ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​លោក​ខៀវ កាញារីទ្ធ ជំរុញ​ឱ្យមាន​ការដំឡើង​ប៉ុស្តិ៍​វិទ្យុ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ផ្តល់​ដំណឹង​ដល់​សាធារណៈជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ក្រសួង​ព័ត៌មាន​បាន​និង​កំពុង​ផ្តោត​សំខាន់​ទៅលើ​ប៉ុស្តិ៍​វិទ្យុ ច្រើន​ជាង​ទូរទស្សន៍ ព្រោះ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​វិទ្យុ យើង​ចំណាយ​តិច​ប៉ុន្តែ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​វិទ្យុ​មិន​ត្រូវការ​ពេលវេលា​សម្លឹង​មើល​នាំ​ខាត​ពេលវេលា ដោយ​គ្រាន់តែ​យើង​បើក​ចោល​ក៏​អាច​ស្តាប់​-​ទទួលដំណឹង​បានដែរ​។​

​ការលើកឡើង​បែប​នេះ ខណៈពេល លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ថានីយ៍​វិទ្យុជាតិ ឆ្នេរ​កែប នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​មេសា ឆ្នាំ​២០១៨​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ទៀតថា វិទ្យុ​ងាយស្រួល​ជាង​ទូរទស្សន៍ ដោយ​យើង​អាច​យក​ទៅ​តាម​ខ្លួន​ស្តាប់​បាន​គ្រប់ពេលវេលា ដូចជា​នៅ​តាម​ស្រែ ចម្ការ កន្លែង​លក់ដូរ ឬ​អាច​ដាក់​តាម​រថយន្ត​ផងដែរ​។​ទន្ទឹមនេះ លោក ខៀវ កាញារីទ្ធ ក៏​បាន​សំណូម​ដល់​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន ត្រូវតែ​ជំរុញ​ការផ្សព្វផ្សាយ​អ្វី ដែល​នៅក្នុង​ខេត្ត​របស់​យើង​។ ម្យ៉ាងទៀត​អង្គភាព​មាន​បុគ្គលិក​ក៏​មិន​មាន​ច្រើន​ប៉ុន្មាន​ដែរ ចឹង​ហើយ​ការផ្សព្វផ្សាយ​ត្រូវតែ​ពិស្តា និង​ទាន់​ហេតុការណ៍ ដើម្បី​ផ្តល់​ដំណឹង​ដល់​សាធារណៈជន ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ទាំងមូល​។​លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ទៀត​ថា អ្នកគ្រប់គ្រង​ផ្នែក​ផ្សាយ​វិទ្យុ​ត្រូវតែ​មាន​ភាពរហ័សរហួន និង​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង​គ្នា​និង​គ្នា ហើយ​មិន​ត្រូវ​ប្រកាន់​រាល់​កត្តា​ផ្សេងៗ ដូចជា​មាន​ពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍​ប្រាប់​ពី​ដំណឹង​ផ្សេងៗ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា វិទ្យុ​ជា​ចំណុចផ្តុំ​ដោយ​អាច​ប្រាប់​ពី​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​បាន ដែល​ចាត់ទុក​ជា​ស្ពាន​ចម្លង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​ជាមួយ​នឹង​ប្រជាជន​។​ដូច្នេះហើយ នៅពេល​ដែល​ប្រជា​ពល​ដ្ឋ​មាន​បញ្ហា​អី្វ ឬ​ចង់​ដឹង​ដំណឹង​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ជុំវិញ​ភូមិសាស្ត្រ​ខេត្ត​របស់​យើង​។ ចំពោះ​ការងារ​វិទ្យុ​ជា​កិច្ចការ​ដ៏​មមាញឹក​មួយ​ដោយ​មាន​កាតព្វកិច្ច​២៤​លើ​២៤​ម៉ោង ដែល​តម្រូវ​ឱ្យ​បុគ្គលិក​ផ្នែក​នេះ​មិន​អាច​ខ្ចិលច្រអូស​បានឡើយ ហើយ​មន្ទីរ​ក៏​ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ​រវាង​បណ្តា​មន្ទីរ អង្គភាព​ជំនាញ​ដទៃទៀត ទើប​ការងារ​ដំណើរការបាន​ជោគជ័យ​។​ដូច្នេះ​បើ​មាន​បញ្ហា​អី្វ​កើតឡើង​មន្ទីរ​ត្រូវតែ​ពិគ្រោះ​ជាមួយ​អភិបាលរង​ទទួលបន្ទុក​ព័ត៌មាន ដើម្បី​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​ដើម្បី​សុំ​សេចក្តីសម្រេច​។​

