ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប លើកឡើងថា​៖ អ្វី​ដែល​ប្រជាជន​កម្ពុជា​ឆ្លងកាត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ពិបាក​បំភ្លេច​ណា​ស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​មាន​ប្រសា​ន៍​ថា​៖ អ្វី​ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ពិបាក​បំភ្លេចបាន​ចំពោះ​ជនរងគ្រោះ​ណាស់​។​

​ការ​ថ្លែង​បែបនេះ​នៅក្នុង ឱកាស​ដែល​រដ្ឋបាល​ខេត្ត​កែប បាន ប្រារព្ធ​ពិធី​ទិវា​នៃ​ការចងចាំ​២០​ឧសភា ឆ្នាំ​២០១៨ ដែល​មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ លោក​
​យាយ លោកតា​ចាស់ៗ និង​យុវជន យុវតី បាន​ប្រារព្វ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែ​ឧសភា ឆ្នាំ​២០១៨​នៅក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​លោក កែ​ន សត្ថា បាន​ថ្លែងបន្តថា​៖ ការ​ធ្វើទុក្ខបុកម្នេញ ឥត​ត្រា​ប្រណី ការកាប់សម្លាប់ និង​ការបាត់​ខ្លួន​របស់​គ្រួសារ និង​មិត្តភ័ក្ត មិនមែន​ជា​អ្វី​ងាយស្រួល​បំភ្លេច​បាន​ឡើយ​។ បើ​សម្លឹងមើល​ឡើងវិញ​នូវ​អតីតកាល គឺ​ពិតជា​គ្មាន​មនុស្ស ដែល​មាន​វិចារណញ្ញាណ​ណា​ម្នាក់​អាច​បំភ្លេច បាន​នូវ​មហា​សោក​វិនាសកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​បានឡើយ​។ ហើយ គេ​ក៏​មិនអាច​បំភ្លេច​បាន​នូវ​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​ខ្មែរ និង​ការគំរាមកំហែង​ពី​ការប៉ុនប៉ង​វិលត្រឡប់​មក​វិញ​នៃ​របប​ឃោរឃៅ​នេះ​បាន​ដែរ​។ ហើយ​ប្រសិន​របប​នេះ​អាច​វិលត្រឡប់​មក​វិញ​បាន​នោះ គេ​ពិតជា​មិន​អាច​រក​បាន​ទេ​នូវ​សេរីភាព សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌ ព្រមទាំង​អ្វីៗ​ទាំងអស់​ទៀត​ដែល​មាន​នៅក្នុង​ពេល​នេះ​។​

​លោក កែ​ន សត្ថា បាន​បន្តទៀតថា ដោយ​មើលឃើញ​ពី​សច្ចៈ​ធម៌​នេះ​ហើយ​ក្នុង​នាម​អាជ្ញាធរខេត្ត មន្ដ្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​និង​ប្រជាជន​ទូទាំង​ខេត្ត​សូម​សំដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុងការ​ជម្រុញ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក្នុង​នីតិកាល​ទី​៥​នេះ ដែល​ជា​ដំណើរ​ប្រែក្លាយ​កម្មវិធី​នយោបាយ​ដើម្បី​កសាង និង​ការពារ​មាតុភូមិ​កម្ពុជា ឱ្យទៅ​ជា​សកម្មភាប​ជាក់ស្ដែង និង​សូម​អំពាវនាវ​បន្ត​លើកកម្ពស់​ប្រពៃណី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​រឹងមាំ​ឡើង ហើយ​ខិតខំ​សម្រេច​រាល់​ភារកិច្ច ដើម្បី​នាំ​មាតុភូមិ​យើង​ឈានឡើង និង​រីកចម្រើន​ជា​បន្តបន្ទាប់​ដូច​ប្រទេស​ជឿនលឿន​នានា​លើ​សកលលោក​ផងដែរ​។

​សូមជម្រាបថា​៖​ទិវា​២០​ឧសភា ត្រូវបាន​រាជរដ្ឋាភិបាល កម្ពុជា​យើង​បាន​ប្រកាស​ឱ្យ​អនុវត្ត ក្នុង​គោលបំណង​ដើម្បី​រំលឹក និង​គោរព វិញ្ញាណក្ខន្ធ បងប្អូន​ជនរួមជាតិ​ខ្មែរ​យើង​ច្រើន​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត ក្រោម​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​ពី​ពួកពេ​ជ​ឃាត​អាវ​ខ្មៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​រយៈពេល​៣​ឆ្នាំ ៨​ខែ​២០​ថ្ងៃ ព្រមទាំង​ជន​ស្នេហា​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា​នៃ​យើង ដែល​ជានិច្ចកាល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចងចាំ​មិន​ភ្លេច​ឡើយ​៕
​សេង ណា​រិទ្ធ​

 

r180521a4 r180521a3 r180521a2 r180521a1 r180521a8 r180521a7 r180521a6 r180521a5 r180521a10 r180521a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.