ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

រដ្ឋបាល​ខេត្ត​កំពត​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ឧសភា ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​៧​រោច​ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែ​ឧសភា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ឆ្នាំ​២០១៨​ក្រោម​ប្រធានបទ​”​សន្តិភាព ស្ថិរភាព ដើម្បី​ការងារ​និង​មុខរបរ​”​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ចូលរួម​ជា​អធិបតីភាព​លោក ស៊ឹម​វុទ្ធា​អភិបាលរងខេត្ត តំណាង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ពី​សំណាក់ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក កម្មករ កម្មការិនី សរុប ជាង​៤០០​នាក់​។​

​លោក អ៊ឹង ប៉ូ​ហេង ប្រធាន​មន្ទីរ ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បាន​ឱ្យដឹង​អំពី​វឌ្ឍនភាព​រីកចម្រើន​លើ​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ខេត្ត​កំពត សម្រាប់​ឆ្នាំ​២០១៨​នេះ មាន​រោងចក្រ សហគ្រាស​ចំនួន​៤២២​គ្រឹះ​
​ស្ថាន​និង​មាន​កម្មករ​ចំនួន​១៥.៨៥១​នាក់​
​ក្នុងនោះ​ស្រី​ចំនួន​៨.២៣២​នាក់​និង​មាន​សហជីព​មូលដ្ឋាន​តាម​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ចំនួន​១១​សហជីព​មាន​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សាធារណៈ​ចំនួន​០២ និង​ឯកជន​ចំនួន​២៩​ព្រមទាំង​បាន​ផ្ដល់​មុខរបរ​និង​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ផងដែរ​។​

​លោក ស៊ឹម​វុទ្ធា អភិបាលរង​ខេត្ត​កំពត បាន​អាន​នូវ​សារលិខិត​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ឆ្នាំ​២០១៨​នេះ​នៅក្នុង​ខ្លឹមសារ​អត្ថន័យ​សម្ដែង​ការអបអរសាទរ និង​សួរសុខទុក្ខ​ចំពោះ​កម្មករ​និយោជិត ព្រមទាំង​បង្ហាញ​ពី​ភាព​រីកចម្រើន​នូវ​គោលនយោបាយ​បន្ត​ឥត​ងាករេ​ដើម្បី​កំណើន​ការងារ​និង​សេដ្ឋកិច្ច​បម្រើ​ដល់​អត្ថប្រយោជន៍​ថ្មីៗ​ជាច្រើន​ដល់​បងប្អូន​កម្មករ​និយោជិត​នៅ​កម្ពុជា​យើង​។​

​ជាមួយ​ឱកាស​នោះ​ដែរ​លោក​ស៊ឹម​វុទ្ធា ក៏​បាន​បន្ត​មាន​មតិ​សំណេះសំណាល​លើក​ឡើង​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​នេះ​ក៏​ដូចជា​ភាព​រីក​ចម្រើន​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​។ លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​ថា​៖​បច្ចុប្បន្ន​ផ្ដើមចេញពី​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ​ហ៊ុន សែន បាន​ធ្វើឱ្យ​កម្ពុជា​យើង មាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ត្រូវ​បាន​ធានា​រឹងមាំ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ដូច្នេះ សូម​បងប្អូន​ជនរួមជាតិ ក៏ដូចជា​កម្មករ​និយោជិត​យើង​ទាំងអស់​ត្រូវតែ​រួម​សាមគ្គី​គ្នា បន្ត​ថែរក្សា​និង​ពង្រឹង​សន្តិភាព ស្ថិរភាព ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​កម្មករ​និយោជិត ព្រមទាំង​នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ទាំងអស់​គ្នា​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​បន្ត​គាំទ្រ​សម្ដេច​តេជោ​ហ៊ុន សែន ដឹកនាំ​ប្រទេស​ឱ្យបាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

​ជាមួយ​កម្មវិធី​នេះ មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពត ក៏​បាន​រៀបចំ​នូវ​នំចំណី ទឹកបរិសុទ្ធ និង​ថវិកា​មួយចំនួន​ជូន​ដល់​កម្មករ​កម្មការិនី​ចំនួន​៤០០​នាក់​ដែល​បាន​ចូលរួម​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r180507c1 r180507c7 r180507c5 r180507c4 r180507c3 r180507c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.