ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

លោក កែ​ន សត្ថា ចូលរួម​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ទំនប់​រូង ភូមិ​អំពេ​ង ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ស្ពាន​ទំនប់​រូង ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​រសៀល​ថ្ងៃ​សុក្រ​៥​រោច ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤​ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប ក្រោម​វត្តមាន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​សហការី និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ស្ពាន​ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ត្រង់​ចំណុច​ភូមិ​អំពេ​ង ឃុំ​អង្កោល​នេះ ជា​ប្រភេទ​សំណង់​លូ​ជ្រុង​បេតុង​មុខ​២ ស្ថិត​លើ​កំណាត់​ផ្លូវ​លេខ​១៣៣២​អា មាន​ប្រវែង​ទទឹង​៨,៦០​ម៉ែត្រ បណ្តោយ​៦,៧៥​ម៉ែត្រ​និង​កម្ពស់​២,៧០​ម៉ែត្រ​។​លោក​បាន​បញ្ជាក់ថា ចំពោះ​ការសាងសង់ គឺ​ត្រូវ​បាន​ដាក់តាំង​ផ្លាកសញ្ញា​ចរាច​រណ៍​ចំនួន​៥​ផ្លាក បង្គោល​បង្ហាញផ្លូវ​ចំនួន​២០​បង្គោល ដោយ​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ប្រហែល​៤​ខែ ទើប​បញ្ចប់​ការងារ​នេះ​។​ជាមួយនេះដែរ ក្រៅ​ពី​ការងារ​សាងសង់ មន្ត្រី​ជំនាញ​ក្នុង​អង្គភាព ក៏​មាន​ការ​មមាញឹក​ក្នុង​ការងារ​ថែទាំ​ដងផ្លូវ​នៅតាម​ខ្សែ​ក្រវាត់ក្រុង​-​ខេត្ត​យ៉ាង​ផុលផុស ដូចជា​ការកែលម្អ​សួន ការបាញ់ទឹក​លាង​សម្អាត​ផ្លូវ​ក្នុង​ទីប្រជុំជន ពិសេស​ការងារ​ជួសជុល​ផ្លូវ​ជាដើម​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប លោក​ក៏​បាន​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ ត្រូវ​ចេះ​សហការ​គ្នា​ជួយ​ថែទាំ​សម្បតិ្តសា​ធារណៈ​ទាំងអ​ស់​គ្នា​ដូចជា​ស្ពាន ផ្លូវ​ថ្នល់​ជាដើម​។​លោក​បាន​បញ្ជាក់ថា ចំពោះ​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅលើ​កំណាត់​ផ្លូវ​លេខ​១៣៣២​ស្ថិតក្នុង​ភូមិ​អំពែង ឃុំ​អង្កោល​នេះ មន្ត្រី​ជំនាញ​នឹង​ចាប់​អនុវត្ត​យ៉ាង​មមាញឹក​ចាប់ពីពេលនេះ​តទៅ ដោយ​ប្រើ​រយៈពេល​តែត្រឹម​៤​ខែ​ប៉ុណ្ណោះ​ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ សម្រាប់​ងាយស្រួល​ការធ្វើ​ចរាចរ​ដល់​អ្នក​ដំណើរ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​តែម្តង​។​

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ក្មួយៗ​ជា​យុវវ័យ ត្រូវ​ខិតខំ​រៀនសូត្រ​ឱ្យបាន​ចេះដឹង​ជ្រៅជ្រះ ធ្វើដំណើរ​ត្រូវ​ប្រុងប្រយ័ត្ន​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ ហើយ​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕
​សេង ណា​រិទ្ធ​

 

r180506a1 r180506a6 r180506a5 r180506a4 r180506a3 r180506a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.