ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្ដម នេត្រ ភក្រ្ដា អំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់ចុះបញ្ជីនៅក្រសួងព័ត៌មាន សូមមកបំពេញបែបបទឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ដម នេត្រ ភក្រ្ដា អំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់ចុះបញ្ជីនៅក្រសួងព័ត៌មាន សូមមកបំពេញបែបបទឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់

ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤– ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបន្តអំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់បានមកចុះបញ្ជីនៅក្រសួងព័ត៌មាន សូមអញ្ជើញមកបំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ហើយបើសិនជាអ្នកសារព័ត៌មានបំពេញកិច្ចការងារដោយមានគ្មានច្បាប់អនុញ្ញាតនោះទេ គឺជួបការលំបាកព្រោះមិនស្ថិតក្រោមការការពារនៃច្បាប់ពេញលេញនោះទេ ហើយ “ទាំងអស់គ្នាស្មើភាពគ្នានៅចំពោះមុខច្បាប់” ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង ៦០នាក់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្នគឺមានអ្នកសារព័ត៌មានចំនួនប្រមាណ ១០ ០០០ នាក់ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ៨ ០០០នាក់ បានធ្វើការចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការណ៍ដែលអ្នកសារព័ត៌មានមកចុះបញ្ជីឱ្យបានត្រឹមត្រូវគឺដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ។
ក្នុងកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន មិនបានចាត់ទុកអង្គភាព ស្ថាប័នសារព័ត៌មាន តូច ឬធំ ណានោះទេ គឺមានតម្លៃស្មើគ្នា អាចធ្វើការចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងរួមតែមួយ ដើម្បីការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន ដែលមានកាតចេញដោយក្រសួងព័ត៌មាន បំពាក់ដោយ QR Code សម្រាប់ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.