ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

លំនៅឋាន​របស់​ប្រជាពលរដ្ឋ​៥​គ្រួសារ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរជ័យ កំពុង​រង​ការខូចខាត​ដោយសារ​អំណាច​ខ្យល់ក​ន្ទ្រា​ក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ផ្ទះសំបែង​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​អង្គរជ័យ ខេត្ត​កំពត ចំនួន​៥​គ្រួសារ ត្រូវ​រង​ការខូចខាត​ជាច្រើន​អន្លើ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​កាល​ពី​រៀល ថ្ងៃទី​២៨​ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ក្នុង​តំបន់​ខាងលើ​បានឱ្យដឹងថា លំនៅឋាន​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ មាន​ចំនួន​៥​គ្រួសារ ស្ថិតក្នុង​ភូមិ​បោះ​ខ្ទុម​និង​ភូមិ​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​សេចក្តីរាយការណ៍​បានឱ្យដឹង​ទៀត​ថា ក្រោយពី​មាន​គ្រោះមហន្តរាយ ផ្តើម​ដោយសារ​គ្រោះ​ធម្មជាតិ​នេះ អាជ្ញាធរ​ក្នុង​តំបន់​ក៏ដូចជា​ក្រុម​ការងារ​ក្នុង​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ដោយ​បាន​ស្រង់​ស្ថិតិ ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ផងដែរ ។​

​អាជ្ញាធរ​បាន​បញ្ជាក់​ផងដែរ​ថា គ្រួសារ​ដែល​ត្រូវ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ខាងលើ រួមមាន​៖ ទី​១-​ឈ្មោះ ណុប វ​ទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ខូចខាត​សម្ភារៈ បើុង​ដំបូល​សី​ុ​ហ្វី​រ៉ូ អស់​២០០​សន្លឹក បាក់​សសរ​អស់​៤​ដើម​។​
២-​ឈ្មោះ ញ៉េប ចាន់ដន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ខូចខាត​សំយាប​អស់​មួយ​ចំហៀង​។ ៣-​ឈ្មោះ ឈឹម ប៊ុនហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ខូចខាត ប៉ើង​ដំបូល​ក្បឿង​អស់​មួយចំនួន​។ ៤-​ឈ្មោះ អ៊ឹម សេក​ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ខូចខាត​រោង​ម៉ាស៊ីន​មួយ​ខ្នង អស់​ស៊ី​ហ្វី​រ៉ូ ចំនួន​៦០​ស្លឹក​។​ផ្ទះ​ទាំង​បួន​នេះ ស្ថិតក្នុង​ភូមិ​បោះ​ខ្ទុម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ​។ និង​ទី​៥-​ឈ្មោះ ញេ​ប សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បើុង​-​របើក​ក្បឿង​អស់​មួយ​ចំហៀង​។​លំនៅឋាន​នេះ​ស្ថិតក្នុង​ភូមិ​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​ជាមួយ​នឹង​ហេតុការណ៍​ខ្យល់ក​ន្ទ្រា​ក់​ដូច​ខាងលើ​នេះ អាជ្ញាធរ គ្រប់​ជាន់ថ្នាក់ ពិសេស​ក្រុម​ក​រងារ​កាកបាទក្រហម​កម្ពុជា បាននិងកំពុង​ចុះជួយ​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ និង​ដោយ​យកចិត្តទុកដាក់​បំផុត ៕
​សេង ណា​រិទ្ធ​

 

r180429a1-(7) r180429a1-(6) r180429a1-(5) r180429a1-(4) r180429a1-(3) r180429a1-(2) r180429a1-(1) r180429a1-(8)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.