ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

​អភិបាល​ស្រុក​កំពង់ត្រាច​៖ មន្ត្រី​ទាំងអស់​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​តាម​មូលដ្នាន​ឲ្យ​កាន់តែ​ទ្វេរ​ដង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ យើង​ជា​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​ការងារ​អ្វី​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ហើយ​យើង​ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ទ្វេរ​ដង​។​

​នេះ​ជា​ការលើកឡើង​របស់ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៨ ខណៈ​ដែល​លោក​និង​សហការី រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ បាន​ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវលំ​ក្រួស​ក្រហម​មួយ​ខ្សែ​ត្រង់ចំណុច មុខ​វត្ត​អង្គ​ត្រពាំង​ឈូក ប្រវែង​ប្រមាណ​៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កោះ​ទ្រមូង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​បាន​ទទួលរង​ការខូចខាត​កន្លងមក​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា  ការជួសជុល​ផ្លូវ​នេះ ផ្តើមចេញ​ពី​ការចូលរួម​របស់​ព្រះចៅអធិការ​វត្ត​អង្គ​ត្រពាំង​ឈូក បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត​ផងដែរ​។​លោក​អភិបាល​ស្រុក​នា​ឱកាស​នោះ ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជា​ល​រដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា ការពារ​ផ្លូវលំ​របស់​យើង​ឲ្យបាន​ស្ដិតស្ថេរ គង់វង្ស​យូរអង្វែង សម្រាប់​សម្បតិ្តរួ​មបន្ត​ដល់​កូន ចៅ​ជំនាន់​ក្រោយ​ទៀត​។​ជាមួយគ្នានេះ លោក អូន ខន ក៏​បាន​ផ្តែផ្តាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ថែរក្សា​សុខភាព និង​រស់​នៅ​មាន​អនាម័យ ពិសេស​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សូម​រំឭកថា ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ខាងលើនេះ កាលពី​ឆ្នាំមុន​ត្រូវបាន​អាជ្ញាធ​របើក​ការដ្ឋាន​ជួសជុល​រួចមកហើយ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​រង​ការខូចខាត​ទៅ​វិញ​យ៉ាង​ឆាប់រ​ហ័យ ហើយ​ចំណុច​ផ្លូវ​ដែល​រង​ការខូចខាត​នោះ គឺ​ស្ថិត​ចំណុច​មុខ​វត្ត​អង្គ​ត្រពាំង​ឈូក ដែល​ជា​ចំណុច​ទីប្រជុំជន​មួយ​មាន​លំនៅឋាន​ច្រើន​ស្អេកស្កះ និង​មាន​មនុស្ស​រស់​នៅ​យ៉ាង​កកកុញ​៕ សេង ណា​រិទ្ធ​

 

 

r180903a2 r180903a3 r180903a4 r180903a5 r180903a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.