ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​យោធា​មួយ​ក្រុម​ផឹកស៊ី​ស្រវឹង​នាំ​គ្នា​បាញ់​កាត់សាញ​ជិត​៥០​គ្រាប់ បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មិនដឹង​ដោយសារ​អំណាច​ជាតិ​ស្រវឹង​ឬ​មាន​ចេតនា​ផ្ទុះ​អាវុធ​នោះ​ទេ ស្រាប់តែ​កំពុង​ផឹកស៊ី ក្រុម​ទាហាន​បាន​បាញ់កាំភ្លើង​អស់​ជា​ច្រើន​គ្រាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ថែម​ទាំង​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង​ផងដែរ​។​

​ករណី​បាញ់​បោះ​សេរី​បង្ក​ការភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​០៥​ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​បាក់ ក្នុង​ចំការ ឈ្មោះ​មឿន ស្ថិតក្នុង​ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ដោយ​ស្រង់​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ទឹកឈូ​បានឱ្យដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​កម្លាំង​យោធា​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ជិះ​រថយន្ត​ធុន​តូច​-​ធំ ចំនួន​៤​គ្រឿង មក​ផឹកស៊ី​នៅ​កន្លែងកើតហេតុ លុះ​ផឹកស៊ី​ស្រវឹង​ក៏​ទាញ​អាវុធ​មក​បាញ់​បោះ​យ៉ាង​អានាធិបតេយ្យ​ចំនួន​៤៨​គ្រាប់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខាងលើ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយ​ពី​ផ្ទុះ​អាវុធ ក្រុម​យោធា​ទាំងអស់​ក៏​បាន​ចាកចេញ​ពី​ទីនោះ​ភ្លាមៗ​តែម្តង ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ក្រុម​យោធា​នោះឡើយ​។​ចំពោះ​ករណី​បាញ់​បោះ​យ៉ាង​អាណាធិបតេយ្យ​នេះ បន្ទាប់​ពី​រំលង​បាន​ជាង​មួយ​ម៉ោង ស្រាប់តែ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ពេល​ក្រុម​យោធា​បាញ់​រំសាយកំហឹង​នេះ​គ្រាប់កាំភ្លើង​បាន​ហោះ​ត្រូវ​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​រងរបួស​(​បៀម​គ្រាប់​)​ជាប់​នៅ​ជើង​ខាងឆ្វេង​។​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ សំ អ៊ូ​ញ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ជាមួយនេះដែរ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ទាក់ទិន​នឹង​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​សំបក​គ្រាប់​ប្រភេទ​អាកា​ចំនួន​១១​គ្រាប់ និង​ប្រភេទ​គ្រាប់​កាំភ្លើងខ្លី​(​ប្រភេទ​ឡក់​)​ចំនួន​៣៧​គ្រាប់​នៅ​ទីនោះ​ផងដែរ​។​ទោះជា​យ៉ាងណា ករណី​បាញ់​បោះ​សេរី​ផ្តើម​ដោយសារ​ក្រុម​យោធា​ដូច​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​៕
​សេង ណា​រិទ្ធ​

 

r180708a1

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.