំងទាំងអស់សំដៅ ត្រូវបង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ មិនឱ្យកើតមានឡើង ក្នុងមូលដ្ឋាន ទាំងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:  រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាបរក្សាបាន ទ្រព្យសម្បត្តិ អាយុជីវិត របស់អ្នកធ្វើំណើរនៅលើដងផ្លូវផងដែរ។
លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនទូទាំងខេត្ត ដែលកំពុងបំពេញ តួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានឃុំ-សង្កាត់។ ដើម្បីតបស្នងនូវការយកចិត្តទុកដាក់នេះ យើងទាំងអស់គ្នា ត្រូវស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ ហើយគ្រប់បណ្តាកម្លាំងទាំងអស់ត្រូវត្រៀមកម្លាំង មធ្យោបាយគ្រប់គ្រាន់ដើម្បី ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ពិសេសត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដើម្បីរក្សាសុខសន្តិភាព ជូនប្រជាជនកម្ពុជា ឲ្យនៅគង់វង្សជារៀងរហូតទោះបីក្នុងតម្លៃណាក៏ដោយ។