ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

លោក ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក

លោក ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង :នៅព្រឹកថ្ងៃសុក្រទី ១០ ខែ ឧសភា ឆ្នាំ ២០២៤ រដ្ឋបាលសាលាស្រុករមាសហែកបានរៀបចំពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សុខា រា៉នាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង
លោក អ៊ិន សាប៊ន ប្រធានក្រុមប្រឹក្សាស្រុកនិងលោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោក ស្រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិកា លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក លោកលោកស្រីអភិបាលរងស្រុក លោកនាយក រដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុកលោកមេបញ្ជាការផ្នែកទឹករងស្រុក លោកលោកស្រីមេឃុំទាំង ១៦ ឃុំ លោកលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ឃុំលោកស្មៀនឃុំ និងលោកស្រីតំណាងអង្គភាពស្ថាប័ននានាក្នុងស្រុករមាសហែកជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះដែរ លោកស៊ូ ម៉ុលអភិបាលនៃគណៈអភិបាលស្រុករមាសហែកបានសំដែងនូវការកោតសរសើរនិងថ្លែងនូវការអរគុណចំពោះលោក គ្រុយ សុខឡេង អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកមួយរូបពោរពេញដោយសមត្ថភាពនៅក្នុងរយៈពេលនេះការកាន់មុខតំណែងរយះពេល២ ឆ្នាំ ៣ ខែកន្លងទៅ មកនេះមិនត្រឹមតែបានចូលរួមដឹកនាំគ្រប់គ្រងនិងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវនិងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធបង្កើតស្នាដៃធំៗជាច្រើនក្នុងការងារថែរក្សាការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៅក្នុងស្រុកស្រុករមាសហែកបានយ៉ាងល្អ

លោកអភិបាលស្រុកបានបន្តថាក្នុងនាមបញ្ជាការឯកភាពរដ្ឋបាល ស្រុក មានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថាលោក ប៉ែន ខុន មេបញ្ជាការកងរាជ
អាវុធហត្ថស្រុកថ្មីដែលបានប្រកាសតែងតាំងមុខតំណែងនៅថ្ងៃនេះនិងបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យអស់ពីសមត្ថភាព ចំណេះដឹង ជំនាញបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមច្បាប់បទដ្ឋានគតិយុត្តិនានាជាធរមានវិន័យបទបញ្ជាក្រុមសីលធម៌កងកម្លាំងនិងគោរពឋានានុក្រមការងារប្រកបដោយសុឆន្ទៈបុរេសកម្មការសហការសាមគ្គីភាពផ្ទៃក្នុងការទទួលខុសត្រូវប្រសិទ្ធភាព ។

មានប្រសាសន៍នៅក្នុងអង្គពិធីលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានមានប្រសាសន៍ថាការតែងតាំងដំឡើងផ្លាស់ប្ដូរមុខតំណែងកន្លែងធ្វើការនៅក្នុងកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការស៊ីវិលក៏ដូចជាវិស័យឯកជននេះគឺជាក្រិត្យក្រមនៃការងារចាត់តាំងមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ ជាគន្លឺ :
១ .ដើម្បីការពារកិត្តិយសនិងសេចក្តី
ថ្លៃថ្នូររបស់នាយទាហាន។
២ .រៀបចំធនធានមនុស្សឲ្យស្របនិងសមត្ថភាពទំនាញនិងនិស្ស័យ។
៣ .ជាការផ្ដល់ឱកាសសម្រាប់អ្នកបន្តវេន 4 ជាការផ្លាស់ប្ដូរបរិយាកាសការងារចែករំលែកបទពិសោធន៍ល្អក្នុងបំណងធ្វើស្ថាប័នអង្គភាពរីកចម្រើនព្រមៗគ្នា។ម្យ៉ាងទៀតមានឱកាសទទួលការសិក្សា
សូត្រដើម្បីបង្កើនសមត្ថភាពឱ្យទាន់ការអភិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍។ទន្ទឹមនេះលោកក៏សូមថ្នាំផ្ញើដល់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកថ្មីត្រូវយកចិត្តទុកដាក់នៅតួនាទីភារកិច្ចស្នូលការគ្រប់គ្រងមនុស្សត្រូវយល់ដឹងពីការហូបចុកស្លៀកពាក់ស្នាក់នៅសុខភាពអប់រំរៀនសូត្រ.មធ្យោបាយធ្វើដំណើរ។កំសាន្តសប្បាយនិងដោះស្រាយទុក្ខលំបាកការងារថែទាំមធ្យោបាយបរិក្ខារនិងគ្រឿងបំពាក់ការងារ។គ្រប់គ្រងអាចទ្រាំធ្វើដំណើរកម្សាន្តសប្បាយនិងដោះស្រាយទុកលំបាកការងារថែទាំមធ្យោបាយនិងគ្រឿងបំពាក់ការងារគ្រប់គ្រងអចលនទ្រព្យដំណើរការងារតាមបែបបទរដ្ឋបាលនិងឋានានុក្រមកងទ័ពការងារដឹកនាំគ្រប់គ្រងបញ្ជាអង្គភាពមានសណ្ដាប់ធ្នាប់កងទ័ពមានវិន័យល្អផ្ទៃក្នុងមានសាមគ្គីឯកភាពមានស្មារតីឆន្ទៈមនសិការស្មោះត្រង់អង់អាចក្លាហានឧស្សាហ៍ព្យាយាមយល់ច្បាស់តួនាទីភារកិច្ចគោរពច្បាប់វិន័យកងទ័ពក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថសហការសម្រេចឱ្យបាន
ល្អចាប់ពីពេលនេះតទៅជាទីបញ្ចប់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ សូមថ្លែងអំណរគុណចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមនៅក្នុងឱកាសនេះជួបប្រទះតែ
.សុភមង្គលល្អ
.វាសនាល្អ
.សុខភាពល្អ
.អាយុយឺនយូរនិងទទួលបានជ័យជំនះគ្រប់ភារកិច្ចការងារ។
.ព្រមទាំងពុទ្ធពរទាំង ៤ ប្រការគឺ :
.អាយុវណ្ណៈ
.សុខៈពលៈ
.បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕
(សូមអរគុណ)…

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.