ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

អគារ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុងកែប ត្រូវបាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​នៅ​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ អគារ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុងកែប ត្រូវបាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១៤​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក កែ​ន សត្ថា សមាជិក​គណៈកម្មាធិកា​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប អមដំណើរ​ដោយ​អស់លោក​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ជាច្រើនរូប​។​

​លោកស្រី ទិត សុខា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុងកែប បានឱ្យដឹងថា អគារ​ទីស្នាក់ការ​គណបក្ស​នេះ គ្រោង​សាងសង់​ក្នុង​ទំហំ បណ្តោយ​១៩​ម៉ែត្រ ទទឹង​៩​ម៉ែត្រ កម្ពស់​ខឿន​៩០​សង់ទីម៉ែត្រ ដំបូល​ធ្វើ​អំពី​ដែក ប្រក់​ក្បឿង​ថៃ ខាងក្នុង​មាន​សាលប្រជុំ​០១ បន្ទប់​ប្រចាំការ​ចំនួន​០១ បន្ទប់ទឹក​ស្តង់ដា​ចំនួន​០២ ដោយ​គ្រឿង​បង្គុំ​នៃ​អគារ​សង់​ពី​បេតុង​អា​មេ ជញ្ជាំង​រៀប​ឥដ្ឋ​(២០)​ហើយ​សំណង់​នេះ​នឹង​គ្រោង​ចំណាយ​ថវិកា​អស់​ប្រមាណ ៥៥.១២៦ ដុល្លារ អាមេរិក​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​លើកឡើង​ថា នេះ​ជា​ការចាប់ផ្តើម​សាងសង់​នូវ​អគារ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុងកែប ដែល​កន្លង​មក​តំបន់​នេះ​មិន​ទាន់​មាន​ស្នាក់ការ​សម្រាប់​បម្រើការ​ងារ​នៅឡើយ​។​ទន្ទឹម​នឹង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​នូវ​អគារ​នេះ លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​គ្រប់​ភូមិសាស្ត្រ​នៃ​ខេត្ត​កែប ដែល​ជានិច្ចកាល​តែងតែ​ស្រលាញ់​គាំទ្រ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន គ្រប់​អាណ​តិ្តក​ន្ល​ង​មក ដែល​ធ្វើឱ្យ​កើន​សម្លេង​ឈ្នះ​ភ្លូកទឹកភ្លូកដី រហូត​ជាប់​លេខ​១​ជា​បន្តបន្ទាប់​នោះ​។​លោក​បាន​បន្តថា នេះ​ជា​ការស្រលាញ់​ចូល​ចិត្ត​របស់​សមាជិក សមាជិកា ដែល​បាន​ជឿជាក់​មកលើ​ថ្នាក់ដឹកនាំ​ក៏ដូចជា​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន ពិសេស​ជឿជាក់​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឥស្សរជន ជា​វីរបុរស​ស្នេហា​ជាតិ ស្នេហា​មាតុភូមិ ដែល​ធ្លាប់​តស៊ូ​រំដោះប្រជាជន​ឱ្យ​ចាក​ផុត​ពី​គ្រោះ​អ​វចី​យ ហើយ​ដឹកនាំ​កសាង​ប្រទេស​ពី​សង្គ្រាម​រា​ុំ​រ៉ៃរហូត​ដល់​មាន​សុខសន្តិភាព​ពេញលេញ ព្រមទាំង​មាន​ការអភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ មកដល់​បច្ចុប្បន្ន​នេះ​។​ដោយសារ​តែ​ការស្រលាញ់ គាំទ្រ ពី​សំណាក់​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​របស់​យើង សម្តេច ហ៊ុន សែន ក៏បាន​ផ្តល់​នូវ​ចំណងដៃ​ជាច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កែប ពិសេស​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​សាលា​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស នៃ​ទឹកដី​ក្រុងកែប នា​ឱកាស​បុណ្យ​សមុទ្រ​លើក​ទី​៦​កន្លងមកនេះ​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ក្នុង​ឱកាស​សម្ពោធ​វិទ្យាល័យ សម្តេច​ក៏​បាន​ផ្តល់ជូន​នូវ​អគារសិក្សា​និង​បណ្ណាល័យ​ជាច្រើន​បន្ទប់ និង​បន្ថែម​រហូតដល់​ទៅ​បី​-​បួន​ជា​ន់ សម្រាប់​តម្រូវការ​របស់​សិស្សានុសិស្ស និង​ផ្តល់​ជូន​អគារ​ស្នាក់​នៅ​សម្រាប់ លោកគ្រូ អ្នកគ្រូ ដែល​មាន​ទីលំនៅ​ឆ្ងាយៗ​ឱ្យ​ស្នាក់នៅ​ផងដែរ ។​

​ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ផ្លូវ​ចូល​សាលារៀន តារាង​បាល់ទាត់ បាល់បោះ​គឺ​ត្រូវបាន​រៀបចំ​សុទ្ធតែ​បំពាក់​ដោយ​ឧបករណ៍​-​សម្ភារៈ​ទំនើបៗ​ទៀតផង​។​ចំណែក​សាលា​វិទ្យាល័យ ហ៊ុន​សែន ចំការ​ដូង សម្តេច ក៏បាន​ផ្តល់​នូវ​អគារ​(​សាកលវិទ្យាល័យ​)​ថ្មី​កម្ពស់​៤​ជាន់​មាន​៤០​បន្ទប់ និង​អគារ​កម្ពស់​២​ជាន់​មាន​២០​បន្ទប់​បន្ថែមទៀត​សម្រាប់​សម្រាប់​ផ្តល់ជូន​លោកគ្រូ អ្នកគ្រូ​ស្នាក់នៅ ហើយ​សមិទ្ធផល​ទាំង​អម្បាល​មាន សម្រាប់​ទុកជា​ចំណងដៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​របស់​យើង និង​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

 

r180428h1-(9) r180428h1-(8) r180428h1-(7) r180428h1-(6) r180428h1 r180428h1-(5) r180428h1-(3) r180428h1-(2) r180428h1-(10)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.