ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា ជូន​បងប្អូន​ប្រជា​កសិករ​ដែល​រង​គ្រោះ​ធម្មជាតិ ឲ្យទាន់​ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ទទួលបាន​បទបញ្ជារ​បស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា កន្លងទៅ​, នា​ព្រឹក​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ក្រសួង​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា ជូន​បងប្អូន​ប្រជាកសិករ ឲ្យបាន​ទាន់​ពេលវេលា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​កិច្ចប្រជុំ​ផ្ទៃ​របស់​ក្រសួង​កសិកម្ម​ខាងលើនេះ រៀបចំ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ ចំនួន​៤​រួមមាន​៖

​ទី​១៖ បូក​សរុប​ផលប៉ះពាល់​លើ​ដំណាំ​រួមផ្សំ ដំណាំ​កសិឧស្សាហកម្ម ពិសេស​ដំណាំ ស្រូវ និង​សត្វពាហនៈ ដែល​ត្រូវបាន​ទទួល​រង​ការខូចខាត​ដោយ​គ្រោះធម្មជាតិ (​ទឹកជំនន់ និង​រាំងស្ងួត​) នៅតាម​បណ្តា​ខេត្ត ដែល​ទទួល​រងគ្រោះ​។​

​ទី​២៖ រៀបចំ​ផែនការ​សកម្មភាព ចុះ​អន្តរាគមន៍​ជាបន្ទាន់​តាម​ការចាំបាច់ ដើម្បី​ធ្វើការ​ស្តារ​ឡើងវិញ នៃ​ការខូចខាត​។​

​ទី​៣៖ សិក្សា​ពី​តម្រូវការ ចំ​បាច់​របស់​ប្រជាកសិករ និង​លទ្ធភាព​នៃ​ការផ្គត់ផ្គង់​របស់​ក្រសួង​ដូចជា​ស្រូវ​ពូជ គ្រាប់ពូជ​ដំណាំ​គ្រប់​ប្រភេទ និង​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ​។​

​ទី​៤៖ ការដាក់ចេញ​នូវ​វិធានការ មួយចំនួន​ដែល​ត្រូវធ្វើ​ដោយ កាត់បន្ថយ​ឲ្យបាន​ជា​អតិបរមា ក្នុងការ​អង្គុយ​បក់​ផ្សែង​។​

​ជាមួយគ្នា​នោះ ក្រសួង​ក៏​បាន​ធ្វើការ​បូក​សរុប​របាយការណ៍​ជាបន្ទាន់ ដាក់​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ រួច​ស្នើសុំ​វិធានការ​ដោះស្រាយ​បញ្ហា ជូន​បងប្អូន​ប្រជាកសិករ ឲ្យបាន​ទាន់​ពេលវេលា ឲ្យទទួល​បាន​ប្រសិទ្ធភា​ព និង​ប្រសិទ្ធ​ផល​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក​អគ្គនាយក ប្រធាន​មន្ទីរ​នៃ​ខេត្ត ដែល​ទទួលរង​ផលប៉ះពាល់​ទាំង​១៦​ខេត្ត លោក​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​មួយចំនួនទៀត ៕
​កម្ពុជា​អភិវឌ្ឍន៍​

 

r180827d5 r180827d4 r180827d1 r180827d3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.