ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​អ្នក​ភូមិ​ស្វាយ​ធំ លើកឡើងថា បើ​ខេត្តកំពត​ត្រូវ​ការអភិវឌ្ឍ ពួកគេ​មិន​ខ្វល់​ពី​ផលប៉ះពាល់​អី្វ​ឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​-​ខេត្ត​កំពត បាន​និយាយ​ស្រដៀង​គ្នា​ថា ពួកគេ​រីករាយ​និង​សហការ​ជានិច្ច រាល់​ការអភិវឌ្ឍ​ទាំងឡាយ​ណា​របស់​ខេត្ត បើទោះជា​មាន​ផលប៉ះពាល់​ផលប្រយោជន៍​ឬ​ទ្រព្យសម្បតិ្ត​យ៉ាងណាក៏ដោយ សំខាន់​ឱ្យតែ​ការអភិវឌ្ឍ​នោះ​មាន​ការ​ផ្តល់​ដំណឹង​និង​ការសួរនាំ​ដោយ​អនុវត្ត​ត្រឹមត្រូវ តាម​ជំនាញ​បច្ចេកទេស មិនមែន​ដូច​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ចូល​ពី​ថ្នល់ជាតិ ឆ្ពោះ​ទៅ​ស្ថានីយ​រថភ្លើង​ក្រុង​កំពត​នោះទេ​។​

​អ្នក​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​ជាច្រើន​នាក់​បាន​ប្រាប់ឱ្យដឹង​ថា ក្នុងនាម​ជា​ពលរដ្ឋ​ស្លូតត្រង់​ពួកគេ​រីករាយ ថែមទាំង​ចូលរួម​សហការ​រាល់​ការអភិវឌ្ឍ​របស់​ក្រុង​និង​ខេត្ត​ដោយ​គ្មាន​ចិត្ត​រារែក ដូចជា​ការសាងសង់​ផ្លូវ​បេតុង និង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ពី​ចំណុច​ផ្លូវជាតិ ឆ្ពោះ​ទៅ​ស្ថានីយ​រថភ្លើង​ក្រុង​កំពត ដោយ​ការអនុវត្ត​បែប​នេះ​ក៏​ធ្វើឱ្យ​ពួកគេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ពេល​បាន​ឮ​អាជ្ញាធរ​ប្រាប់ថា ពង្រីក​ផ្លូវ​ចាក់​បេតុង ដាក់​បង្កប់​ប្រព័ន្ធ​លូបង្ហូរទឹក បើទោះជា​មាន​ផលប៉ះពាល់​ដីធ្លី ដំណាំ​ហូប​ផ្លែ និង​ត្រូវ​រុះរើ​និង​វាយ​កម្ទេច​របង​ផ្ទះ​ក៏ដោយ​ក៏​មិន​តូចចិត្ត​ដែរ ព្រោះ​កន្លងមក​ចំណុច​នេះ​តែងតែ​រង​នូវ​ការលិចលង់​មួយអន្លើ​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ដោយ​បញ្ហា​បែប​នេះ​ពួកគាត់​ទ្រាំ​រស់នៅ​ប្រឈម​នឹង​ការលំបាក​រាប់​ឆ្នាំ​មកហើយ​។​

​ពួកគាត់​នាំគ្នា​លើកឡើង​ទៀត​ថា ទោះជា​យ៉ាងណា​ពួកគាត់​ក៏​មិនសូវ​សប្បាយចិត្ត​ដែរ ព្រោះ​តែ​ការងារ​សាងសង់ ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក និង​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ហាក់​គ្មាន​ស្តង់ដា និង​បច្ចេកទេស​ត្រឹមត្រូវ​នោះ​ទេ ពោល​គឺ​លេងសើច​ដូច​កូនក្មេង មួយ​ថ្ងៃ​ធ្វើ​ត្រង់នេះ បាត់​ពីរ បី​ថ្ងៃ​មក​ធ្វើ​ខាង​នោះ ហើយ​ក៏​គ្មាន​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ណា​ចុះ​មក​ពិនិត្យ​ឡើយ​។​

​ទន្ទឹម​នឹង​ការរិះគន់ ព្រម​ទាំង​ការ​ត្អូញត្អែរ​ពី​ការ​ខក​បំណង​របស់​ខ្លួន​នោះ ពលរដ្ឋ​ក្នុង​តំបន់​ខាងលើ បានស្នើ​សំ​ុ​ដល់​អាជ្ញាធរ​មូលដ្ឋាន ពិសេស​លោក​អភិបាល​ខេត្ត​កំពត​ទើប​ចូល​មក​កាន់​តំណែង​ថ្មី សូមឱ្យ​លោក​ជួយ​ចុះទៅពិនិត្យ​ដោយផ្ទាល់ និង​ជួយ​ពន្លឿន​ការសាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ឱ្យបាន​រួសរាន់​ផង​។​

​ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ លោក ស៊ីវ យុ​ត ចៅសង្កាត់​ក្រាំង​អំពិល​បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​មេសា ឆ្នាំ​២០១៨​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​១.០០០​ម៉ែត្រ គិត​ចាប់ពី​ចំណុច​ផ្លូវ​ជាតិ​ចូល​ទៅ​ស្ថានីយ​រថភ្លើង​ក្រុង​កំពត និង​មកទល់នឹង​សាលា​ធំ​ត្រពាំង​ធំ ជា​គម្រោង​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត​កំពត ដែល​ត្រូវ​ពង្រីក​ថែម​១​ម៉ែត្រ​លើ​ទំហំ​ផ្លូវ​ចាស់​ដែល​មាន​ប្រវែង​ទទឹង​៧​ម៉ែត្រ និង​ចាក់​បេតុង​បង្កប់​លូ​ទំហំ​០,៦០​ម៉ែត្រ​។​លោក​ថា ផ្លូវ​នេះ​មាន​តាំងពី​ដើម​រហូត​មក លុះ​មកដល់​ឆ្នាំ​២០១៥​ក៏​បាន​ជួសជុល​ម្តង ក្រោយមក​ក៏​មាន​ទឹក​លិច និង​ចាប់ផ្តើម​ខូចខាត​កាន់តែខ្លាំង ទើប​ប្រជាពលរដ្ឋ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួសជុល​ឡើង​វិញ​។​

​ជាមួយនេះ លោក​ក៏​បាន​ប្រាប់​អំពី​គម្រោង​នេះ​ដល់​ប្រជាពលរដ្ឋ​រាល់​កត្តា​ប៉ះពាល់​ផ្សេងៗ តាមរយៈ​កិច្ចប្រជុំ​ឬ​ការប្រកាស​ផ្សាយ​ជា​សាធារណៈ​។​ដោយឡែក​ចំពោះ​បច្ចេកទេស ឬ​ការសាងសង់​យ៉ាងណា​នោះ លោក​មិន​ទាន់​បាន​ដឹង​នោះទេ ព្រោះនេះ​ជា​ការងារ​របស់​សាលាខេត្ត​ក្នុង​ការពិនិត្យ​មើល​ការខុសត្រូវ និង​អនុវត្ត​ផ្ទាល់ ហើយ​គេ​សង្ឃឹមថា អាជ្ញាធរ​ខេត្ត​កំពត ពិតជា​អនុវត្ត​ទៅ​តាម​គម្រោង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕
​សេង ណា​រិទ្ធ​

 

r180427a4 r180427a1 r180427a2 r180427a3 r180427a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.