ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

គ្រួសារ​សព​ជនរងគ្រោះ ចោទប្រកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ថា មិន​យកចិត្តទុកដាក់​មើល​អ្នក​ជម្ងឺ​ទុក​រហូត​ដល់​ស្លាប់ ទើប​មក​ធ្វើ​ចលនា​បេះដូង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ បាន​ចោទប្រកាន់​លោកគ្រូ​ពេទ្យ​មួយ​ចំនួន ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ថា បាន​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​មើលថែ​អ្នក​ជម្ងឺ ខណ​:​ជនរងគ្រោះ​កើត​ជម្ងឺ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ស្រាប់តែ​គ្រូពេទ្យ​ដាក់​ព្យួរ​សេរ៉ូម​រួច ដើរចេ ញ​ទៅ​ក្រៅ​អស់រលីង អត់​មាន​អ្នក​នៅ​មើលថែ ដើម្បី​រង់ចាំ​ជួយសង្គ្រោះ​នោះ ទោះបីជា​គាត់ ខំ​ដើរ​ស្រែកហៅ​ពេញ​មន្ទីរពេទ្យ ក៏​អត់​ឃើញ​មាន​ពេទ្យ​ណា​ម្នាក់​ទៅ​ជួយសង្គ្រោះ ដោយ​ទុក​រហូត​ដល់​ត្រដរខ្យល់​ស្លាប់ ទើប​ចូ ល​ទៅធ្វើ​ចលនា​បេះដូង ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​០០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០ ១៨ ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។​

​ជនរងគ្រោះ ដែល​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មានឈ្មោះ កៅ ពុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ រី ខួច អាយុ​៣១​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ស្រី​២ ប្រុស​៣ រស់នៅ​ភូមិ​អូរច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

​បើ​តាម​ការរៀបរាប់​ទាំង​មិន​អស់​ចិត្ត​របស់​ស្ត្រី​ជា​ប្រពន្ធ បានឱ្យដឹងថា ប្តី​របស់​គាត់​បាន​ធ្វើ​ដំ  ណើ​រ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត រហូត​ដល់​ត្រង់​ចំណុច​ឡើង​ទួល​មួយ បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ស្រាប់តែ​គាត់​ចាប់ផ្តើម​ហត់ ហើយ​ក៏​ឈប់​ម៉ូតូ​ទូរស័ព្ទ​ហៅ​រថយន្ត​មន្ទីរពេទ្យ ។ តែ​គេ​ឆ្លើយ​ឡើង​ថា ឡាន​មាន តែ​អត់​មាន​មនុស្ស​បើកបរ​នោះទេ ទាល់តែ​រក​ជួល​តៃកុង​បើ​កទៀត ។​

​គាត់​បន្ត​ទៀត​ថា ដល់​ពេល​បងប្រុស​របស់គាត់ ដែល​ធ្វើ​ទាហាន ចាំ​យូរពេក​អស់​រយ​:​ពេល​ច្រើន​ម៉ោង ក៏​បើកបរ​រថយន្ត​ទៅ​តាម​ហៅ​ពេទ្យ រហូតដល់​ម៉ោង​១០​ព្រឹក ទើប​ឃើញ​រថយន្ត​មន្ទីរពេទ្យ​ចេញទៅ​ដឹក ហើយ​ក៏​យក មក​ដាក់​ខ្យល់​អុកហ្ស៊ីហ្សែន​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ។

​ពេល​នោះ​ប្តី​របស់​គាត់​និយាយបាន លែង​ហត់​ដូច មុន ស្រាប់តែ​មួយសន្ទុះ​ក្រោយមក បាត់​គ្រូពេទ្យ​អស់រលីង ដោយ​ពេទ្យ​ដើរចោល​កន្លែង ។ រហូតដល់​ម៉ោង​៤ រសៀល គាត់​បាន​ដើរ​តាម​ហៅ​ពេទ្យ ដោយ​សួរ​គេឯង​ស្ទើរ​គ្រប់កន្លែង ។ ក្រោយមក គាត់​ទៅ​សួរ​គ្រូពេទ្យ​មុខ​បន្ទប់​វះកាត់ ស្រាប់តែ​ជួប​អ្នក​ពេទ្យ​វ័យក្មេង​ម្នាក់ ហើយ​គាត់​បាន​សួរថា អ្នក​គ្រូពេទ្យ លោក​ពេទ្យ​ដែល​ធ្វើការ ប្រចាំ​នៅ​កន្លែង​ប្តី​របស់​គាត់​ឈឺ​ទៅណា​អស់ហើយ ។ ពេលនោះ​គេ​ឆ្លើយ​ឡើង​ថា ទៅ​ស៊ី​បាយ​អស់ហើយ សម្រាក​អស់ហើយ អត់​មាន​អ្នកណា​មើល​ទេ ។

