ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ច្រកចេញចូល​តែ​មួយ​សេវា​អត្តសញ្ញាណ​កម្ម​ជា​ផ្លូវការ នៅ​ថ្នាក់​ឃុំ សង្កាត់​សាកល្បង​ក្នុង​ខេត្ត​កែប និង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​៣​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២​ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សាលាឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ បាន​ធ្វើ​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ច្រកចេញចូល​តែ​មួយ​សេវា​អត្តសញ្ញាណ​កម្ម​ជា​ផ្លូវការ នៅ​ថ្នាក់​ឃុំ សង្កាត់​សាកល្បង​ក្នុង​ខេត្ត​កែប និង​ខេត្ត​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក ជឹង ផល្លា អភិបាលរង​ខេត្ត​កំពត​។​

​តាម​របាយការណ៍​របស់ លោក លី ហ៊​ត មេឃុំ​ពងទឹក តំណាងឱ្យ​”​ច្រកចេញចូល​តែ​មួយ​សេវា​អត្តសញ្ញាណ​កម្ម​” បានឱ្យដឹងថា ក្នុង​ឃុំ សង្កាត់​ទាំង​១០ រួមមាន​៖​សង្កាត់​កែប សង្កាត់​អូរ​ក្រ​សារ សង្កាត់​ព្រៃធំ ឃុំ​ពងទឹក ឃុំ​អង្កោល​(​ក្នុង​ខេត្ត​កែប​)​និង​សង្កាត់​កំពង់បាយ សង្កាត់​ក្រាំង​អំពិល សង្កាត់​កំពង់​កណ្តាល សង្កាត់​អណ្តូង​ខ្មែរ និង​សង្កាត់​ត្រើយ​កោះ (​នៃ​ក្រុង​កំពត​)​មាន​ប្រជាពលរដ្ឋ​សរុប​៦៨.០៩៣​នាក់ ស្មើនឹង​១៤.៤៩៦​គ្រួសារ ដោយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំង​១០​បាន​ប្រជុំ​អនុម័ត​ដីកា​”​បង្កើត​ច្រក​ចេញចូល​តែ​មួយ​សេវា​អត្តសញ្ញាណ​កម្ម​”​បាន​រួចរាល់ និង​បាន​ចាប់ផ្តើម​ដំណើរការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ចាប់ពី​ពេលនេះ​តទៅ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានឱ្យដឹងថា ការផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ត្រូវបាន​អនុវត្ត​និង​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​រដ្ឋបាល​ឃុំ​សង្កាត់​កន្លងមក ដោយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អ្នកទទួលខុសត្រូវ​ផ្នែក​អត្រានុកូលដ្ឋាន​នៅតាម​ឃុំ សង្កាត់​របស់​ខ្លួន​។​លោក​ថា ចំណែក​ការចុះបញ្ជី​ស្នាក់នៅ ប៉ុស្តិ៍​នគរបាល​នៅ​គ្រប់​តំបន់​ជា​អ្នកទទួលខុសត្រូវ ទទួល​ស្នើសុំ​ពី​សំណាក់​ប្រជាពលរដ្ឋ ដូច​ជា​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ​ជាដើម​។​ជាមួយនេះដែរ​ការងារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប៉ុស្តិ៍​នគរបាល​ឃុំ សង្កាត់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥​ឆ្នាំ​និង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​ដូច្នេះ​ការងារ​ផ្តល់​អត្តសញ្ញាណ​កម្ម​ត្រូវបាន​អនុវត្ត​នៅ​ថ្នាក់​រដ្ឋបាល​ឃុំ សង្កាត់​រួចស្រេច​ទៅហើយ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានបញ្ជាក់​ថា បច្ចុប្បន្ននេះ​អាជ្ញាធរ​បាន​បង្កើត​សេវា​រដ្ឋបាល សេវា​សាធារណៈ​ឱ្យ​កាន់តែ​ខិត​ជិត ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព សម្រាប់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ទូទៅ​បាន​ងាយស្រួល ប៉ុន្តែ​សេវា​នេះ​គ្រាន់​ដំណើរការ​សាកល្បង​ច្រកចេញចូល​តែ​មួយ​នេះ​បាន​អនុវត្ត​ត្រឹម​តែ​ឃុំ សង្កាត់​ចំនួន​១០​ប៉ុណ្ណោះ ដែល​មាន​ឃុំ សង្កាត់​ចំនួន​១០​នៅ​ខេត្ត​កែប និង​ខេត្ត​កំពត ហើយ​ការបើក​ច្រកចេញចូល​តែ​មួយ​នេះ​កន្លងមក​យើង​បាន​ដំណើរការ​ចាប់ពី​ឆ្នាំ​២០០៥​មកដល់​ពេល​នេះ​ទើបតែ​ដំណើរការ​បាន​ជាង​៥០​កន្លែង​ទេ ដោយ​ក្នុង​ពេលខាងមុខ​នឹង​មាន​គម្រោង​បើក​ជាង​៣០​កន្លែង​បន្ថែមទៀត ហើយ​ពេលនេះ​យើង​ដំណើរការ​សាកល្បង​ការបើក​ឱ្យ​មាន​សេវា​ច្រកចេញចូល​តែ​មួយ​ការងារ​អត្តសញ្ញាណ​កម្ម ដូចជា​ការចុះ​អត្រានុកូលដ្ឋាន ការចុះបញ្ជី​អ្នកស្លាប់ ការចុះបញ្ជី​អាពាហ៍ពិពាហ៍​។​ល​។ នេះ​ហើយ​ហៅ​ថា​ការងារ​អត្តសញ្ញាណ​កម្ម​។​ចំពោះ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ នេះ​សុទ្ធសឹង​ជា​ការងារ​អត្តសញ្ញាណ​កម្ម ដែល​ត្រូវ​ដំណើរការ​សាកល្បង​ក្នុង​បណ្តា​ឃុំ សង្កាត់​ទាំង​១០​របស់​ខេត្ត​កែប និង​ខេត្ត​កំពត ចាប់ពី​ពេលនេះ​តទៅ​៕
​សេង ណា​រិទ្ធ​

 

r180502c1 r180502c3 r180502c4 r180502c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.