ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កំណាត់​ផ្លូវ​លំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ភ្នំ​សាឡី ត​ភ្ជាប់​ទៅ​ភូមិ​ត្រពាំង​ជ្រៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ កំណាត់​ផ្លូវ​លំ​មួយ​កន្លែង​មាន​ប្រវែង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រាច​ខាងលិច ត​ភ្ជាប់​ឆ្ពោះ​ទៅកាន់​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​១៤​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣​ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក យិន ណូត ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក ជួន សុភា អភិបាលរង តំណាង​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច​។​

​ពិធី​នេះ​ក៏​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់ លោក សុខ ច័​ន្ធណា​រិទ្ធ និង​អ្នកស្រី សុខ សុភាព ដែល​ជា​សប្បុរសជន​មកពី​ខេត្ត​ព្រះសីហនុ​(​ម្ចាស់ជំនួយ​),​លោក ទិន ស​ម្ប​តិ្ត អនុប្រធាន​អចិន្ត្រៃយ៍ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ឃុំ​ទាំងពីរ ព្រះសង្ឃ ព្រមទាំង​ក្រុម​ការងារ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ស្រុក​កំពង់ត្រាច រួម​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​ចំនួន​ប្រមាណ​១៥០​នាក់​ផង​ដែរ​។​

​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បានឱ្យដឹងថា កំណាត់​ផ្លូវ​លំ​ដែល​មាន​ប្រវែង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ត​ភ្ជាប់​ទៅកាន់​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នេះ ត្រូវបាន​ស្ថាបនា​បាន​រួចរាល់ ដែល​អាច​សម្រួលការ​ចរាចរ​រវាង​អ្នកភូមិ​ភ្នំ​សាឡី និង​ភូមិ​ត្រពាំង​ជ្រៃ​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។​លោក​ថា កំណាត់​ផ្លូវ​នេះ ស្ថាបនា​ឡើង​ដោយ​មាន​ការ​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ឈ្មោះ សុខ ច័ន្ទ​ណា​រិទ្ធ និង​អ្នកស្រី សុខ សុភាព មាន​ទីលំនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។​លោក​បាន​បញ្ជាក់ទៀតថា ការស្ថាបនា​កំណាត់​ផ្លូវលំ​នេះ គឺ​មាន​បង្កប់​លូ​មូល​ចំនួន​២​កន្លែង ដែល​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជិត​៤.០០០​ដុល្លារ​អាមេរិក​។​ជាមួយ​នឹង​ការចំណាយ​ថវិកា​ធ្វើ​ផ្លូវ សប្បុរសជន​ខាងលើ ក៏​បាន​ជួយ​កសាង​នូវ​សាលាឆទាន​ក្នុង​វត្តភ្នំ​សាឡី អស់​ថវិកា​ជិត​១​មឺ​ុ​ន​ដុល្លារ​ផងដែរ​។​

​តាមរយៈ​ការផ្តួចផ្តើម​កសាង​សមិទ្ធផល​ជាច្រើន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រាច​ខាងលិច​នេះ​ដែរ លោក​ក៏​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​ខាងលើ ជួយ​ថែរក្សា​ស​ម្ប​តិ្ត​ទាំងនោះ ឱ្យបាន​គង់វង្ស សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ក្នុងឱកាស​នោះ​ដែរ លោក សុខ ច័ន្ទ​ណា​រិទ្ធ ដែល​ជា​ម្ចាស់​ជំនួយ​បាន​លើកឡើង​ថា ការជួយ​ជ្រោមជ្រែង​ក្នុង​កិច្ចការ​សង្គម​នេះ ព្រោះ​តែ​កន្លងមក​លោក​ធ្លាប់ធ្វើ​ជា​កូនសិស្ស​លោក​សង្ឃ នៅ​វត្ត​ភ្នំ​សាឡី​នេះ ពិសេស​កាលពី​នៅ​ក្មេងៗ​លោក​ក៏​ធ្លាប់​រស់នៅ​ទី​នេះ ហើយ​ពឹងពាក់​អាស្រ័យ​តែ​វត្ត​អារាម​មួយ​នេះ​ផងដែរ ទើប​លោក​និង​ភរិយា មក​ផ្តើម​កម្មវិធី​ក្នុង​ការស្ថាបនា​ផ្ល​វ​ព្រមទាំង​កសាង​សាលាឆទាន​នៅទីនេះ ដើម្បី​ងាយស្រួល​ដល់​កិច្ចការ​សាសនា ដែល​ជានិច្ចកាល​ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​គោរព​បូជា​ពុំ​មាន​អាក់ខាន​នោះឡើយ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.