ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប ពី​ចំណុចឃ្លាំង​ស្តុក​ប្រេង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​រសៀលទី០៨ ឧសភានេះ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ បន្ទាប់​ពី​ដំណើរការ​សាងសង់​អស់​រយៈពេល​៦​ខែ​កន្លងមកនេះ ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប ពី​ចំណុចឃ្លាំង​ស្តុក​ប្រេង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ឆ្ពោះ​មក​កាន់​តំបន់​អភិវឌ្ឍន៍ ទីក្រុង​រណប​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នឹង​ដាក់​ឲ្យ​ចរាចរនៅ​រសៀល​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​ស្អែក​នេះ​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​ស្អែក​នេះ  ស្ពាន​បេឡេ​ឫស្សីកែវ នឹង​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា និង​បាន​សាកល្បង​ធ្វើ​តេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរ ការ​តម្លើង​ស្លាក​សញ្ញា​ចរាចរ ការ​លាប​គំនូស​ចរាចរ និង​តម្លើង​ភ្លើងស្តុប​ថ្មី ដែល​ឈាន​ទៅ​ដាក់ឲ្យ​ដំណើរការ​ធ្វើចរាចរ នៅ​ថ្ងៃស្អែក​នេះ​។​

​សូមជម្រាបថា ពេល​ដំណើរការ រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស​២.៨​ម៉ែត្រ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ​។ តាម​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​បញ្ជាក់​ប្រាប់ Fresh News ថា ស្ពាន​បាឡេ​ថ្មី​នេះ មាន​ទទឹង​១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា ចំនួន​៩​លាន​ដុល្លារ ប្រើ​ពេល​សាង សង​៦​ខែ​។​

– សាងសង់​ដោយ​ក្រុមហ៊ុន OCIC
– ស្ពាន​មាន​ប្រវែង​សរុប ៦៥៥​ម ក្នុងនោះ តួ​ស្ពាន​ប្រវែង ៥០៥​ម គល់​ស្ពាន​សងខាង​ប្រវែង ១៥០​ម  ទទឹង​ស្ពាន ១២​ម​
– ស្ពាន​បេឡា​ឆ្លងកាត់​ទន្លេសាប ស្ថិត​នៅ​ស្រប​ចម្ងាយ​ពី​គម្រោង​ស្ពានបេតុង ២២​ម​
– សរសរ​ស្ពាន​ចំនួន ១៣ ប្រឡោះ​សរសរ​ចំនួន ១២
– ប្រឡោះ​ចំនួន ២ នៅ​កណ្តាលទន្លេ​ពី​សរសរ​មួយ​ទៅ​សរសរ​មួយ​សម្រាប់​នាវាចរ​ប្រវែង ៤១​ម និង​ប្រឡោះ​ចំនួន ១០​ទៀត ប្រវែង ២៨​ម ទៅ​៣២​ម​
– កំពស់​ស្ពាន​សុវត្ថិភាព ២០.៥​ម ធៀប​នឹង​ទឹកទន្លេ​ស្រ​កទាប​បំផុត និង​កំពស់​ស្ពាន​សុវត្ថិភាព ១០.៥​ម ធៀប​នឹង​ទឹកទន្លេ​ឡើង​ខ្ពស់បំផុត ។ កំពស់​គឺ​ប្រហាក់ប្រហែល​ស្ពាន​ជ្រោយចង្វារ ។​
– ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស សម្រាប់​រថយន្ត ១​គន្លង​ទៅ ១​គន្លង​មក និង​ម៉ូតូ ១​គន្លង​ទៅ ១​គន្លង​មក​
– ជម្រាល​ស្ពាន ៤.៥% ឯលើ​កណ្តាលទន្លេ​ជម្រាល ០%
– ល្បឿន​កំណត់ ២៥​គម​ក្នុង​១​ម៉ោង​
– កំពស់​យានយន្ត​អនុញ្ញាត្ត មិន​លើស ២.៨​ម និង​ហាម​រថយន្តក្រុង​ឆ្លងកាត់​
– ទម្ងន់​យានយន្ត​អនុញ្ញាត មិន​លើស ៥​តោន​
– មិន​អនុញ្ញាត្ត​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ស្ពាន​
– តម្លើង​បង្គោល​ភ្លើង​លើ​ស្ពាន​ចំនួន ៣៤​បង្គោល និង​ផ្លូវ​សងខាង​ចំនួន ១៦​បង្គោល សរុប​បង្គោល​ភ្លើង​ចំនួន ៥០​បង្គោល​។ កំពស់​បង្គោល​ភ្លើង ១០​ម ជា​ប្រភេទ LED​។​
– តម្លើង​ភ្លើង​ហ្វា​នៅ​ខាងក្រោម​ស្ពាន និង​បា​រ៉ា​ស​ការពារ​សុវត្ថិភាព សម្រាប់​នាវាចរ​ឆ្លងកាត់​
– កំពស់​បង្កាន់ដៃស្ពាន ១.៧​ម ពាស​ដោយ​សំណាញ់​ដែក
– ប្រវែង​ពី​ផ្លូវជាតិ​លេខ​៥ ដល់​ផ្លូវ​ជាតិ​លេខ​៦ ឆ្លងកាត់​ស្ពាន មាន​ប្រវែង​សរុប ៩៧៥​ម​
– មាន​រង្វង់​មូល​នាង​ទេព​មច្ឆា នៅ​តំបន់​ជ្រោយចង្វារ​
– តម្លើង​ភ្លើងស្តុប​សរុប​ចំនួន ២​កន្លែង គឺ​នៅ​ប្រសព្វ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ ៦​។​
– បំពាក់​ស្លាក​សញ្ញា​ចរាចរ គូស​គំនូសចរាចរ និង​តម្លើង​ប៉ា​រ៉ា​សដែក​កំពស់ ២.៨​ម សងខាង​ស្ពាន​៕
​លោក រុន សារ៉េត​

r180510b1 r180510b7 r180510b6 r180510b5 r180510b4 r180510b3 r180510b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.