​ក្រោយមក គាត់​បាន​ទូរស័ព្ទ​ទៅ​ម្តាយ​នៅឯ​ខេត្ត​បាត់ដំបង ប្រាប់​ថា​ប្តី​របស់​ខ្លួន​ចាប់ផ្តើម​ដង្ហក់ ហើយ​អត់​មាន​គ្រូពេទ្យ​មើល​ទេ រហូតដល់​ម្តាយ​របស់​គាត់​មក​ដល់​ខេត្ត​ប៉ៃ លិន ទៅ​ហើយ​គ្រូពេទ្យ​នៅ​អត់​ទាន់​ឃើញ​មក​ដល់​មើល​ទៀត ។ រហូត​ដល់​ប្តី​គាត់​ងក​. ម្តាយ​គាត់​ស្រែកប្រាប់ ឱ្យ​អ្នក​នៅ​ក្បែរ​មក​មើល​ឈូឆរ ទើប​បាន​ឃើញ​គ្រូពេទ្យ ចូល​មក​មើល​ម្តង​១ ម្តង​១ ហើយ​បាន​មក​ចាក់​ថ្នាំ​ចាក់​ខណ​:​អ្នក​ជម្ងឺ​លែង​ដឹង​ខ្លួន​អស់​ទៅហើយ ពោល​គឺ​ប្តី​របស់​គាត់​បញ្ឈរភ្នែក​បាត់ទៅហើយ ។  ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់ថា កាលពីមុន​មក​ពេទ្យ​អត់​ខ្នះខ្នែង​មើល​ប្តី​គាត់​ទេ បើ​ពេទ្យ​មើល​ដិតដល់ អត់​មាន​បញ្ហា​អញ្ចឹងទេ ។

​ពេល​ប្តី​គាត់​និយាយ​បាន អត់​ឃើញ​មាន​ចាក់​ថ្នាំ​នោះទេ គ្រាន់​តែ​ដាក់​អុកហ្ស៊ីហ្សែន​ហើយ​ទុក​ចោល ដើរ​ទៅ​ក្រៅ​បាត់ ដល់​ពេល​មនុស្ស​ស្លាប់​ទៅហើយ ម្តាយ​ខ្ញុំ​សួរថា ហេតុ​អី​គ្រូពេទ្យ​ឯង​មិន​មើល​កូន​ខ្ញុំ ពេល​នោះ​គ្រូ​ពេ ទ្យ​ឆ្លើយថា គ្រូពេទ្យ​មិនមែន​មើល​តែ​កូន​មីង​ឯង​ម្នាក់​ទេ មើល​អ្នក​ជម្ងឺ​ផ្សេងទៀត​ដែរ ។

​បើ​តាម​បុរស​ម្នាក់ ឈ្មោះ ញ៉ែ​ប វ៉ាន់ថៃ ត្រូវ​ជា​បងថ្លៃ​របស់​ជ​ន​រងគ្រោះ បានឱ្យដឹងថា លោក​ចង់​ឱ្យ​ពេទ្យ​ដែល​ប្រចាំ​ការយកចិត្តទុកដាក់​ចំពោះ​អ្នក​ជម្ងឺ ប្អូនថ្លៃ​គាត់​មាន​បញ្ហា​ជម្ងឺ​តាំងពី​ម៉ោង​៨ ហើយ​ទាក់ទង​ទៅ រថយន្ត​ពេទ្យ​រហូតដល់​ម៉ោង​១០ ទើប​ទៅ​ដឹក​ប្អូនថ្លៃ​របស់​គាត់ ។

