ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង និងអបអរសាទរខួបលើកទី១៧ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា

កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង និងអបអរសាទរខួបលើកទី១៧ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំស្នងការនគរបាលខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២៤ និងចូលរួមអបអរសាទរខួបលើកទី១៧ ថ្ងៃបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​ ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ប៉ុស្តិ៍  និងមន្រ្តីពាក់ព័ន្ធ សរុបវត្តមានចូលរួម ១៩២នាក់ ស្រី១៧នាក់។

មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនក្នុងខេត្តស្វាយរៀង នាពេលនេះ ។

ឯកឧត្តមបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការគាំទ្រដល់យើងខ្ញុំទាំងអស់គ្នាជាអាជ្ញាធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីឈានទៅពង្រឹងប្រសិទ្ធភាពការងារឲ្យបានកាន់តែជោគជ័យថែមទៀតឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាការងារដែលបម្រើឲ្យផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជន។​ ទន្ទឹមនេះ ការងារអតីតយុទ្ធជន មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ក្នុងការដោះស្រាយបញ្ហាសំណើសំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន ស្របតាមបទដ្ឋានថ្មីៗរបស់រាជរដ្ឋាភិបាល បានទាន់ពេលវេលា ហើយជាការកត់សម្គាល់ តាមរយៈរបាយការណ៍របស់សមាគម ខ្ញុំមើលឃើញថា កន្លងមក ពុំមានបងប្អូនគ្រួសារអតីតយុទ្ធជនយើងណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.