ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បញ្ជាក់ថា អ្វី​ដែល​ប្រជាជន​កម្ពុជា​ឆ្លងកាត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ពិបាក​បំភ្លេច​ណា​ស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​មាន​ប្រសា​ន៍​ថា​៖ អ្វី​ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ពិបាក​បំភ្លេចបាន​ចំពោះ​ជនរងគ្រោះ​ណាស់​។​

​ការ​ថ្លែង​បែបនេះ​នៅក្នុង ឱកាស​ដែល​រដ្ឋបាល​ខេត្ត​កំពត បាន ប្រារព្ធ​ពិធី​ទិវា​នៃ​ការចងចាំ​២០​ឧសភា ឆ្នាំ​២០១៨ ដែល​មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ លោកយាយ លោកតា​ចាស់ៗ និង​យុវជន យុវតី ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វត្ត​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល​ស្រុក​ទឹកឈូ​ខេត្តកំពត ប្រកប​ដោយ​បរិ​យ​កាស​សំដែង​ការចងចាំ​ក្នុង​ដួងចិត្ត​មិនអាច​បំភ្លេច​បាន​ឡើយ ។​

​លោក ជាវ តា​យ ថ្លែងបន្ត​ថា​៖ ការ​ធ្វើទុក្ខបុកម្នេញ ឥត​ត្រា​ប្រណី ការកាប់សម្លាប់ និង​ការបាត់​ខ្លួន​របស់​គ្រួសារ និង​មិត្តភ័ក្ត មិនមែន​ជា​អ្វី​ងាយស្រួល​បំភ្លេច​បាន​ឡើយ​។ បើ​សម្លឹងមើល​ឡើងវិញ​នូវ​អតីតកាល គឺ​ពិតជា​គ្មាន​មនុស្ស ដែល​មាន​វិចារណញ្ញាណ​ណា​ម្នាក់​អាច​បំភ្លេច បាន​នូវ​មហា​វិនាសកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​បានឡើយ​។ ហើយ គេ​ក៏​មិនអាច​បំភ្លេច​បាន​នូវ​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​ខ្មែរ និង​ការគំរាមកំហែង​ពី​ការប៉ុនប៉ង​វិលត្រឡប់​មក​វិញ​នៃ​របប​ឃោរឃៅ​នេះ​បាន​ដែរ​។ ប្រសិន​របប​នេះ​អាច​វិល​ត្រឡប់​មក​វិញ​បាន​នោះ គេ​ពិតជា​មិន​អាច​រក​បាន​ទេ​នូវ​សេរីភាព សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌ ព្រមទាំង​អ្វីៗ​ទាំងអស់​ទៀត​ដែល​មាន​នៅក្នុង​ពេល​នេះ​។

​លោក ជាវ តា​យ បាន​បន្តទៀតថា ដោយ​មើលឃើញ​ពី​សច្ចៈ​ធម៌​នេះ​ហើយ​ក្នុង​នាម​អាជ្ញាធរខេត្ត មន្ដ្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​និង​ប្រជាជន​ទូទាំង​ខេត្ត​សូម​សំដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុងការ​ជម្រុញ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក្នុង​នីតិកាល​ទី​៥​នេះ ដែល​ជា​ដំណើរ​ប្រែក្លាយ​កម្មវិធី​នយោបាយ​ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៣-២០១៨ ឱ្យទៅ​ជា​សកម្មភាប​ជាក់ស្ដែង និង​សូម​អំពាវនាវ​បន្ត​លើកកម្ពស់​ប្រពៃណី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​រឹងមាំ​ឡើង ហើយ​ខិតខំ​សម្រេច​រាល់​ភារកិច្ច ដើម្បី​នាំ​មាតុភូមិ​យើង​ឈានឡើង និង​រីកចម្រើន​ជា​បន្តបន្ទាប់​ដូច​ប្រទេស​ជឿនលឿន​នានា​លើ​សកលលោក​។

​សូមជម្រាបថា​៖​ទិវា​២០​ឧសភា ត្រូវបាន​រាជរដ្ឋាភិបាល កម្ពុជា​យើង​បាន​ប្រកាស​ឱ្យ​អនុវត្ត ក្នុង​គោលបំណង​ដើម្បី​រំលឹក និង​គោរព វិញ្ញាណក្ខន្ធ បងប្អូន​ជនរួមជាតិ​ខ្មែរ​យើង​ច្រើន​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត ក្រោម​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​ពី​ពួកពេ​ជ​ឃាត​អាវ​ខ្មៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​រយៈពេល​៣​ឆ្នាំ ៨​ខែ​២០​ថ្ងៃ ព្រមទាំង​ជន​ស្នេហា​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា​នៃ​យើង​៕
​សេង ណា​រិទ្ធ​

 

r180519a1 r180519a9 r180519a8 r180519a7 r180519a6 r180519a5 r180519a3 r180519a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.