​លោក ខៀវ កាញារីទ្ធ បាន​បន្ថែមថា វិទ្យុ​របស់​ខេត្ត​មាន​តួនាទី​មួយ​បង្ហាញ​រឿង​ពិត និង​ផ្សព្វផ្សាយ​អ្វី​ដែល​កើតឡើង​តាម​តំបន់ និង​រឿងរ៉ាវ​ក្នុង​សង្គម​នា​ពេលបច្ចុប្បន្ន​។​

​សូមបញ្ជាក់​ថា​៖​ក្នុង​ពិធី​សម្ពោធ​វិទ្យុជាតិ ឆ្នេរកែប​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក ហ្វៀង ត្រាក់​គន ធារៈ​ធារី ស្ថានទូត​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​ជាមួយនេះ បើ​យោងតាម​របាយការណ៍ របស់លោក លៀ​វ ស៊ុន​សារី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បានឱ្យដឹងថា រចនាសម្ព័ន្ធ​របស់​ម​ន្ទីរ មាន​៤​ការិយាល័យ  ថ្នាក់​មន្ទីរ និង​២​ការិយាល័យ ថ្នាក់ក្រុង​-​ស្រុក រួមមាន​៖​ការិយាល័យ​រដ្ឋបាល​បុគ្គលិក ផែនការ គណនេយ្យ ការិយាល័យ​ព័ត៌មាន និង​សោតទស្សន៍ ការិយាល័យ​វិទ្យុ ដែល​មាន​មន្ត្រី​ក្រប​ខណ្ឌ​ចំនួន​១២​រូប ស្រី​១​រូប ក្នុងនោះ ប្រធាន​មន្ទីរ​១​រូប អនុប្រធាន​មន្ទីរ​២​រូប អនុប្រធាន​ការិយាល័យ​រដ្ឋបាល​បុគ្គលិក ផែនការ​គណនេយ្យ​១​រូប អនុប្រធាន​ការិយាល័យ​ព័ត៌មាន និង​សោតទស្សន៍​។ ប្រធាន​គណនេយ្យ​១​រូប មន្ត្រី​ចំនួន​៦​រូប និង​បុគ្គលិក​ជាប់កិច្ចសន្យា​១២​រូប​។​

​ជាមួយនេះដែរ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានឱ្យ​ដឹង​ផង​ដែរ​ថា វិទ្យុជាតិ​ឆ្នេរកែប​FM 99 MHz​ដែល​ស្ថិត​ក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​នេះ ជា​អំណោយ​របស់​វិទ្យុ​សម្លេង​វៀតណាម​(VoV)​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​ការងារ​ផ្សព្វផ្សាយ​នា​ពេលកន្លងមក មន្ទីរ​ព័ត៌មាន​ខេត្ត​កែប នៅ​មិនទាន់មាន​មធ្យោបាយ​ផ្សព្វផ្សាយ​គ្រប់គ្រាន់ ប៉ុន្តែ​យើង​មាន​កិច្ចសហការ ប្រទាក់ក្រឡា​គ្នា ទាំង​វិទ្យុ ទាំង​ទូរទស្សន៍ ទូរទស្សន៍​ខ្សែ​កា​ប្លិ ទាំង​ក្របខណ្ឌ​រដ្ឋ និង​ឯកជន​ផ្សេងៗ ដែល​ធ្វើឱ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​ថ្នាក់​ជាតិ និង​រាល់​សមិទ្ធផល​សកម្មភាព​របស់​ខេត្ត​បាន​ទូលំទូលាយ​ផងដែរ​។​លើសពីនេះ​ទៀត គ្រប់​មន្ទីរ​អង្គភាព​ទាំងអស់​នៅក្នុង​ខេត្ត សុទ្ធតែ​មាន​គេហទំព័រ និង​Facebook របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​ទៀតផង​៕
​សេង ណា​រិទ្ធ​

 

r180427g1 r180427g7 r180427g6 r180427g2 r180427g4 r180427g8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.