ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

រដ្ឋមន្ត្រី វង សូ​ត​៖ មនុស្ស​ចាស់ កំពុងទ​ទួន​ការយកចិត្ដទុកដាក់​ខ្លាំង ទៅលើ​វិស័យ​សុខុមាលភាព ស្របតាម​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា មនុស្ស​ចាស់ កំពុង​ទទួលបាន ការយកចិត្ដទុកដាក់​ខ្លាំង ទៅលើ​វិស័យ​សុខុមាលភាព ស្របតាម​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០​។​

​ការលើកឡើង​របស់ លោក វង សូ​ត បាន​ធ្វើឡើង​នៅក្នុង កិច្ចប្រជុំ​ស្ដីពី «​វឌ្ឍនភាព​ការងារ និង​ទិសដៅ​អនុវត្ដ​បន្ដ​របស់​លេខាធិការដ្ឋាន​គណៈ កម្មាធិការជាតិ​កម្ពុជា​ដើម្បី​មនុស្សចាស់​»​នៅ​ទីស្តីការក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី​២៥ ខែ មេសា ឆ្នាំ​២០១៨​នេះ​។​

​លោក វង សូ​ត បាន រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្ដទុកដាក់​រួម​គ្នា លើ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់​នៅ​កម្ពុជា ឆ្លើយតប​នឹង គោលនយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ ចាស់ ២០១៧-២០៣០ ដែល​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ពេល​ថ្មីៗ​កន្លងទៅនេះ​។​

​ប្រជាពលរដ្ឋ​កម្ពុជា បាន​និង​កំពុង​រស់នៅ​ក្នុង​សុខសន្ដិភាព ពេញបរិបូរណ៍ និង​កំពុងតែ​មានមោ​ន​ទនភាព​ជាមួយនឹង​សមិទ្ធផល​នៃ កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បរិយាប័​ន្ន និង​សមធម៌ ក្នុង​រយៈ ពេល​ជិត​ពីរ​ទស្សវត្ស៍​កន្លងមកនេះ ដែល​តម្រូវ​ឱ្យមាន​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា បញ្ហា​សុខុមាលភាព មនុស្ស​ចាស់​ជាដើម​។​

​ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដ៏​ប្រពៃ​នេះ រាជរដ្ឋាភិបាល បាន សម្រេច​រៀបចំ​ឯកសារ គោលនយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ ចាស់ ២០១៧-២០៣០ ស្រប​តាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ក្នុង​ទិសដៅ​អភិវឌ្ឍន៍ និង​ជំរុញ​ប្រព័ន្ធ​សុខុមាលភាព​មនុស្ស​ចាស់ ឱ្យមាន​លក្ខណៈ​ប្រមូលផ្ដុំ​។​

​សូមបញ្ជាក់​ថា គោលនយោបាយ​នានា ដែល​បាននិងកំពុង ដាក់ឱ្យ​អនុវត្ត​ស្រប​តាម​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​កម្ពុ​ជា​។ ចំនួន​មនុស្ស​វ័យចាស់ ដែល​មាន​អាយុ​ពី ៦០ ឆ្នាំ​ឡើង នៅក្នុង​ឆ្នាំ ២០១៣ មាន ៨% (​ស្មើនឹង ១,២ លាន​នាក់​) នៃ​ប្រជាជន​សរុប ១៥ លាន​នាក់​ហើយ​ត្រូវបាន​ព្យាក​រ នឹង​មាន​កំណើន​រហូត​ដល់ ១១% (​ស្មើនឹង ២ លាន​នាក់​) នៃ​ប្រជាជន​សរុប​ប្រមាណ ១៨ លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​

​ដោយឡែក​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ដ គោលនយោបាយ​សង្គមកិច្ច សំដៅ​បង្កើន​សេវា​សាធារណៈ​ជួយ​ដល់​ក្រុម ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ក្នុងសង្គម​។​

​ក្នុងនោះ​ការងារ​សុខុមាលភាព មនុស្ស​ចាស់ ត្រូវបាន​លើកកម្ពស់​ជា​បន្ដបន្ទាប់ ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង របស់​កម្ពុជា​។ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោលនយោបាយ លិខិត បទដ្ឋាន​គតិ​យុ​ត្ដ និង​បាន​បង្កើត​យន្ដការ​ជាច្រើន ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្ដល់ របប​គោល នយោបាយ សម្រាប់​សេវា​សង្គមកិច្ច​ចំពោះ​ជន​ចាស់ជរា​។​

​កាលពី​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោល នយោបាយ​ជាតិ​គាំពារ​សង្គម ដើម្បី​កំណត់​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ ធានា​អោយមាន​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់​បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​។​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បង្កើត​សមាគម​មនុស្ស​ចាស់​ចំនួន ១៦៤៦ នៅ​គ្រប់​ឃុំ​-​សង្កាត់​ទូទាំង សំដៅ​ជួយ​សម្រួល​ទុក្ខលំបាក​របស់​មនុស្ស​ចាស់ និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុងករណី​មាន​ធុរៈ​។ ក្រសួង​សង្គមកិច្ច បាន​និង​កំពុង​សិក្សា អនុវត្ដ​គម្រោង បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ការផ្ដល់​សេវា​ថែទាំ​មនុស្ស​ចាស់ជរា តាមរយៈ​ភ្នាក់ងារ​ដែល​មាន​វិជ្ជាជីវៈ ត្រឹម​ត្រួវ​៕
​លោក រុន សារ៉េត​

 

r180426a5 r180426a2 r180426a1 r180426a3 r180426a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.