ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​ដី​បឹង​ឈូក​ដែល​ជាស​ម្ប​តិ្ត​រដ្ឋ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច ត្រូវបាន​បុគ្គល​មួយ​ក្តាប់​តូច​ចាក់ដី​លុប​បំណង​ក្រសោប​យក​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​បាន​បង្ហើប​ថា ដី​បឹង​ប្រវត្តិសាស្ត្រ​ដែល​ជា​កេរ​មរតក​បន្សល់​ពី​ដូនតា ត្រង់​ចំណុច​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត អំឡុង​ពេល​បច្ចុប្បន្ន​ត្រូវបាន​បុគ្គល​មួយ​ក្តាប់​តូច​ចាក់​ដី​រំលោភ​យក​ធ្វើជា​របស់​ផ្ទាល់ខ្លួន​ដោយ​មិន​ចេះ​អៀនខ្មាស់ បើ​ទោះជា​អាជ្ញាធរ​ក្នុង​តំបន់​រេ​រាំង​យ៉ាងណា​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​។​

​សេចក្តីរាយការណ៍​ដដែល​បានឱ្យដឹងថា ចំណុច​បឹង​នេះ​ត្រូវបាន​លោក សំ អេ​ន ជួល​រថយន្ត​ដឹក​ដី​មក​ចាក់​នៅ​ថ្ងៃ​ទី​០៥​ខែ​ឧសភា ឆ្នាំ​២០១៨ ប៉ុន្តែ​ឥឡូវ​ត្រូវ​ផ្អាក​សកម្មភាព ខណៈ​មាន​អាជ្ញាធរ​ស្រុក​ចុះ​មក​រេ​រាំង​។​គេ​បាន​ទម្លាយ​ទៀតថា បឹង​ដែល​គេ​ចាក់​ដី​លប់​នេះ គឺជា​អាង​ស្តុក​ទឹក​សម្រាប់​ប្រកប​ការងារ​កសិកម្មរ​បស់​ប្រជាពលរដ្ឋ​ទូទៅ ហើយក៏​ជា​ផ្លូវ​បង្ហូរទឹក​មួយ​យ៉ាង​សំខាន់​ដើម្បី​បញ្ចៀស​ទឹកជំនន់​ក្នុង​រដូវវស្សា ដោយ​ផ្លូវទឹក​ខាងលើ​បាន​ត​ភ្ជាប់​ឆ្ពោះ​ទៅ​ព្រែក​កំពង់ត្រាច បន្ត​ហូរ​ចូល​ទៅ​សមុទ្រ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា កន្លងមក​ចំណុច​បឹង​ខាងលើ ត្រូវបាន​លោក​សំ អេ​ន ដាំ​ឈូក​សម្រាប់​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ខាង​អាជ្ញាធរ​ដាក់​បម្រាម​មិន​អនុញ្ញាត​ឱ្យ​កេង​យក​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​នោះ​ឡើយ ហើយ​អាជ្ញាធរ​ឬ​ជំនាញ​ក៏​មិន​បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​នោះដែរ​។​

​ទន្ទឹម​នឹង​មាន​ការចាក់​ដី​បំពាន​ចូល​បឹងប្រ​វតិ្ត​សាស្ត្រ​ដូច​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​ពីរ​រួមមាន​៖ ភូមិ​ដាសស្គរ ក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច បាននិងកំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​ជំនន់​ភ្លៀង បន្ទាប់ពី​មាន​ករណី​ចាក់​ដី​លប់​ផ្លូវទឹក​នៅត្រង់​ចំណុច​បឹង​ឈូក នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​នេះ ដែល​អាច​បង្ក​ទៅជា​លិចលង់​ដោយ​ជំនន់​ភ្លៀង ខណៈ​ទីតាំង​នេះ​ត្រូវ​គេ​ចាក់​ផ្លូវទឹក​ឱ្យ​នៅ​ប្រឡោះ​តូច​។​គេ​បាន​បញ្ជាក់​អះអាងថា កន្លង​មក​តាំងពី​អភិបាលស្រុក​ជំនាន់​មុន រហូត​ដល់​អភិបាលស្រុក​បច្ចុប្បន្ន តែងតែ​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ទៅ​រេ​រាំង ទប់ស្កាត់​មិនឱ្យ​មាន​ការចាក់ដី​ពង្រីក​យក​ផ្ទៃ​បឹង​ខាងលើ​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ប៉ុន្តែ​ការ​ឃាត់ឃាំង​ហាក់​គ្មាន​ប្រសិទ្ធភាព​សោះ ព្រោះ​ការចាក់​ល​ប់យក​បឹង​និង​ប្រឡាយ​នៅតែ​មាន​សកម្មភាព​ជា​បន្តបន្ទាប់ ប្រៀប​បាន​នឹង​ការ​វែក​ចក​ទៅហើយ​។​

