ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន មកពី​បណ្តា​ក្រុមហ៊ុន​នានា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន មកពី​បណ្តា​ក្រុមហ៊ុន​នានា ដែល​សរុប​ថវិកា​ទាំងអស់​មាន​ចំនួន ១.៤២៦.០០០​ដុល្លារ (​មួយ​លាន​បួន​សែន​ពីរមុឺន​ប្រាំមួ​យពាន់​ដុល្លារ​អាមេរិក​) ព្រម​ទាំង​រថយន្ត​ហ្វ​ដ​ចំនួន​ពីរ​គ្រឿង និង​មួកសុវត្ថិភាព​ចំនួន​២.០០០​មួក​។​

​នៅក្នុង​ជំនួប​ដាច់ដោយឡែក​ពី​គ្នា​រួម​មាន​៖
​បណ្តា​ក្រុមហ៊ុន​ចំនួន​៣០ មាន​ក្រុមហ៊ុន ខ្មែរ​, ថៃ​, ចិន ដែល​បណ្តា​ក្រុមហ៊ុន​មួយចំនួន ធ្លាប់បាន​ជួយ​ដល់​កាកបាទក្រហមកម្ពុជា អស់​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកហើយ​។​

​នៅក្នុង​ជំនួប​ដាច់ដោយឡែក​ពី​គ្នា​នោះ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈប្រតិភូ​នីមួយៗ ដែល​បាន​នាំមក​នូវ​ថវិកា​របស់​សប្បុរសជន ជូន​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​រួមចំណែក​ជួយ​បង្ក​លក្ខណៈ​ឱ្យ​កាកបាទក្រហមកម្ពុជា មានលទ្ធភាព បាន​ដំណើរការ ធ្វើ​សកម្មភាព​របស់​ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាន់តែ​ទូលំទូលាយ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជម្រាបជូន​ប្រតិភូ អំពី​រចនាសម្ព័ន្ធ​ការងារ របស់​កាកបាទក្រហម​កម្ពុជា​នៅ​ថ្នាក់កណ្តាល ដែល​មាន​នាយកដ្ឋាន​ក្រោម​ឱវាទ​ទាំង​៦ ហើយ​បាន​ជម្រាបជូន​អំពី​ស្ថានភាព ដែល​ប្រជាជន​កម្ពុជា​បាន​ជួបប្រទះ​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ ក្នុង​ពេល​ថ្មីៗ​នេះ ដែល​កាកបាទក្រហម​បាន​ជួយ ដូច​ជា​ជនរងគ្រោះ​ដោយ​ខ្សល់​កន្ត្រាក់​, រន្ទះបាញ់​, ការជួយ​ជីក​ស្រះ​ទឹក​, អណ្តូងទឹក​ជាដើម​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សន្យាថា​នឹង​ធ្វើ​ការបន្ត​ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​កត្តា​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​កោតសរសើរ​ចំពោះ វិស័យ​ឯកជន ដែល​បាន​ធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​រួមចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការទទួលយក​នូវ​កម្លាំង​ពលកម្ម​វ័យក្មេង ដែល​កម្ពុជា​បាន និង​កំពុង​ធ្វើ​ការបណ្តុះបណ្តាល​ធនធានមនុស្ស​វ័យក្មេង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​លើកទឹកចិត្ត​ជូន​ដល់​វិស័យ​ឯកជន​ទាំងអស់ និង​បាន​អញ្ជើញ​វិស័យ​ឯកជន ទាំងអស់នោះ ដែលមាន​ចំណាប់អារម្មណ៍ ជាពិសេស​នៅ​ថ្ងៃទី​៨​ឧសភា ខួប​១៥៥ ដែល​ជា​ទិវា​កាកបាទ​ក្រហម និង​អឌ្ឍ​ច័ន្ទ​ក្រហម​អន្តរជាតិ ៨​ឧសភា ឆ្នាំ​២០១៨ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ មេត្តា​បន្ត​ជួយ​ដល់​កាកបាទក្រហមកម្ពុជា ជា​បន្តទៅទៀត ព្រោះ​រាល់​តម្រូវការ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា គឺ​អាស្រ័យ​លើ​ការជួយ​ពី​សប្បុរសជន​គ្រប់​ប្រភេទ ដើម្បី​បង្កលក្ខណៈ​ឱ្យ​កាកបាទក្រហមកម្ពុជា កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវា​មនុស្សធម៌ ជួយ​ដល់​ប្រជាជន ដែល​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​យថាហេតុ​ផ្សេងៗ​គ្រប់​ទីកន្លែង​៕
​លោក រុន សារ៉េត​
​

 

r180505e1 r180505e7 r180505e6 r180505e5 r180505e4 r180505e3 r180505e2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.