ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

​ឯកឧត្តម ឃួ​ង ស្រេង ផ្ដល់​ប័ណ្ណ​កម្ម​​សិទ្ធិ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​ទាំង​១១​ខណ្ឌ​ដូនពេញ​ចំនួន​៥៥៤ បណ្ណ័​ស្មើ​៥៥៤​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជួប សំ​ណេះ សំ​ណា​ល និង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​រស់ នៅ​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ​ដូនពេញ ចំនួន​៥៥៤ បណ្ណ័ ស្មើ​និង​៥៥៤​គ្រួសារ ។​

​ពិធី​នេះ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ដូនពេញ ដោយ​មាន​ការ ចូលរួម​ពី​អភិបាលរង​រាជធានី មន្ទីរ​ពាក់ព័ន្ធ និង​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ រួម​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​ផងដែរ​។​

​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​លើកឡើង​ថា​៖ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ទទួល ប័ណ្ណកម្មសិទ្ធិ​នាពេលនេះ​មាន​ចំនួន​៥៥៤ គ្រួសារ ស្មើ​៥៥៤ ខ្នង​ផ្ទះ ដែល​ពួកគាត់​បាន​នឹង​កំពុង​រស់នៅ​ក្នុង សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ ។​

​លោក​បន្ដថា​៖ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ទទួល​ប័ណ្ណកម្មសិទ្ធិ ទាំង​៥៥៤ បណ្ណ័​ស្មើនិង​៥៥៤​គ្រួសារ ដោយ​ប្រជា ពលរដ្ឋ​ត្រូវ​បង់​ត្រឹមតែ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ កាលពីមុន​បងប្អូន​បង់​រហូត​ដល់​ទៅ ៥០០​ដុល្លារ ទៅ​៨០០​ដុល្លារ ឯណ្ណោះ ។
​តែ​ឥឡូវ​បងប្អូន​ចំណាយ​តែ​១០ ទៅ​២០ ដុល្លារ ដូច្នេះ​ក្រោម​ពី​បងប្អូន​ទទួលបាន​ប័ណ្ណ នេះ ហើយ បងប្អូន អាច​យក​ទៅ​ផ្ទេរ​កម្មសិទ្ធិ​តែ​ម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ​នេះ ត្រឹមតែ​៦០​ម៉ឺន​រៀល​ណ្ណោះ ។​

​ចំពោះ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា បាន​សម្រេច​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ មក​បង់ពន្ធ​ត្រឹមតែ ១​លើក​ប៉ុណ្ណោះ ចុងក្រោយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាង ណា​ក្តី ចំពោះ​ការលើកលែង​នេះ គឺ​មាន​សុពលភាព​ត្រឹមតែ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ បើ​ហួស​ពី​ពេល​នេះ​ទៅ គឺ​រដ្ឋាភិបាល នឹង​អនុវត្ត​ដដែល ដោយ​មិន​មាន​ការលើក លែង​ទៀត​ទេ ។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ៖​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ផលប្រយោជន៍​២​យ៉ាង ពោល​គឺ​ប្រជាពលរដ្ឋ ក៏​បាន​ផល​ប្រយោជន៍​ច្រើន ហើយ​រដ្ឋ​ក៏​បាន​ទទួល​ផលប្រយោជន៍​ផងដែរ ព្រោះ​ពេល​ប្រជាពលរដ្ឋ​មាន​លំនឹង​ពិតប្រាកដ ដោយ​មាន​ផ្ទះ​នៅ​ស្របច្បាប់ អាច​យកទៅ​ដាក់​ធនាគា​រ​យក​លុយ​មក​ប្រើប្រាស់​បាន​។​

​លោក​បន្ដថា​៖ កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន មិន​បាន​ផ្ទេរ​កម្មសិទ្ធិ​ស្របតាម​ច្បាប់​ទេ គឺ​ផ្ទេរ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត ដោយ​មិន​បាន​បង់​ព័ន្ធ​ប្រថាប់ត្រា ដោយ​មាន​ខ្លះ​ផ្ទេរ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​ទៀត រហូតដល់​៤​នាក់ ទៅ​៥​នាក់​បន្ត​គ្នា ហើយ​បើ​តាម​ច្បាប់ គឺ​ត្រូវ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​នេះ តាម​ចំនួន​ដង​។​

​លោក​បន្តថា ៖ អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ជា​ជំហាន​ដំបូង​នោះ គឺ​ត្រូវ​បង់​ត្រឹមតែ​១០​ទៅ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួលបាន​ប័ណ្ណ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះ​ហើយ បងប្អូន​អាច​យក​ប័ណ្ណ​នេះ​ទៅ​ផ្ទេរកម្មសិទ្ធិ តែម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ ឬ​បង់​ប័ណ្ណ អ​ចន​ទ្រព្យ ត្រឹមតែ​៦០​ម៉ឺន​រៀល ហើយ​បងប្អូន សូម​ទៅ​ផ្ទេក​ម្ម សិទ្ធិ​ដោយ​ខ្លួនឯង​ផ្ទាល់ កុំឲ្យ​គេរ​ត់​ការឲ្យ​អី ព្រោះ​ខ្លាច​អ្នករត់ ការ​នោះ​គេ​យក​តម្លៃ លើសពីនេះ គុណ​២​ដង និង​មាន​ការ​ថ្នាំង ថ្នាក់​ទៅ​ថ្ងៃក្រោយ ៕ លោក រុន សារ៉េត​

 

r180626c1 r180626c4 r180626c3 r180626c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.