ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

​រថយន្ត​ថៃ​បើក​បុក​ជាមួយ​រថយន្ត​ខ្មែរ​នៅ​ទឹកដី​ប្រទេស​ថៃ​ខេត្ត​ចាន់​បូរី​បណ្ដាលឱ្យ​ស្ត្រី​រងរបួស​ធ្ងន់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចាន់​បូរី មិន​ទន់​ដល់​មន្ទីរពេទ្យ​ផង​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​តាមផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ម្នាក់​រងរបួស​ធ្ងន់ ខណ​:​ពេល​ដែល​ប្រពន្ធ​លោក​បាន​ស្លាប់ ពេល​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ  បាន​ស្លាប់​តាមផ្លូវ មូលហេតុ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ថៃ​បើក​បុក​ជាមួយនឹង​រថយន្ត​ខ្មែរ​នៅលើ​ទឹកដី​ប្រទេស​ថៃ ។​

​ថ្មីៗ​នោះ​ខាង​ភាគី​ថៃ​ជា​អ្នកបើកបរ​រថយន្ត​បាន​រងរបួស​ស្រាល​ហើយ​ក៏​បើកទ្វារ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

​ហេតុការណ៍​គ្រោះ​ចរាច​រណ៍​ដោយ​រថយន្ត​ថៃ​បុក​ជាមួយ​រថយន្ត​ខ្មែរ​នោះ​បណ្តាល​ឱ្យ​ប្រពន្ធ​លោក​
​អនុប្រធាន​មន្ទីរ​សុខាភិបាល ស្លាប់​ដ៏​គួរឱ្យ​រន្ធត់  បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​៖ ស្ត្រី​រងគ្រោះ​ម្នាក់​ដែល​គ្រោះថ្នាក់​ចរាចរណ៍ មានឈ្មោះ ឃាង ធារ៉ា​ថន អាយុ​៤១​ឆ្នាំ ជា​នាយក​ស្តីទី​ចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន ប្តី ឈ្មោះ សៀក រ​តន​: អាយុ​៥០​ឆ្នាំ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​,​បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូរី ។  រីឯ​រថយន្ត​ម៉ាក​CRV ពណ៌​ប្រាក់ មិន​ស្គាល់​ស្លាក​លេខ ទទួលរង​ការខូចខាត​ទាំង ស្រុង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ខាង​ភាគី​ថៃ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ   ក្រោយ​កើតហេតុ​ជន​នោះ​ក៏​បា​បើកទ្វារ​រថយន្ត​គេចខ្លួនបាត់ ។​

​ប្រភព​ព័ត៍មាន​បន្តទៀ​ត​ថា​៖ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​បើកបរ​រថយន្ត​របស់​ខ្លួន ម៉ាក CRV ពណ៌​ប្រាក់ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ឆ្លង​ព្រំដែន​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ លុះ​ពេល​កំពុងតែ​ធ្វើដំណើរ​តាម​ដង ផ្លូវ​ស្រាប់តែ​មាន​រថយន្ត​ថៃ​១​គ្រឿង​ម៉ាក​មី​សុ​យ​មី​ស៊ី​ពណ៌​ស​បើកបរ​វា​ជែង​គ្នា​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្លាប់​តែម្តង ។​
ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទទួលរង​ការខូចខាត​យ៉ាង​ធ្ងន់​ហើយ​ក៏​ត្រូវបាន​សមត្ថកិច្ច​ថៃ​ស្ទូច​យកចេញ​ពី​ផ្លូវ​ទៅ​រក្សាទុក រង់ចាំ​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ ។​

​បច្ចុប្បន្ន សព​ស្ត្រី​រងគ្រោះ ត្រូវបាន​សាច់ញាតិ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដឹក​សព​ត្រឡប់​យក មក​ខេត្ត​ប៉ៃលិន ដើម្បី រួច​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

r180902c1 r180902c2 r180902c3 r180902c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.