ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

ផ្លូវជាតិ​លេខ​៣៣​ខេត្ត​កំពត និង​កែប ត្រូវបាន​ក្រុម​ការងារ​ជំនាញ ជូ​ស​ជុល​យ៉ាង​មមាញឹក បន្ទាប់​ពី​អាកាសធាតុ​អំណោយផល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត​-​កែប ៖ បន្ទាប់​ពី​អាកាសធាតុ​អំណោយផល គឺ​ពុំ​មាន​ភ្លៀង​ធ្លាក់​បង្កបញ្ហា​នោះ នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្រុម​ការងារ​ជំនាញ​ក្នុង​ខេត្ត​កំពត បាន​ខិតខំ​ជួសជុល​ផ្លូវ​ជាតិ​លេខ​៣៣​យ៉ាង​មមាញឹក ចាប់​ពី​ទីប្រជុំជន​ផ្សារ​ជុំ​គ្រៀល រហូត​ដល់​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​សង្កែ នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ជាទូទៅ​ចំណុច​ដងផ្លូវ​ខាងលើ​ដែល​មាន​ចំងាយ​ប្រមាណ​៩​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​តា​អេង បន្ត​រហូត​ដល់​ចំណុច​ចំការ​សាវម៉ាវ នៃ​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​សង្កែ ស្ថានភាព​ផ្លូវ​បាន​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​ខណៈ​មាន​រថយន្ត​ខ្នាត​ធំ​ផ្ទុក​ធ្ងន់ៗ​បើក​សង្កត់ពីលើ​គ្មាន​អាសូរ ហើយ​គាប់​ជួន​នៅពេល​ថ្មីៗ​នេះ​ខេត្ត​កំពត​ក៏​បាន​រង​នូវ​គ្រោះធម្មជាតិ គឺ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​មិន​ឈប់ ទើប​បណ្តាលឱ្យ​ដងផ្លូវ​នេះ​មិន​អាច​ទប់ទល់​នឹង​ទម្ងន់​យ៉ាង​ធ្ងន់​របស់​រថយន្ត​នោះ​បាន​ឡើយ​។​

​ទោះជា​មាន​ការជួសជុល​ផ្លូវ​បែបនេះ​ក៏ដោយ នៅតែ​មាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​រិះគន់​ទៅ​លើ​ផ្នែក​ម៉ៅ​ការស្ថាបនា​ផ្លូវ​កន្លងមក​ដោយ​គ្មាន​បទដ្ឋាន​បច្ចេកទេស​ច្បាស់លាស់ ពោល​គឺ​កេង​បន្លំ​គុណភាព​ធ្វើឲ្យ​ដង​ផ្លូវងាយ​ឆាប់​ខូចខាត និយាយឲ្យចំ គឺ​ការធ្វើ​ផ្លូវ​រមែង​អនុវត្តតាម​គោលការណ៍ ចាក់​ស្តើង​សី​ុ​ក្រាស់ ចាក់​ក្រាស់​សី​ុ​ស្តើង ទើប​ផ្លូវ​គ្មាន​គុណភាព​បែបនេះ​។​ជាក់ស្តែង​ផ្លូវជាតិ​ចំណុច​ខេត្តកំពត​មួយចំនួន ដូចជា​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៣៣​ជាដើម ត្រូវ​រង​ការខូចខាត​ស្ទើតែ​ទាំងស្រុង​តែ​ម្តង​។​មជ្ឈដ្ឋាន​ដដែល​បានបញ្ជាក់​ថា ក្នុង​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​រាប់រយ​គីឡូម៉ែត្រ​គឺ​មាន​ក្រុមហ៊ុន​ម៉ៅការ​ជាច្រើន​បាន​ដេញថ្លៃ​ធ្វើ​ផ្លូវ ដោយ​ក្រុមហ៊ុន​ខ្លះ​ដេញ​បាន​១០​គីឡូម៉ែត្រ ខ្លះ​តិច​ឬ​លើស​ពីនេះ ហើយ​នាំគ្នា​អនុវត្ត​ការងារ​ទៅ​តាម​ជំនាញ​។​ប៉ុន្តែ​ក្នុង​ចំណោម​ផ្លូវ​រង​ការខូចខាត​ខ្លាំង គេ​បាន​សង្កេតឃើញ​ផ្លូវ​ត​ភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​កំពត ឆ្ពោះទៅ​កាន់​បណ្តា​ស្រុក​មួយចំនួន​នៃ​ខេត្ត​កំពត ដូចជា​ផ្លូវ​ជាតិ​លេខ​៣​ពី​ផ្លូវ​រថភ្លើង​ខេត្ត​ទៅដល់​ចំណុច​ភូមិសាស្ត្រ​ស្រុក​ដងទង់ និង​ផ្លូវជាតិ​លេខ​៣៣​ពី​ភូមិ​តា​អេង មក​ដល់​ចំការ​សា​ម៉ា​វ នៃ​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​។​គេ​បាន​អះអាងថា ផ្លូវ​ខាងលើនេះ​ពិតជា​ឆាប់​រង​ការខូចខាត​មិនដឹង​មក​ពី​កត្តា​ធម្មជាតិ ការស្ថាបនា​ខ្វះ​បច្ចេកទេស ឬ​ការកេងបន្លំ​គុណភាព​នោះទេ​។​

​មជ្ឈដ្ឋាន​បានលើកឡើង​ទៀតថា ដងផ្លូវ​មួយ​នេះ​គេ​តែងតែ​ជួសជុល​មិនចេះ​ស្បើយ ហើយ​ក៏​ក្លាយជា​ផ្លូវ​ធ្វើ​ជាប់​រហូត​ផងដែរ​។​

​ដោយឡែក​ចំពោះ កំណាត់​ផ្លូវជាតិ​លេខ​៣៣​ចំណុច ចន្លោះ​គីឡូម៉ែត្រ ២៤+៥០០ រហូត​ដល់​គីឡូម៉ែត្រ ២៥+២០០ ត្រូវបាន​ក្រុម​ការងារ​ជំនាញ ចាប់ផ្តើម​ជួសជុល​យ៉ាង​សស្រាក់សស្រាំ ដើម្បី​សម្រួល​ការលំបាក​ដល់​អ្នកដំណើ​តាម​មធ្យោបាយ​នានា​។​

​គួរ​បញ្ជាក់​បន្ថែមថា ផ្លូវជាតិ​លេខ​៣៣​ពី​ខេត្ត​កំពត​មក​ដល់​ស្រុក​កំពង់ត្រាច មាន​ប្រវែង​៣៦​គីឡូម៉ែត្រ ត្រូវ​រង​ការខូចខាត​ជាច្រើន​អន្លើ ក្នុងចំណោម​នោះ ដង​ផ្លូវជាតិ​លេខ​៣៣​ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​កែប គឺ​រង​ការខូចខាត​មួយ​ផ្នែក​ប៉ុណ្ណោះ ដោយឡែក​ចំពោះ​ចំណុច​ផ្លូវ​ចាប់​ពី​ទីប្រជុំជន​ឃុំ​ជុំ​គ្រៀល​រហូត​ដល់​ចំណុច​ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ​ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​៩​គ​.​ម នោះ បាន​រង​ការខូចខាត​យ៉ាងដំណំ​៕
​សេង ណា​រិទ្ធ​

r180827c1 r180827c2 r180827c3 r180827c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.