ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​8​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ កម្លាំង​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី​កាលពី​ថ្ងៃ​ចន្ទ 9​កើត​ខែ​ពិសាខ សំរិទ្ធ​ស័ក​ពុទ្ធ​សករាជ​2562​ត្រូវ​និង​ថ្ងៃទី​២៣​ខែ​មេសា​ឆ្នាំ​២០១៨ ។ វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល ស្ថិត​នៅ​ចំណុច​ចំការ​ស្វាយចន្ទី​ក្រោយ​វត្ត​ភ្នំ​ស្វាយ​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្ត​រតនគិរី ។

​លោក​វរសេនីយ៍ទោ លាង អ៊ី​ម ប្រធានការិយាល័យ​គ្រឿងញៀន​បានអោយដឹងថា ៖ ការចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន   ដោយ​បាន​ប្រើ​វិធានការណ៍​ញុះ​ញ៉​ង់ លក់ដូរ​អោយ ដោយ​ខុសច្បាប់​ទើប​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៨​នាក់​ភ្លាមៗ ។ លោក​ថា ជនសង្ស័យ​ទាំង ៨ នាក់​ក្នុងនោះ មាន​ស្រី​ម្នាក់​រួមមាន​ឈ្មោះ​ដូច​ខាងគ្រោម​÷
១-​ឈ្មោះ ញ៉ែម សុផល ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​ស្រុកកំណើត​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ក្រឡា​ស្រុក​កំពុងសៀម​ខេត្ត​កំពុងចាម រស់នៅ ប​ច្ច​ប្បន្ន​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​(​បទល្មើស​ជួញដូរ​) ។
២-​ឈ្មោះ វុន លីហ្សា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ៊ុតសក់​ស្រុកកំណើត ភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន ភូមិ​អូរ​កន្ទិល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្ត​រតនគិរី​(​បទល្មើស​ប្រើប្រាស់​) ។
៣-​ឈ្មោះ ហ៊ឹម ប៊ុន​ធឿន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​ជយ័ជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី បច្ចុប្បន្ន ភូមិ​ជយ័ជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី (​បទល្មើស​ប្រើប្រាស់​) ។​
៤-​ឈ្មោះ ជន វណ្ណា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើក​បរមា​ន​ស្រុកកំណើត​ភូមិ  ស្រី​ដូង​ឃុំ​ថ្ម​អណ្តើក​ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ បច្ចុប្បន្ន ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី (​បទល្មើស​ប្រើប្រាស់​) ។​
៥-​ឈ្មោះ ជា វ៉ាន់ឌី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​បើក​បរមា​ន​ស្រុកកំណើត​ភូមិ​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ភូមិ​ជយ័ជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី​(​បទល្មើស​ប្រើប្រាស់​) ។​
៦-​ឈ្មោះ វ៉ាន់ ម៉ាត់ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ​ឥស្លាម​មុខរបរ​លាង​ឡាន ស្រុកកំណើត​ភូមិ​១​ឃុំ​ពុង​ស្វាយ​ស្រុក​សេរី​សោ​ភ​ណ្ឌ័​ខេត្ត​បន្ទាយមានជ័យ ប​ច្ច​ប្បន្ន ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រង​បាន​លុង​ខេត្តរតនគិរី (​បទល្មើស​ប្រើប្រាស់​)​។​
៧-​ឈ្មោះ អន ឡី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិ​ឡាវ​មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​បាន​ហ្វាំង​ឃុំ​បាន​ប៉ុង​ស្រុក​វើន​សៃ​ខេត្តរតនគិរី បច្ចុប្បន្ន ភូមិ​តា​វែង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី (​បទល្មើស​ប្រើប្រាស់​) ។​
​និង​ទី​៨-​ឈ្មោះ ជា ណា​រម្យ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើក​បរមា​ន​ស្រុកកំណើត​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី បច្ចុប្បន្ន​ភូមិ​ជយ័ជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្តរ​ត​គិរី​(​បទល្មើស​ប្រើប្រាស់​)​។​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​បាន​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ទផល វេជ្ជ​មាន​(+)​ទាំង​៨​នាក់​។​

​វត្ថុតាង​ចាប់​យក​រួមមាន ៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​3​ថង់​(​ថង់​ធំ​១​និង​ថង់​តូច​២)
2-​ទូរ​សព្ទ​ដៃ​៤​គ្រឿង ៣-​ម៉ូតូ​ចំនួន​១​គ្រឿង​(waVe)​ពណ៌​ក្រហម ៤-​ដាវ​សាំ​ម៉ា​រៃ​ចំនួន​៣ កាំបិត​ស្នៀត​២​ពូថៅ​១​និង​កាំបិត​ខ្វែវ​១ ៥-​សម្ភារៈ​សែ​ប​មួយចំនួន (​ដប​ទឹក​សុ​ទ្ទត​ភ្ជាប់​ទុយ​យោ​ចំនួន​២​ដែកកេះ​ចំនួន​៥) ។​

​លោក​វរៈ​សេ​នីយ៌ទោបាន​បន្តទៀតថា​: ជនសង្ស័យ ទាំង ៨ នាក់​កម្លាំង​ជំនាញ​បាន​បំពេញ​សំណុំបែបបទ និង​បញ្ជូន​ទៅ​អយ្យការ​សាលាតំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​មេសា គ្រឹះសករាជ ២០១៨ វេលា​ម៉ោង​9,30​នាទី នេះ ដើម្បី​បន្ត​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់ ។​
​ដោយ អ៊ុង  ស្រេង​

r180427z1-(2) r180427z1-(3) r180427z1-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.