ភ្នំពេញ៖ វិធីអបអរសាទរទិវាសិរីភាពសារព័ត៌មានពិភពលោកការលើកទឹកចិត្ត ប្រពន្ធ័ផ្សព្វ
ផ្សាយក្នុងការផ្តល់ព័ត៌មានពីដំណើរការបោះឆ្នោតជាតិឆ្មាំ២០១៨ នៅព្រឹកថ្ងៃ១៥ កើតខែពិសាខឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ថ្ងៃទី29ខែមេសាឆ្នាំ ២០១៨ នៅភោនីយដ្ឋាន ទន្លេបាសាក់ឧបត្ថមដោយអង្គការនិង សហការក្រសួងព័ត៌មានរួមមានអង្គការ Brot (tur die Welt) ACT (អង្ការក្រុមការងារដើម្បីដោះស្រាយទំនាស់) កអក (ក្លឹបអ្នកកាសែតកម្ពុជា) ក្រោមអធិបតីភាព ឯកឧត្តម មាស សុភណ្ឌ័ អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មានទំនាក់ទំនងសាធារណៈ នៃគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
អង្គការបានរៀបចំសិក្ខាសាលានេះ ដើម្បីលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការបោះឆ្នោត
អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) បានរៀបចំសិក្ខាសាលាស្ដីពីការលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្ដល់ព័ត៌មាន ពីដំណើរការបោះឆ្នោតឆ្នាំ២០១៨។ សិក្ខាសាលានេះ មានការចូលរួមសិស្សនិស្សិត អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)យ៉ាងច្រើនកុះករ។
សិក្ខាសាលាខាងលើ រៀបចំដើម្បីចែករំលែកចំណេះដឹង ទាក់ទងនឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្ដល់ព័ត៌មាន ពីដំណើរការបោះឆ្នោតប្រកបដោយភាព ត្រឹមត្រូវ និងយុត្តិធម៌។ វាគ្មិន ដែលចូលរួមក្នុងសិក្ខាសាលានេះ គឺមកពីស្ថាប័នគ.ជ.ប. ក្រសួងព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។
កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT បានលើកឡើងថា សិក្ខាសាលានេះ នឹងជួយកសាងទំនាក់ទំនងរបស់អ្នកសារព័ត៌មាន និងបុគ្គលឹកការងារផ្សេងៗ ពិសេសរួមចំណែកក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់គ.ជ.ប. បានលើកឡើងថា គ.ជ.ប. បានលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីផ្សព្វផ្សាយពីដំណើរការបោះឆ្នោត។ លោក បន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយ បានផ្សព្វផ្សាយពីព័ត៌មានដំណើរការបោះឆ្នោតដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨៕








