ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

រដ្ឋបាល​ខេត្ត​កំពត​បើក​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​២៤០​អនក្រ​.​បក ,​សេ​ក្ដី​ណែនាំ លេខ​៧៨៨​ម​ស​.​ស​ណន​,​សេចក្ដីណែនាំ​លេខ ៧៨៩ ម​ស .​សជណ​និង​លិខិត​បទ ដ្ឋា​នគតិ​យុត្ត​សំខាន់ៗ​ជូន​មន្ត្រីរាជការ​ស៉ីវិល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត ក្រោម​កិច្ច​សហការ​រៀបចំ​ដោយ​អង្គភាព​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​និង​មន្ទីរ មុខងារ​សាធារណៈ​ខេត្ត  បាន​បើក​ធ្វើ​អង្គសិក្ខាសាលា​មួយ ស្ដីពី​ការផ្សព្វផ្សាយ អនុក្រឹត្យ​លេខ​២៤០ អនក្រ​.​បក ,​សេចក្ដីណែនាំ លេខ​៧៨៨ ម​ស​.​សណ​ន​និង​សេចក្ដីណែនាំ​លេខ​៧៨៩ ម​ស .​ស​ជណ ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ ជូន​មន្ត្រីរាជការ​ស៉ីវិល​ម​ក​ពី​បណ្ដា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក​ទាំង​៨ ក្នុង​ខេត្ត​។

​អង្គ​សិក្ខាសាលា​នេះ ក្នុង​គោលបំណង​ធ្វើឡើង​ដើម្បី​បង្ហាញ​ការផ្សព្វផ្សាយ នូវ​ខ្លឹមសារ​អនុក្រឹត្យ លេខ​២៤០ អនក្រ​.​បក ស្ដីពី ការធ្វើ​ប្រតិភូកម្ម​សិទ្ធ​អំណាច​ទៅឲ្យ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក ក្នុង​ការគ្រប់គ្រង​បុគ្គលិក​បំពេញ​ការងារ​នៅ​ថ្នាក់ក្រោម​ជាតិ ,​សេ​ក្ដី​ណែនាំ លេខ​៧៨៨ ម​ស​.​ស​ណន ស្ដី​ពី​គោលការណ៍​និង​នីតិវិធី​នៃ​ការតែងតាំង​និង​ការបញ្ចប់​មុខតំណែង​គ្រប់គ្រង​របស់​មន្ត្រីរាជកា​រស៉ី​វិលនៃ​មន្ទីរ អង្គភាព​និង​ការិយាល័យ​ជំនាញ​នានា​នៃ​ក្រសួង​ដែល​បំពេញ​ការងារ​នៅ​ថ្នាក់ក្រោម​ជាតិ​,​សេចក្ដីណែនាំ​លេខ​៧៨៩ ម​ស .​ស​ជណ ស្ដី​ពី​គោលការណ៍​បែបបទ​និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សេចក្ដីណែនាំ​លេខ​១២៣២​ម​ស​.​ស​ណន ស្ដី​ពី​គោលការណ៍​បែបបទ​និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក វ៉ែន ស៉ីថា នាយក​រដ្ឋបាល​សាលាខេត្ត តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចាត់ទុក​អង្គសិក្ខាសាលា​នាពេល​នេះ​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​រួមចំណែក​ពង្រឹង​ដល់​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់តែ​មាន​ភាពរលូន​និង​មាន​ប្រសិទ្ធភាព​ព្រមទាំង​ការគ្រប់គ្រង​មន្ត្រីរាជការ ថ្នាក់ក្រោម​ជាតិ​និង​ទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ​ផង​ដែរ​។

​លោក វ៉ែន ស៉ីថា ក៏​បញ្ជាក់​ទៀត​ថា លើសពីនេះ​ទៀត​តាមរយៈ​អង្គសិក្ខាសាលា​នេះ​ដែរ​នឹង​បង្កើនបាន​ការយល់ដឹង​កាន់តែច្បាស់​អំពី​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ដែល​មាន​ចក្ខុវិស័យ ប្រែក្លាយ​រដ្ឋបាល​សាធារណៈ​ឲ្យទៅជា​អ្នកផ្ដល់​សេវា​ដ៏​មាន​ប្រសិទ្ធភាព​និង​ជា​ដៃគូ​អភិវឌ្ឍ ដែល​អាច​ជឿ​ទុកចិត្តបាន សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ពី​ការចូលរួម​ជា​មតិ​យោបល់​នៃ​អង្គ​សិក្ខាសាលា​នេះ​សម្រាប់​ជា​មូលដ្ឋាន​តាក់តែង​គោល​នយោបាយ​ថ្មីៗ​បន្ថែមទៀត ក្នុង​វិស័យ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ​ឲ្យស្រប​ទៅ​និង​សភាពការណ៍​វិវត្ត​ន៍​ជាក់ស្ដែង​របស់​ប្រទេសជាតិ​យើង​ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​សេង ណា​រិទ្ធ​
​

 

r180629b1 r180629b2 r180629b3 r180629b4 r180629b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.