ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

លោក ហាស់ វ៉ា​រី ក្រើនរំលឹក​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម ត្រូវតែ​មាន​ជំនឿ​លើ​ការដឹកនាំ​ប្រទេស​របស់​សម្ដេច​តេជោ ហ៊ុន សែន​បន្ត​ទៅមុខ​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ លោក ហាស់ វ៉ា​រី ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​សេបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសាសន៍ថា​៖​មាន​តែ​សម្ដេច​តេជោ​ហ៊ុន​សែន​និង​គណបក្ស​​ប្រជាជន​តែ​មួយគត់ ដែល​ធ្វើឱ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ការអភិវឌ្ឍន៍​និង​បំរើ​ប្រជាពលរដ្ឋ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​ជា​គណបក្ស​ដែល​ជួយ​សង្គ្រោះ​ប្រជាជន សង្គម​ជាតិ​ពី​សង្គ្រាម​ពី​របប​ប្រល័យ​ពូជសាសន៍ និង​រហូតមក​ដល់​សព្វថ្ងៃនេះ​មាន​សន្តិភាព​សុវត្ថិភា​ព សណ្ដាប់ធ្នាប់​សង្គម សេរីភាព ប្រជាធិបតេយ្យ ពេញបរិបូរណ៍​លើ​ផ្ទៃ​ប្រទេស ជាមួយ​នឹង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​លោក ហាស់ វ៉ា​រី  បាន​មានប្រសាសន៍​លើកឡើង​បែប​នេះ នៅក្នុង​ឱកាស លោក​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស​ម្ដេច​តេជោ​ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន ប្រមាណ​៨០០​នាក់​ដែល​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​បរិវេណ​រោងចក្រ​កាត់ដេរ​ស្ថិតនៅក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ០៧​ខែ​ឧសភា​ឆ្នាំ​២០១៨​។ ពិធី​នេះ​ក៏​មាន​វត្តមាន​លោក​ស៊ុក សា​រ៉ា​ដ​អភិបាលរង​ខេត្ត​តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​លោក ហាស់ វ៉ា​រី​បាន​លើកឡើង​ទៀត​ថា​៖ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាពសុខសាន្ត ជីវភាព​ក៏​មាន​ការរីកចម្រើន​សំបូរ​សប្បាយ​រហូតដល់​ទីជនបទ​ជំនឿ​សាសនា​ផ្សេងៗ​ក៏​ត្រូវ​បាន​បើក​សិទ្ធិ​ទូលាយ​ប្រកប​ដោយ​សុខដុម​ប​នីយកម្ម​សាសនា​។  ទាំងនេះ​គឺ​បាន​កើតចេញ​ពី​ការដឹកនាំ​ល្អ ធ្វើ​នូវ​អំពើ​ល្អ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ដើរ​លើ​ផ្លូវ​ត្រូវរ​បស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ ព្រមទាំង​មាន​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ហើយ​សមិទ្ធិផល​ទាំងនេះ គឺ​យើង​បានមក​ពី​ញើស​ឈាម​ទៅ​ប្ដូរ​។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ចូលរួម​កសាង​នូវ​អំពើ​ល្អ និង​ថែរក្សា​សន្តិភាព​ឱ្យនៅ​គង់វង្ស ដើម្បី​ធ្វើ​ដំណើរ​រួមគ្នា​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ សម្រាប់​អនាគត​យើង​កូនចៅ​យើងទាំងអស់គ្នា​កាន់តែ​មាន​ជីវភាព​ធូរធារ​រីកចម្រើន​ទៅ​មុខ​បន្តទៀត ។ ជា​ពិសេស​យើង​ត្រូវតែ​មាន​ជំនឿ​ជឿជាក់​មកលើ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ឱ្យបាន​កាន់តែ​ច្រើនឡើង និង​ឈាន​ទៅ​ទទួលបាន​ជ័យជម្នះ​នូវ​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​ខាងមុខ​នេះ​បន្ត​ទៀត​។​

​ជាមួយ​ឱកាស​នោះ លោក​ហាស់ វ៉ា​រី ក៏​បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខែ្មរ​ឥស្លាម ដែល​ជានិច្ចកាល​សម្ដេច​តែងតែបាន​យកចិត្តទុកដាក់ ពី​សុខទុក្ខ​ក៏ដូចជា ក្ដីកង្វល់​រួម​នឹង បញ្ហា​ប្រឈម​នានា​និង​សំណូមពរ​របស់​ប្រពល​រដ្ឋ និង​បាន​ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ ព្រមទាំង​ជំរុញ​ល្បឿន​នៃ​ការភិវឌ្ឍន៍​ប្រទេស​ជា​តិ​ឈាន​ឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន​និង​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​ជា​បន្តបន្ទាប់​។​

​លោក ហាស់ វ៉ា​រី ក៏​បាន​បន្តទៀតថា តាមរយៈ​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន នាំមក​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​បាន​ល្អប្រសើរ រួម​និង​ការ​កសាងបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ​និង​ប្រជាជន ដែល​ក្នុងនោះ​សម្ដេច​បាន​ខិតខំ​យកចិត្តទុកដាក់​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ច្រើន​ឡើង​ដើម្បី​បង្កើន​ជីវភាព​ឱ្យបាន​ល្អ​ប្រសើរ​ជា​បណ្ដើរៗ តាមរយៈ​ការ​គៀរគរ​ប្រភព​ទុន​និង ទាក់ទាញ​ដៃគូ​វិនិយោគទុន​បង្កើត​រោងចក្រ សហគ្រាស មក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែម​ទៀត​។ លោក ហាស់ វ៉ា​រី ក៏​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​២៩​ខែកក្កដា​២០១៨​ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​គាំទ្រ​បេក្ខភាព​សម្ដេច​តេជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ ប្រទេស​បន្តទៀត​។​

​ក្នុងឱកាស​នោះ លោក ហាស់ វ៉ា​រី ក៏​បាន​នាំមក​នូវ​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​៨០០​នាក់​ក្នុង​ម្នាក់ៗ សំលៀក​បំពាក់​មួយ​កំប្លេ និង​ថវិកា ២​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ជួយ​ទិញ​ដី​និង​កសាង​វិហារ​ឥស្លាម​មួយ​កន្លែង​អស់​ថវិកា​សរុប ៤​ម៉ឺន​ដុល្លា​រួម​និង​ឧបត្ថម្ភ​ផ្សេងៗ​ក្នុង​កម្មវិធី​សរុប​ថវិកា​អស់​ចំនួន​ជាង​៥​លាន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r180508b6 r180508b5 r180508b4 r180508b3 r180508b2 r180508b1 r180508b9 r180508b8 r180508b7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.