នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ផៃ សុផន អនុប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ ជាតំណាងលោក ទូច សុភា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ និងក្រុមការងារ បាននាំថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចំនួន ១លានរៀល ចូលបុណ្យសពឧបាសិកា ជា វ៉ាន់ឌន ត្រូវជាម្តាយរបស់លោកស្រី ជា ធាវី និងស្វាមី លោក ផៃ សុភ័ក្ត្រ សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ នៅភូមិព្រៃស្មាច់ ឃុំព្រៃខ្លុង ស្រុកភ្នំក្រវ៉ាញ ខេត្តពេាធិ៍សាត់។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់????????????
រដ្ឋបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)