​ពេល​ទៅដល់​មន្ទីរពេទ្យ បន្ទាប់ពី​គាត់​ចេញ​ទៅ​ហូប​បាយ​ស្រាប់តែ​ពេទ្យ​ដើរ​ចេញ​ដែរ ហើយ​សូម្បី​តែ​ថ្នាំ​១​ម្ជុល​ក៏​អត់​ចាក់ឱ្យ​ប្អូន​គាត់​ដែរ ក្រោយមក​គេ​ទារ ថ្លៃ​សេវា​៣០​ម៉ឺន​រៀល​ទៀត រហូត​ដល់​ប្អូន​គាត់​ស្លាប់ ទើប​គេ​ប្រគល់​ឱ្យ​លុយ​នោះ​មក​វិញ ។ គាត់​ពិតជា​អន់ចិត្ត ជាមួយ​គ្រូពេទ្យ​យ៉ាងខ្លាំង ខណ​:​អ្នក​ជម្ងឺ​មាន​បញ្ហា បែរជា​នាំគ្នា​ចេញ​ទៅ​ហូប​បាយ​អស់ អត់​មាន​អ្នក​នៅ​មើលថែទាំ រហូត​ដល់​ប្អូន​គាត់​ទទួល​រងគ្រោះ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​តែម្តង ។ គាត់​បញ្ជាក់​ថា មិនមែន​តែ​ប្អូន​គាត់​ម្នាក់​ទេ សូម្បី​តែ​បងថ្លៃ​របស់​គាត់ កាលពី​ប៉ុន្មាន​ខែ​មុន មាន​ផ្ទៃពោះ​ឈឺ​សម្រាល បែក​ទឹកភ្លោះ​ហើយ ទុក​រហូត ដល់​ស្ងួត លុះ​ទ្រាំ​មិនបាន គាត់​ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង កុំ​អី​អាច​ស្លាប់​ជា​មិន ខាន​ឡើយ ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​បំភ្លឺ​ឱ្យដឹង​កាល ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ​ថា បង​អ្នក​ជម្ងឺ គាត់​បាន​មក​យក​រថយន្ត​មន្ទីរពេទ្យ ដោយ​មិន​ដឹង​ជា​ទាក់ទង​ទូរស័ព្ទ​តាម​ណា​ទេ ហើយ​ពេល​ទៅ​យក​អ្នក​ជម្ងឺ​នៅ​ក្រោម​ដើមឈើ ដោយ​ប្រហែលជា​ដឹក​តាម​រថយន្ត​យក​ទៅ​ព្យាបាល​នៅ​កន្លែង​ផ្សេង លុះ​អ្នក​ជម្ងឺ​ធ្វើទុក្ខ​ខ្លាំង ទើប​ហៅ​រថយន្ត​ពេទ្យ​ទៅ​ដឹក​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត បន្ទាប់​ពី​ពិនិត្យ​មើល​ឃើញ​ថា អ្នក​ជម្ងឺ​មាន​បញ្ហា​ជម្ងឺ​សួត និង​បេះដូង​ធ្ងន់ធ្ងរ ។ ប្រភព​បន្តទៀតថា ក្រោយពេល​ពិនិត្យ​រួច បម្រុង​នឹង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ។ បើ​ប្រពន្ធ​ជន​រងគ្រោះ​ថា គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​ព្យាបាល មិន​ពិតប្រាកដ​នោះទេ ព្រោះ​គ្រូពេទ្យ​តែងតែ​យកចិត្ត​ទុក ដាក់​ព្យាបាល និង​សង្គ្រោះ​អ្នក​ជម្ងឺ​រហូត ហើយក៏​មាន​ការភ័យព្រួយ​ជាង​បងប្អូន​អ្នក​ជម្ងឺ​ទៅទៀត មិន​មាន​ការរើសអើង​អ្វី​នោះឡើយ តែ​បើ​ប្រជាពលរដ្ឋ​និយាយថា គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​មិន​មើល​នោះ​ជា​រឿង​របស់​គេ ៕
​ដោយ ៖ នីយ៉ា​

r180521a12 r180521a15 r180521a14 r180521a13

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.