​ពាក់ព័ន្ធ​នឹង​ការចាក់​ដី​លប់​នៅ​ចំណុច​បឹង​ខាងលើ លោក​សំ អេ​ន បាន​លើកឡើង​ថា គាត់​គ្រាន់តែ​ចាក់ដី​ធ្វើ​ផ្លូវ​សម្រាប់​ឱ្យ​គ្រឿងចក្រ​ចូល​ទៅ​ជីក​ប្រឡាយ​នៅ​ក្នុង​បឹង​ប៉ុណ្ណោះ គឺ​គ្មាន​បំណង​ចាក់​រំលោភ​យក​ទេ​។​គាត់​បាន​អះអាង​ទៀតថា ដី​បឹង​នេះ​មាន​ទំហំ​ជិត​៥.០០០​ម៉ែត្រក្រឡា ដោយ​កន្លងមក​គាត់​ធ្លាប់​ធ្វើ​ពាក្យស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ដែរ ប៉ុន្តែ​អភិបាលស្រុក​ថ្មី​លោក​មិន​ព្រម​អនុញ្ញាត ទើប​នៅ​រាំ​ុ​រ៉ៃរហូត​មកដល់​ពេលនេះ​ទៅ​។​

​ទាក់ទិន​នឹង​ករណី​ចាក់​លុប​បឹង​ខាងលើនេះ លោក​អូន ខន អភិបាល​ស្រុក​កំពង់ត្រាច​ទើប​ទទួល​តំណែង បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា ផ្ទៃ​បឹង​ខាងលើនេះ ពិតជា​ដី​របស់​រដ្ឋ​គឺ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​អាច​បន្លំ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះទេ បើទោះជា​គាត់​កាន់កាប់​បឹង​នេះ​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​អាច​ឱ្យ​គាត់​អាស្រ័យ​ផល​នៅ​ចំណុច​បឹង​នេះ​បាន ។​

​លោក​បាន​បានបញ្ជាក់​ផងដែរ​ថា កន្លង​មក​អ្នក​ធ្លាប់​កាន់​កាន់​ដី​បឹង​នេះ ឈ្មោះ សំ អេ​ន និង​ប្រពន្ធ​ឈ្មោះ សេង យិ រស់នៅ​ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក៏​ធ្លាប់​សុំ​ឱ្យ​អាជ្ញាធរ​និង​ជំនាញ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ដែរ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​យល់ព្រម​នោះឡើយ ព្រោះ​ចំណុច​នេះ​ជា​ដី​បឹងបួរ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ និង​ជា​បឹង​សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​រួមគ្នា​នៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយក៏​ជា​ចំណុច​ផ្លូវ​បង្ហូរទឹក​ចេញ​ដើម្បី​បញ្ចៀស​ពី​ជំនន់​ទឹកភ្លៀង​ផងដែរ ហើយ​ចំពោះ​ការអះអាង​ថា​គាត់​ចាក់​ដី​យក​គ្រឿងចក្រ​ទៅ​ជីក​ប្រឡាយ​នោះ​ដូចជា​មិន​អាច​ទៅរួច​ទេ ព្រោះ​ការជីក​ប្រឡាយ​ថ្មី ត្រូវ​មាន​គោលការណ៍​ពី​អាជ្ញាធរ និង​ការស្រាវជ្រាវ​ពី​ក្រុម​ជំនាញ​ទើប​ធ្វើទៅបាន​។​ដូច្នេះ​លោក​មិន​អនុញ្ញាតិ​ឱ្យមាន​ការចាក់​ដី​លុប​ផ្ទៃ​បឹង​ដូច​រូបភាព​ខាងលើ​នេះ​ទៀត​ទេ​។​

​ជាមួយនេះ ប្រជាពលរដ្ឋ​សំណូមពរ​យ៉ាងទទូច ដល់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ដែល​ទើប​ទទួល​ភារកិច្ច​ថ្មី សូម​លោក​ជួយ​ចាត់​វិធានការ​ដ៏​ម៉ឺងម៉ាត់ ចំពោះ​បុគ្គល​មួយ​ចំណិច​តូច ដែល​ចាក់ដី​លប់​បឹង​បំណង​យក​ធ្វើជា​កម្មសិទ្ធិ​ដូច​រៀបរាប់​ខាងលើ​នេះ​ផង ៕
​សេង ណា​រិទ្ធ​

 

 

r180507b1 r180507b4 r180507b3 r180507b2

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.