ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

​សម្តេច​តេជោ ហ៊ុន សែន ស្នើ​គណៈមេធាវី​កម្ពុជា ពង្រាយ​មេធាវី​ទៅ​តាម​បណ្តា​ខេត្ត និង​ទី​ជនបទ​ជួយ​ដល់​ជនក្រីក្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ដល់​គណៈមេធាវី​កម្ពុជា ជួយ​ពង្រាយ​មេធាវី​ទៅតាម​បណ្តា​ខេត្ត និង​ទី​ជនបទ​ដើម្បី​ជួយ​ការពារ​ក្តី​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រី​ក្រី​មិន​មាន​លទ្ធភាព​ជួល​មេធាវី​ការពារ ឬ​មិន​សូវ​យល់​ពី​បញ្ហា​ផ្លូវច្បាប់​នោះ​។​

​សំណើ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុងពេលដែល​សម្តេច​អនុញ្ញាត​ឲ្យ​គណៈមេធាវី​កម្ពុជា ដឹកនាំ​ដោយ​លោក សួន វិសាល ប្រធាន​គណៈមេធាវី​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ​នៅ​វិមាន​សន្តិភាព​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក សួន វិសាល បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​គណៈមេធាវី​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​យុត្តិធម៌ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ក៏ដូចជា​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​តាមដាន​ករណី​នីមួយៗ​ផងដែរ​។​

​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​នា​ព្រឹក​មិញ​នេះ លោក សួន វិសាល ក៏​បាន​ជម្រាប​សម្តេច​តេជោ ហ៊ុន សែន ផងដែរ​អំពី​សមិទ្ធផល​ការងារ​មួយចំនួន​របស់​គណៈមេធាវី​កម្ពុជា ដែល​សម្រេចបាន​នា​ពេលកន្លងមក ក៏ដូចជា​កំពុង​ធ្វើ​នា​ពេលបច្ចុប្បន្ន​។​

​បើ​តាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ បាន​ប្រាប់ឲ្យដឹង​ថា នៅក្នុង​ជំនួប​នេះ លោក សួន វិសាល បាន​ជម្រាប​សម្តេច​តេ​ជោថា គណៈមេធាវី បាន​ធ្វើ​ការកែទម្រង់​យ៉ាងច្រើន ជាពិសេស​លើ​វិស័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក៏ដូចជា​វិស័យ​អប់រំ​ផង​ដែរ​។ លោក​បន្តថា គណៈមេធាវី បាន​ធ្វើ​ការកែទម្រង់កា​រងារ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​សមស្រប​ទៅតាម​បរិបទ​នៅ​កម្ពុជា​ផង និង​អន្តរជាតិ នាពេល​បច្ចុប្បន្ន​ផង ហើយ​ក៏​បង្រៀន​មេធាវី​កម្ពុជា នូវ​បច្ចេកទេស​ការពារ​ក្ដី​ផង​។​

​លោក សួន វិសាល ក៏បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេជោ អំពី​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ ជាមួយ​គណៈមេធាវី​អន្តរជាតិ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ហើយ​នឹង​រៀបចំ​កិច្ចប្រជុំ​សមាគម​មេធាវី​អាស៊ាន នៅ​កម្ពុជា នាពេលខាងមុខ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​របាយការណ៍ ដែល​បាន​លើកឡើង​ដោយ លោក សួន​វិសាល ហើយក៏​បាន​ណែនាំ​ដល់​គណៈមេធាវី​កម្ពុជា​ថា រាល់​ការ​កែទម្រង់​ទាំងឡាយ​ដែល​គណៈមេធាវី​នឹងធ្វើ ត្រូវ​ធ្វើឲ្យ​ស្រប​តាម​ច្បាប់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង និង​តាម​និយាម​អន្តរជាតិ​ផង​។

​សម្តេច​តេជោ ក៏​បាន​ណែនាំ​ឲ្យ​គណៈមេធាវី​កម្ពុជា ពិនិត្យ​មើល​ចំណុច​មួយចំនួន ដែល​លែង​សមស្រប​ទៅតាម​កាលៈទេសៈ ព្រោះថា​គណៈមេធាវី​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៥ មក ដែល​ចំណុច​មួយចំនួន មិន​សមស្រប​តាម​បរិបទ​សង្គម​នា​ពេលបច្ចុប្បន្ន​នេះ​ទេ ៕
​កម្ពុជា​អភិវឌ្ឍន៍​

r180827e0 r180827e1 r180827e2 r180827e3 r180827e5 r180827e6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.