ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

លោក រុន សារ៉េត ចាងហ្វាង​សារព័ត៌មាន គេហទំព័រ ឆន្ទៈ​ខ្មែរ ត្រៀម​ដាក់​ពាក្យបណ្តឹង ប្តឹង​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ពីបទ រំលោភ​សិទ្ធិ កម្មសិទ្ធិបញ្ញា គឺ​យកឈ្មោះ​កាសែត​ឆន្ទៈ​ខ្មែរ ទៅ​ក្រសួង​មហាផ្ទៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី ២៧ មេសា ២០១៨ លោក រុន សារ៉េត ចាងហ្វាង​កាសែត​ឆ្ទៈ​ខ្មែរ បាន​អោយ​អ្នកយកព័ត៌មាន មាតុភូមិ ដឹងថា បន្ទាប់ពី​លោក​បាន​ឃើញ​សារពត៌មាន​ភ្នំ​ព​ញ​ប៉ុស្តិ ចុះផ្សាយ​ពី ការត្រៀម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ របស់លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ  អតីត​សមាជិក​CNRP ដែល​អស់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​តុលាការ​។​

​លោក គង់ មុនី​កា បានប្រកាសថា លោក​នឹង​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ចុងខែ​កក្កដា​២០១៨ ខាងមុខនេះ ព្រោះ គណបក្ស​CNRP ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវបាន រលាយបាត់ និង​គ្មាន​លទ្ធភាព​អាច​ចូលរួម​ការបោះឆ្នោត​បាន​ឡើយ ។
​ទាក់ទិន​នឹង​ការប្រកាស​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក គង់ មុនី​កា នេះ ធ្វើអោយ​លោក រុន សារ៉េត ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​ជាខ្លាំង​ថា​ហេតុអ្វី​បានជា​លោក គង់ មុនី​កា បង្កើត​គណបក្ស​ដោយ​លួច​យក​ឈ្មោះ​កាសែត​ឆន្ទៈ​ខ្មែរ របស់លោក ដែល​ទទួលស្គាល់​ដោយ​ច្បាប់​គឺ​មា​នា​ជ្ញាប័​ណ្ណ បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ចេញ​ដោយ​ក្រសួង​ព័ត៌មាន តាំងពី​អំឡុង​ទសវត្សរ៍​ជាង​៩០​មកម្ល៉េះ ។​

​លោក​សារ៉េត បានបញ្ជាក់ ថា លោក​នឹង​រៀបចំ​សំ​ុំ​ឯ​កសារដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​ក​ហរ​សួង​មហាផ្ទៃ និង​ក្រសួង​ព័ត៌មាន​ផង​ដែរ ដើម្បី​ជំទាស់​ទៅ​នឹង​ការរំលោភ​លើ​សិទិ្ធ​កម្មសិទ្ធិបញ្ញា ពី​សំណាក់​លោក គង់ មុនី​កា អំពី​ការបង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ។​

​ជុំវិញ​ការចោទប្រកាន់ របស់លោក រុន សារ៉េត អំពី​ករណី​នេះ ការិយាល័យ​សារព័ត៌មានយើង​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក គង់ មុនី​កា បាន​នៅឡើយ​ទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង បើ​មាន​ប្រតិកម្ម​សារព័ត៌មាន​យើង​នឹង ធ្វើការ​បំភ្លឺ​ជូន​នៅពេល​ក្រោយ ៕

 

r180427b1 r180427b3 r180427b4 r180427b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.